Tuesday, April 11, 2017

តើ​ក្រុម​នាវា​​​ពិឃាដ​ USS Carl Vinson អាមេរិក​បញ្ជូន​ទៅ​ឧបទ្វីប​កូរ៉េ ​​​ខ្លាំង​កម្រិត​ណា?​

Posted by Khmer Herald  |  at  2:30 PM
loading...

អន្តរជាតិ៖ នាវា​​​ពិឃាដ​ USS Carl Vinson​ ​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​ក្រុម​វាយ​ប្រហារ​​ពិសេស​មួយ​​នៃ​កង​ទ័ព​សហរដ្ឋ​អាមេរិក។ ​តើ​អ្វី​ដែល​ពិសេស​កង​នាវា​ពិឃាដ​នេះ?​

​​​នាវា​​ Carl Vinson ​​​​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ អាច​ផ្ទុក​ទម្ងន់​សរុប​បាន​ប្រមាណ​ ៩៧ ០០០​តោន។ វា​ជា​ប្រភេទ​នាវា​​ដឹក​យន្តហោះ​​មួយ​ក្នុង​​ចំណោម​ ១០​ដែល​កំពុង​បំពេញ​ការងារ​យ៉ាង​សកម្ម​ឱ្យ​កង​ទ័ព​សហរដ្ឋ​អាមេរិក។

កង​នាវា​ពិឃាដ​នេះ​​មាន​​ផ្ទុក​យន្តហោះ​ជាង​ ៨០​គ្រឿង​ និង​មាន​កម្លាំង​ទ័ព​និង​បុគ្គលិក​សរុប​ជាង​​ ៦០០០​នាក់។ ​ជា​ធម្មតា​​ នាវា​នេះ​ ចត​និង​ដាក់​មូលដ្ឋាន​នៅ​ San Diego។

អម​មក​ជា​មួយ​នឹង​​នាវា​​ពិឃាដ​ Carl Vinson ​មាន​​នាវា​តូច​ៗ​បី​​ផ្សេង​ទៀត​គឺ​នាវា​ពិឃាដ​ពីរ៖​ USS Wayne E/ Meyer ​មាន​​បំពាក់​មីស៊ីល​នាំ​ផ្លូវ​ ​និង​​ USS Michael Murphy ​មាន​បំពាក់​មីស៊ីល​​​នាំ​ផ្លូវ​ដែរ។ ​​ចុង​ក្រោយ ​គឺ​​​នាវា​ចម្បាំង​​ល្បឿន​លឿន​​​ USS Lake Champlain ក៏​មាន​បំពាក់​មីស៊ីល​វាយ​ប្រហារ​ដូច​គ្នា [មាន​ដូច​ជា​មីស៊ីល​ថមម៉ាហក និង​​មុខងារ​ប្រយុទ្ធ]។

​​ទាំង​នាវា​ពិឃាដ​ និង​នាវា​​ចម្បាំង​ល្បឿន​លឿន​ ​សុទ្ធ​តែ​មាន​បំពាក់​មក​ជា​មួយ​នូវ​ប្រព័ន្ធ​ការពារ​មីស៊ីល​ Aegis ដែល​ប្រព័ន្ធ​នេះ​អាច​កម្ទេច​មីស៊ីល​ច្រើន​ប្រភេទ​រួម​ទាំង​មីស៊ីល​ដែល​កូរ៉េខាងជើង​បាន​ធ្វើ​តេស្ដ​សាកល្បង​កាល​ពី​ពេល​កន្លង​ទៅ​ផង។

ដោយ​ឡែក​ បើ​និយាយ​ពី​យន្តហោះ​ប្រយុទ្ធ​​វិញ​ មាន​ជាង​ ៩​០​គ្រឿង​ ក្នុង​នោះ​មាន​យន្តហោះ​ប្រយុទ្ធ​ F/A-18F Super Hornet, E-2C Hawkeye និង​ EA-18G Growler។

​សង្ខេប​សព្វាវុធ៖
១- នាវា  USS Carl Vinson​

 - ប្រភេទ​​នាវា​ដឹក​យន្តហោះ​: Nimitz-class ​
- ​ទំហំ​: ​៣០៤.៨​ម៉ែត្រ​បណ្ដោយ​ និង​ទទឹង​​ ៧៦​ម៉ែត្រ​
​- បុគ្គលិក​: ៦​ពាន់​នាក់​
- ​ម៉ាស៊ីន​: ​ដើរ​ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន​​​ ២​
- ​អាវុធ​: ​​ជើង​ទម្ររ​បាញ់​មីស៊ីល​កម្ទេច​យន្តហោះ​​ Mk 57 Mod3 Sea Sparrow​ ​​ និង​ជើង​ទម្ររ​​នៃ​ប្រព័ន្ធ​ ​បាញ់​កម្ទេច​មីស៊ីល​​ ​ជើង​ទម្ររ​​ RIM-116 Rolling Airframe​ កាំភ្លើង​បាញ់​កម្ទេច​មីស៊ីល​ Phalanx CIWS ​​២។
- យន្តហោះ​: ​៩០​យន្តហោះ​រួម​ទាំង​​ឧទ្ធម្ភគចក្រ​​ផង

​២- នាវា​ពិឃាដ​ USS Michael Murphy and USS Wayne E. Meyer​
 - ​ប្រភេទ​​នាវា​ពិឃាដ (destroyers)៖ Arleigh Burke​
​- ទំហំ​: ​១៥៥.៥​​ម៉ែត្រ​បណ្ដោយ​ និង​ទទឹង​​ ២០​​ម៉ែត្រ​
- បុគ្គលិក​: ៣២៣​​​នាក់ (Murphy) និង​ ២៧៥​នាក់ (Meyer)​​
- ម៉ាស៊ីន​: ​​ទូប៊ីន​បួន​​
- អាវុធ​: ​​​មីស៊ីល ៩៦​គ្រាប់​សម្រាប់​បាញ់​ចេញ​ពី​ជើង​​ទម្រ​ Mk41​​ កាំភ្លើង​ ប្រភេទ​ five-inch ១, ២៥​mm ​២​ដើម​ បំពង់​បាញ់​ Mk 32 triple torpedo ២​ដើម​ កាំភ្លើង​បាញ់​មីស៊ីល​ Phalanx CIWS ១​ដើម​​
- យន្តហោះ​៖ឧទ្ធម្ភគចក្រ​ SH-60 Sea Hawk ចំនួន​ ២​

៣- ​នាវា​ចម្បាំង​ល្បឿន​លឿន​ USS Lake Champlain
- ប្រភេទ​​នាវា​​ចម្បាំង​ល្បឿន​លឿន៖ ​Ticonderoga-class cruiser​
- ទំហំ​: ​១៧៣.៧​​​ម៉ែត្រ​បណ្ដោយ​ និង​ទទឹង​​ ១៦.៧​​​ម៉ែត្រ​
- បុគ្គលិក​: ៤០០​​​​នាក់​​​
- ​ម៉ាស៊ីន​: ​​ទូប៊ីន​បួន​​
- អាវុធ​: ​​​មីស៊ីល ​១២២​​គ្រាប់​​រួម​ទាំង​ Tomahawk មីស៊ីល​កម្ទេច​កប៉ាល់​ RGM-84 Harpoon ៨​ ដើម​កាំភ្លើង​ ​ Mark 45 5-Inch ១​ដើម​, ២៥​mm ​ Mk 38 chain guns២​ដើម​ កាំភ្លើង​ Calibre ៥០​ ចំនួន​ ២​ដើម​ កាំភ្លើង​បាញ់​មីស៊ីល​ Phalanx CIWS ២​ ​ដើម បំពង់​បាញ់​ Mk 32 12.75-inch triple torpedo ២​ដើម​ កាំភ្លើង​បាញ់​មីស៊ីល​ Phalanx CIWS ១​ដើម​​
- យន្តហោះ​៖ឧទ្ធម្ភគចក្រ​ MH-60R Seahawk LAMPS III ចំនួន​ ២ ៕

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top