Friday, May 5, 2017

ដឹងអត់ថា មនុស្សស្រីចូលចិត្តរួមភេទ នៅថ្ងៃណាបំផុត?

Posted by Khmer Herald  |  at  9:27 AM
loading...

សុខភាព៖ ការរួមភេទគឺជារឿងមួយ មិនអាច ខ្វះបាន សម្រាប់ជីវិត ប្តី-ប្រពន្ឋគ្រប់រូប ប៉ុន្តែតើបងបុរសៗដឹងទេថា តើស្ត្រីៗជាដៃគូស្នេហា និយមរួមភេទនៅថ្ងៃណាដែរ? មានមនុស្សមួយចំនួន យល់ឃើញថា ថ្ងៃចន្ទ គឺជាថ្ងៃមួយដែល សោកសៅបំផុត សម្រាប់ការរួមស្នេហា ប៉ុន្តែបើតាមការស្ទង់មតិរបស់ ទស្សនាវដ្តីល្ថេថ ដែលបានចេញផ្សាយ កាលពីខ សីហា ឆ្នាំ២០០៥ កន្លងទៅ បានឱ្យដឹងថា គ្មាននារីណាម្នាក់ក្នុងចំណោម នារី ១.៥០០ នាក់ ដែលគេធ្វើការស្ទង់មតិ ឆ្លើយថា ថ្ងៃចន្ទ ជាថ្ងៃមិនល្អឡើយ។ ផ្ទុយទៅវិញ ៧៧ភាគរយ នៃស្ត្រីទាំងអស់នេះ បាននិយាយថា ពួកគេរួមភេទនៅថ្ងៃចន្ទ ច្រើនជាងថ្ងៃណាៗទាំងអស់ ។

ថ្ងៃពុធ ក៏មិនធម្មតាដែរ សម្រាប់ការរួមស្នេហា។ ស្ត្រីចំនួន ៦៨ភាគរយ ដែលបានចូល រួមក្នុងការស្ទង់មតិបានឱ្យដឹងថា ពួកគេនិយមរួមភេទនៅថ្ងៃនេះ។ ចំណែកឯថ្ងៃសុក្រវិញ គឺជាថ្ងៃដ៏ល្អ និងមានប្រជាប្រិយ បំផុតសម្រាប់ការថើប បបោសអង្អែល។ មានស្ត្រីចំនួន ៤៥ភាគរយ បាននិយាយថា នៅថ្ងៃសុក្រនេះ គេចូលចិត្តឱ្យ ដៃគូរបស់គេ នូវការរួមស្នេហាតាមរបៀប អូរ៉ាល់សិច ខណៈនារី ២៣ភាគរយ និយមចូលចិត្តការរួមភេទ បែបនេះនៅថ្ងៃសៅរ៍ទៅវិញ ដោយពួកគេ បានឱ្យឈ្មោះថា ជាថ្ងៃរួមភេទ ដ៏ល្អបំផុតប្រចាំសប្តាហ៍។

លើសពីនេះទៅទៀត ការស្ទង់មតិនេះក៏បានបង្ហើបឱ្យដឹងដែរថា មានស្ត្រីស្ទើរតែពាក់កណ្តាល នៃស្ត្រីទាំងអស់នេះ នឹកស្រមៃដល់ការរួមភេទនៅពេលដែលពួកគេ កំពុងធ្វើការបោកគក់ខោអាវ និង ៦០ភាគរយ គិតពីរឿងនេះ ខណៈពេលដែល គេកំពុងធ្វើការ។

បើនិយាយពីស្ទីលនៃការ រួមភេទវិញ ស្ត្រីចំនួនរហូតដល់ទៅ ៨១ភាគរយ បាននិយាយថា ពួកគេចូលចិត្តការរួមភេទ តាមស្ទីលធម្មជាតិ ពោលគឺស្ត្រីនៅពីក្រោម និងបុរសនៅពីលើ។ ១ ភាគ ៣ នៃស្ត្រីដែលបានចូលរួម ក្នុងការស្ទង់មតិនេះ ក៏បានឱ្យដឹងផងដែរថា ពួកគេមានការរំខានមួយចំនួន ពេលដែលពួកគេកំពុងរួមភេទ។ ការរំខានទាំងនោះរួមមាន ការព្រួយបារម្ភ ពីការងារ សំឡេងរំខានរបស់កូនៗ ឬ សត្វ ចិញ្ចឹមផ្សេងៗ។ នៅចុងក្រោយ នៃការស្ទង់មតិនេះ ស្ត្រី ៨៧ ភាគរយ បាននិយាយឱ្យដឹងថា ពួកគេចូលចិត្ត ការថើបអង្អែល និង ៨២ ភាគរយចូលចិត្តឱ្យដៃគូ បបោសអង្អែលនៅត្រង់ចំណុចស្រៀវស្រើបបំផុតរបស់គេ៕

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top