Thursday, May 11, 2017

Update៖ ប្រពន្ធក្រោយនាយហុងដា គឺត្រូវកូនបង្កើត(ជាកូនប្រពន្ធមុន) រឹតកនឹងខ្សែឆ្នាំងអ៊ុត រួចអូសចូលក្នុងបន្ទប់!

Posted by Khmer Herald  |  at  6:04 PM
loading...

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានការប្រទះឃើញសាកសព ស្ត្រីម្នាក់ ដែលត្រូវជាប្រពន្ធក្រោយ របស់តារា កំប្លែងនាយ ហុងដា ត្រូវបានជនសង្ស័យ(ជាកូនបង្កើតរបស់នាយហុងដា) ធ្វើសកម្មភាពយក ខ្សែឆ្នាំងអ៊ុតរឹតកសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង៤១នាទីថ្ងៃត្រង់ទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់គ្មានលេខ ខុនដូជាន់ទី៥ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពាក់ពន្ធ័នឹងសំណុំរឿងឃាតកម្មនេះដែរ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា សពមានឈ្មោះ ស៊ឹម ចន្ធី ហៅស្រីអូន ភេទស្រី អាយុ១៨ឆ្នាំ ជាប្រពន្ធទី២របស់នាយហុងដា តារាកំប្លែងល្បីល្បាញម្នាក់នៅក្នុងប្រទេសកម្ពុជា មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ ដោយមានកូនស្រីអាយុ៦ខែជាចំណងស្នេហ៍រវាងអ្នកទាំង២។

លោកអធិការបន្តថា បន្ទាប់ទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញបានចុះដល់កន្លែងកើត បានឲ្យដឹងថាស្ត្រីរងគ្រោះ ត្រូវជនមិនស្គាល់មុខ យកខ្សែឆ្នាំងអ៊ុត រឹតកបណ្តាលឲ្យ ស្លាប់រួចរុំជាមួយភួយក្រឡាការ៉ូ ពណ៌ផ្កាឈូក អូសទៅដាក់ក្នុងបន្ទប់ទឹក។ បន្ទាប់មក សមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពីកម្លាំងជំនាញ និងបានឆែកមើលកាមេរ៉ា សុវត្ថិភាពរបស់ខុនដូ រហូតឈានទៅដល់ការកំណត់មុខសញ្ញាបាន គឺជាកូនបង្កើតរបស់លោកហុងដា(ដែលជាកូនប្រពន្ធមុន) ហើយករណីនេះគឺជាករណីឃាតកម្ម កូនបង្កើត សម្លាប់ម្តាយចុងខ្លួនឯង តែមិនដឹងមូលហេតុអ្វីនោះទេ ដោយកម្លាំងកំពុងធ្វើការស្រាវជ្រាវ។

តែបើយោងតាមអ្នកមើលការខុសត្រូវនៅក្នុងខុនដូរខាងលើ បានឲ្យដឹងកាលពីម្សិលមិញកូនដើមរបស់ជនរងគ្រោះដែលគេស្គាល់ឈ្មោះ អា និច ភេទប្រុស អាយុប្រហែល២០ឆ្នាំ បាននាំសង្សារមកលេងបន្ទប់កើតហេតុ។ ក៏ប៉ុន្តែមិនដឹងមានទំនាស់អ្វីនោះទេ បានជាឈានដល់ករណីឃាតកម្មបែបនេះ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្វែងរកជនសង្ស័យមកសាកសួរនិងផ្តន្ទាទោសតាមផ្លូវច្បាប់ ៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top