Tuesday, April 18, 2017

កូន​ស្រី Steve Jobs ​អតីត​ស្ថាបនិក​ Apple ​ចាប់​យក​អាជីព ខុស​ឆ្ងាយ​ពី​ឪពុក

Posted by Khmer Herald  |  at  11:20 AM
loading...

Lisa Brennan-Jobs ដែល​ត្រូវ​គេ​ស្គាល់​ជា​កូន​ស្រី​អតីត​ស្ថាបនិក​ Apple លោក Steve Jobs បច្ចុប្បន្ន​កំពុង​បម្រើ​ការ​ងារ​ជា​អ្នក​សរសេរ​អត្ថបទ​ឯករាជ្យ​សម្រាប់​សារព័ត៌មាន​និង​ទស្សនាវដ្ដី​ធំៗ​មួយ​ចំនួន​។

ក្នុង​កិច្ច​សម្ភាសន៍​មួយ មាន​គេ​ធ្លាប់​សួរ​នាង​ថា ហេតុ​អ្វី​បាន​ជា​មិន​ចាប់​យក​អាជីព​វិស័យ​វិស្វកម្ម​កុំព្យូទ័រ​ដូច​ទៅ​នឹង​ឪពុក​ខ្លួន?

នាង​បាន​ថ្លែង​តប​ថា ដោយ​សារ​ឪពុក​របស់​នាង​ធ្លាប់​បាន​និយាយ​លើកទឹកចិត្ត​កូនៗ​ទាំង​អស់​ ឱ្យ​ស្វែង​រក​ការងារ​តាម​ក្តី​ស្រមៃ​នូវ​អ្វី​ដែល​ចូលចិត្ត។ ផ្ទុយ​ទៅ​វិញ​នាង​ក៏​បញ្ជាក់​ថា បើ​សិន​ជា​នាង​ចង់​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ វា​ក៏​ជា​រឿង​ងាយ​ស្រួល​ណាស់ និង​មាន​ឱកាស​ច្រើន​ទៀត​ផង៕



loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top