Friday, May 19, 2017

អញ្ចឹង​តើ! បាន​ជា​ស្រី​ៗ​មិន​សូវទុកចិត្តលើវិធី​ចាក់​ទឹក​ក្រៅ​ពាង​

Posted by Khmer Herald  |  at  9:13 AM
loading...

យល់ដឹង៖ មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន ​ដោយក្នុង​នោះ​ក៏​មាន​វិធី​មួយ​ដែលគេហៅ​ថា​​ ចាក់​ទឹក​ក្រៅ​ពាង​ផង​ដែរ (សំដៅ​ដល់​ការ​ដក​លិង្គ​មុន​ពេល​បញ្ចេញ​ទឹក​កាម)។​ យ៉ាង​ណា​ក៏​ដោយ​ មាន​ហេតុ​ផល​​មួយ​ចំនួន​ដែល​ស្ត្រី​មិន​គួរ​ ជឿ​ ឬ​ទុក​ចិត្ត​វិធី​នេះ៖

១. មិន​មាន​ប្រសិទ្ធ​ភាព​ខ្ពស់៖ វា​អាច​ធ្វើ​ឲ្យ​មាន​កូន​ទាំង​មិន​បាន​ត្រៀម​ទុក​ព្រោះ​វិធី​នេះ​មិន​មាន​ប្រសិទ្ធភាព​ ១០០%​ ទេ។​ បើ​តាម​ការ​សិក្សា​បញ្ជាក់​ថា​ អត្រា​មាន​កូន​​អាច​កើន​ខ្ពស់​ដល់​ ២៣%​​ ឯណោះ​​ទោះ​ដក​ទាន់​ពេល​ក៏​ដោយ​។

២. មិន​អាច​ការពារ​​ជំងឺ​ឆ្លង​បាន៖ នេះ​គឺ​ជា​ហេតុ​ផល​ធំ​បំផុត​​​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ដៃ​គូ​ច្រើន។​ ដៃគូ​បុរស​ប្រហែល​​មិន​បាន​បង្ហាញ​សញ្ញា​ថា​មាន​ជំងឺ​អ្វី​ទេ​ តែ​ក៏​មិន​គួរ​ទុក​ចិត្ត​ដែរ។

៣.​ បុរស​ក៏​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ ១០០%​ដែរ៖ ​បុរស​ច្រើន​តែ​អះអាង​ថា​គេ​អាច​ធ្វើ​វា​បាន​ពេល​ជិត​ចេញ​ទឹក​កាម​​តែ​ពេល​ប្រតិបត្តិការ​មែន​ទែន​ គេ​អាច​ធ្វើ​វា​មិន​ទាន់​ដែល​បណ្ដាល​ឲ្យ​មាន​កូន​បាន។​

៤. ​វា​បង្ហាញ​ថា​គាត់​មិន​មាន​ទំនួលខុសត្រូវ៖ បើ​គាត់​ពិត​ជា​ស្រឡាញ់​យើង​និង​មាន​ទំនួល​ខុសត្រូវ​​មែន គាត់​ក៏​មិន​ជ្រើស​រើស​វិធី​នេះ​ដែរ។​

៥. អាច​ធ្វើ​ឲ្យ​ស្ត្រេស​បាន៖ គឺ​បណ្ដាល​មក​ពី​ការ​មិន​ទុកចិត្ត​ ហើយ​គិត​ថា​អាច​នឹង​ភ្លាត់​ស្នៀត​។ វា​ធ្វើ​ឲ្យ​យើង​វិលវល់​មិន​ច្បាស់​លាស់​ខ្លួន​ឯង។​ បើ​អញ្ចឹង​មែន ហេតុ​អ្វី​មិន​ជ្រើស​រើស​វិធី​ដែរ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ទៅ?

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top