Thursday, April 27, 2017

កូរ៉េខាងជើងបញ្ចេញរូបភាពទាំងនេះចង់បង្ហាញថា "ត្រៀមធ្វើសង្គ្រាមរួចរាល់" ខណៈអាមេរិកដំឡើងប្រព័ន្ធប្រឆាំងមីស៊ីល THAAD នៅកូរ៉េខាងត្បូង

Posted by Khmer Herald  |  at  5:14 PM
loading...

ដំណឹងអន្តរជាតិ៖ កាលពី​ថ្ងៃ​ពុធ ​ទី២៦ មេសា កូរ៉េខាងជើង​បាន​បញ្ចេ​ញ​រូបភាព​គួរឱ្យ​បារម្ភ​ជាច្រើន​សន្លឹក អំពី​ការធ្វើ​សមយុទ្ធ​បាញ់កាំភ្លើង​ធំ​នៅ​សប្តាហ៍​នេះ ដែល​ចង់​អួត​អំពី​អំណាច​សព្វាវុធ​របស់រ​ដ្ឋ​ឯកោ​មួយ​នេះ​។

ក្នុងការ​ឆ្លើយតប​ផ្គើន​ទៅវិញ កូរ៉េខាងត្បូង​បានប្រកាសថា ផ្នែក​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​របស់​អាមេរិក បាន​ដំឡើង​រួចរាល់​ហើយ ដើម្បី​ការពារ​ខ្លួន​ពី​ការបង្ក​រឿង​ណាមួយ​ពី​កូរ៉េខាងជើង​។

ព្យុងយ៉ាង​បានរៀបចំ​ការបង្ហាញ​សាច់ដុំ​ទ័ព​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក នៅក្បែរ​ទីក្រុង​មាត់សមុទ្រ Wonsan ភាគ​ខាងកើត កាលពី​ថ្ងៃ​អង្គារ ដើម្បី​ប្រារព្ធ​ខួប​ទី ៨៥ នៃ​ការបង្កើត​កងទ័ព​ប្រជាជន​កូរ៉េ​។ នេះ​បើតាម​ប្រភពទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA​។​

ការបង្ហាញ​នោះ​រួមមាន​កាំភ្លើង​ធំ ៣០០ ដើម តម្រៀបជួរ​គ្នា​នៅ​មាត់​ឆ្នេរ និង​បាញ់​ចេញ​ព្រម​គ្នា​តែម្តង​។

សមយុទ្ធ​នោះ​រៀបចំឡើង​ដើម្បី​វាយលុក​ប្រឌិត​មួយ​ទៅលើ​នាវាចម្បាំង​សត្រូវ និង ក៏មាន​ការចូលរួម​ពី​នាវាមុជទឹក​ជាច្រើន​គ្រឿង កំពុង​បាញ់​គ្រាប់​មី​ស៊ី​ល​ថូ​ផេ​ដូ និង យន្តហោះ​ហោះ​កម្ពស់​ទាប​ជាច្រើន​គ្រឿង កំពុង​ទម្លាក់​គ្រាប់បែក​ផងដែរ​។

KCNA ដែល​ទទួលបន្ទុក​ផ្សព្វផ្សាយ​ការឃោសនា​របស់​ព្យុងយ៉ាង និយាយថា គីម ជុង​អ៊ុន សប្បាយ​ចិត្តជា​ពន់ពេក​ចំពោះ​ការបង្ហាញ​សាច់ដុំ​ទ័ព​លើក​នេះ​។

​ទីភ្នាក់ងារសារព័ត៌មាន​នេះ​បានសរសេរថា "​ដោយ​គយគន់​ទេសភាព​គួរឱ្យ​រំភើប គាត់ (​គីម ជុង​អ៊ុន​) បាន​កោតសរសើរ​ហ្វូង​នាវាមុជទឹក និង ពី​ឡុ​ត​យន្តហោះ ចំពោះ​ការបាញ់​ចំ​គោលដៅ​គ្រប់ពេល​"​។​

​កូរ៉េខាងត្បូង​បានធ្វើការ​ឆ្លើយតប​ចំពោះ​ការ​បង្អួត​កម្លាំង​ទ័ព​នេះ​ដោយ​បង្កើន​វោហា​ស័ព្ទ​របស់ខ្លួន​អំពី​ភាពជឿនលឿន​ក្នុង​ការដំឡើង​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល THAAD ដែល​ដំឡើង​សម្រាប់​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង និង​ក៏​កំពុង​ធ្វើ​សមយុទ្ធ​សម្បើម​ដៃ​មិន​ចាញ់​ទ័ព​គីម​ជុង​អ៊ុន​ដែរ​៕



loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top