អត្ថប្រយោជន៍​របស់​ផ្លែ​អម្ពិល​ ចំពោះ​សុខភាព

ផ្លែអម្ពិល គឺជាប្រភេទផ្លែឈើមួយប្រភេទ ដែលមានប្រភពមកពី ដើមរុក្ខជាតិខ្ពស់ម្យ៉ាង ដែលមានដុះនៅ ក្នុងប្រទេសអាស៊ី និងអាហ្វ្រិក ខាងជើង។ សាច់ផ្លែខាងក្នុង គឺជាផ្នែកដ៏សំខាន់ នៃផ្លែអម្ពិលនេះ ដែល វាត្រូវបានគេប្រើ នៅក្នុងផលិតផលអាហារ មួយចំនួន។ នៅ ពេលដែលពួកវានៅមិនទាន់ទុំ នោះវាមានរស ជាតិជូរមុត ដែលវាមានកម្រិតនៃជាតិអាស៊ីត យ៉ាងខ្ពស់។ ផ្លែអម្ពិលដែលនៅមិនទាន់ទុំ ត្រូវបានគេយក វា ទៅប្រើក្នុង ម្ហូបអាហារផ្សេងៗនិង ធ្វើជាស្កគ្រាប់ នៅក្នុងប្រទេសអាស៊ី និង អាមេរិកឡាទីន ។

អត្ថប្រយោជន៍របស់ ផ្លែអម្ពិលចំពោះសុខភាព:
1- ទឹកផ្លែអម្ពិល គឺអាចប្រើជាថ្នាំបញ្ចុះលាមក ក្នុងកម្រិតស្រាលមួយ។
2- ផ្លែអម្ពិល ត្រូវបានគេប្រើដើម្បីព្យាបាល នូវភាពមិនប្រក្រតីរបស់ទឹកប្រមាត់។
3- ផ្លែអម្ពិល ជួយបន្ទាបកម្រិតកូឡេស្តេរ៉ូល ។
4- វាជួយធ្វើអោយ សុខភាពបេះដូង មានភាពល្អប្រសើរឡើង។
5- សាច់, ស្លឹក និង ផ្ការបស់វា ជាមួយនឹងការរួមផ្សំផ្សេងៗគ្នាជាច្រើនទៀត ពួកវាត្រូវបានយក ទៅ លាបលើសន្លាក់ ដែលមានការឈឺ ចាប់ និង ហើមប៉ោង។
6- ផ្លែអម្ពិល ត្រូវបានគេប្រើសម្រាប់ព្យាបាល អាការៈឈឺបំពង់ក។
7- ទឹកផ្លែអម្ពិល ដែលមានកម្តៅ ត្រូវបានគេប្រើសម្រាប់ព្យាបាល ជំងឺឈឺភ្នែក ។ ថ្នាំភ្នែកតំណក់ទឹក ដែលត្រូវបានធ្វើមកពី គ្រាប់ផ្លែអម្ពិល អាចប្រើបាន សម្រាប់ការព្យាបាល អាការៈភ្នែកស្ងួត។
8- ផ្លែអម្ពិល ត្រូវបានគេប្រើជាឱសថបញ្ចុះទឹកនោម សម្រាប់ព្យាបាល បញ្ហាមិនប្រក្រតីនៃទឹក ប្រមាត់, ជំងឺខាន់លឿង និង ជំងឺផ្តាសាយ។
9- វា ជាប្រភពដ៏ល្អនៃពពួក សារធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ដែលវាអាចជួយប្រយុទ្ធប្រឆាំងនឹង ជំងឺ មហារីកបាន។
10- ផ្លែអម្ពិល ជួយកាត់បន្ថយគ្រុនក្តៅ និង ជួយផ្តល់នូវការ ការពារចំពោះជំងឺគ្រុនផ្តាសាយ។ យកសាច់វាខាងក្នុង មកឆុងនឹងទឹកក្តៅ រួចទុកវាចោលរយៈពេលមួយម៉ោង ដើម្បីអោយវាមាន ប្រសិទ្ធភាពល្អ។ ឬ ឆុងវាជាមួយនឹងទឹកក្តៅឧណ្ណៗ ដោយដាក់ទឹកឃ្មុំចូលបន្តិច ដើម្បីអោយវា មានរសជាតិផ្អែម។ វិធីនេះ គឺអាចជួយបន្ទាបសីតុណ្ហភាព បានជាច្រើនអង្សា។
11- ផ្លែអម្ពិល ជួយអោយរាងកាយអ្នក ជួយរំលាយអាហារបានល្អ។
12- វាត្រូវបានគេប្រើដើម្បីលាប នៅលើស្បែក ដើម្បីជួយព្យាបាលនូវ ការរលាក។
13- សំបកពណ៌ក្រហម ដែលស្រោបនៅខាងក្រៅគ្រាប់របស់វា គឺជាថ្នាំសម្រាប់ព្យាបាលដ៏មានប្រសិទ្ធភាព ក្នុងការប្រឆាំងនឹង ជំងឺរាគ និង រាគមួល៕

ផ្លែអម្ពិល (Tamarind)

ប្រភព: Health

About Khmer Herald

The main objective of Khmer Herald is to bring national and international news to the public in the express way.Khmer Herald is a reliable news website which provides accurate and independent news in Khmer language for free and always will be.
ផ្សាយក្នុងផ្នែក៖ យល់ដឹងអំពី​ ​អាហារ / បន្លែ / ផ្លែឈើ​, សុខភាព | Bookmark the permalink |