Saturday, May 6, 2017

ពេលនេះអាមេរិក «កំពុងតាមដានយោធាអ៊ីរ៉ង់ និងកូរ៉េខាងជើង ដែលលួចផ្តល់​បច្ចេកវិទ្យា នាវាមុជទឹក-មីស៊ីល ឲ្យគ្នាដោយសម្ងាត់!»

Posted by Khmer Herald  |  at  10:38 AM
loading...

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងតែធ្វើការតាមដានយ៉ាងដិតដល់ ទៅលើកិច្ចសហការដ៏សម្ងាត់​រវាងយោធាកូរ៉េខាងជើង និងអ៊ីរ៉ង់ ដោយសារតែប្រទេសអ៊ីរ៉ង់បានព្យាយាមធ្វើតេស្ត បាញ់គ្រាប់មីស៊ីល​ចេញពីនាវាមុជទឹកកាលពីដើមសប្តាហ៍នេះ ដែលអាចជាសញ្ញាបង្ហាញថា ទីក្រុងតេហេរ៉ង់ពិតជាទទួលបាន​ការជួយគាំទ្រពីរដ្ឋណាមួយជាក់ជាមិនខាន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។

ការបាញ់មីស៊ីលពីនាវាមុជទឹកខ្នាតមធ្យម កាលពីថ្ងៃអង្គារ ដែលប្រព្រឹត្តទៅដោយកងទ័ពជើងទឹកប្រទេស​អ៊ីរ៉ង់ ត្រូវបានមន្ត្រីក្រសួងការពារជាតិអាមេរិកបង្ហាញភស្តុជា​បឋមថា រដ្ឋអ៊ីស្លាមមួយនេះ​ពិតបានលួចលាក់​មានសម្ព័ន្ធភាព​ជាមួយនឹងកូរ៉េខាងជើង​ជាក់ជាមិនខាន ដោយសារតែនាវាមុជទឹកខាងលើនេះ គឺមាន​លក្ខណៈនៃការធ្វើប្រតិបត្តិការ និងផលិតចេញមក ទៅតាមអ្វីដែលកូរ៉េខាងជើងបានធ្វើរួចហើយ។

របាយការណ៍ដែលត្រូវបានចេញផ្សាយដោយ Fox News ខាងលើនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «នាវាមុជទឹកដែលប្រទេសអ៊ីរ៉ង់បានប្រើប្រាស់ គឺជាប្រភេទតែមួយនៃនាវាមុជទឹក ដែលបានបាញ់​ពន្លិច​នាវាចម្បាំងកូរ៉េខាងត្បូងកាលពីឆ្នាំ២០១០ ដែលបានសម្លាប់កងយោធា ៤៦នាក់»។ មន្ត្រីការពារជាតិ​អាមេរិកបានអះអាងថា ប្រទេសអ៊ីរ៉ង់បានព្យាយាមបាញ់គ្រាប់មីស៊ីល Jask-2 cruise ចេញពីនាវាមុជទឹក​ខាងលើនេះ ដែលវាជារឿងមិនអាចមើលរំលងបានថា មានជាប់ពាក់ព័ន្ធនឹងកូរ៉េខាងជើង ដូចដែលកាលពី​ដើមឆ្នាំ២០១៧នេះ អ៊ីរ៉ង់បានធ្វើតេស្តមីស៊ីលផ្លោង នោះក៏ដូចនឹងអ្វីដែលកូរ៉េខាងជើងបានផលិតផងដែរ៕


ប្រភព៖ គេហទំព័រ Freshnews

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top