Friday, May 5, 2017

ឥណ្ឌា ធ្វើតេស្តមីស៊ីលអាចបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ ១,០០០គីឡូក្រាមបានជោគជ័យ

Posted by Khmer Herald  |  at  11:32 AM
loading...

ដំណឹងអន្តរជាតិ៖ កងទ័ពឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានបាញ់សាកល្បង និងទទួលជោគជ័យ​ធំធេងលើមីស៊ីល​ផ្លោងប្រភេទ Agni-II ដែលអាច​បំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ ហើយគ្រាប់មីស៊ីល​នេះត្រូវបានបាញ់ចេញ​ពីកោះ wheelerនៃតំបន់ឆ្នេរនៃរដ្ឋ Odisha។ នេះបើតាមការផ្សាយនៃវិទ្យុ All India Radio (AIR) ​ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

យោងតាម​វិទ្យុ All India Radio មីស៊ីល Agni-II បានវាយប្រហារ​ចំគោលដៅ នៅចម្ងាយដល់​ទៅជាង ២,០០០គីឡូមែត្រ ដែលនេះគឺបង្ហាញពី​ភាពកាន់តែរីក​ចំរើនទៅ​មុខ នៃប្រព័ន្ធអភិវឌ្ឍន៍សព្វាវុធរបស់​មហាយក្សឥណ្ឌា ក៏ដូចជាសមត្ថភាពមីស៊ីលរយៈចំងាយមធ្យម ដែលបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ និងវាយប្រហារ​លើគោលដៅរបស់សត្រូវ ទំាងនៅលើដី​ និងនៅលើផ្ទៃទឹក។

គួរបញ្ជាក់ថា គ្រាប់មីស៊ីល Agni-II អាចនាំក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ ១,០០០គីឡូក្រាម និងត្រូវបានអភិវឌ្ឍន៍ដោយអង្គភាព​ស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យការពារជាតិឥណ្ឌា។ ការបាញ់នេះ​បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងយោធានៃប្រទេសឥណ្ឌា បានធ្វើការបាញ់​សាកល្បងគ្រាប់​មីស៊ីល​ជាប្រភេទ​ Cruise Missile មានឈ្មោះថា Brahmos ដោយជោគជ័យ ដែលជាជំនាន់ថ្មីបំផុតទើបតែត្រូវបាន​បង្កើន​សមត្ថភាព យ៉ាង​ទំនើបលើសមុនៗ៕

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top