Tuesday, April 11, 2017

ហេតុអ្វីប្រព័ន្ធមីស៊ីល ការពារអាកាសរុស្សី S-300 និង S-400 ដែលមាននៅក្នុងស៊ីរីមិនមានប្រតិកម្មអ្វី ពេលអាមេរិកបាញ់មីស៊ីលទាំង ៥៩ គ្រាប់

Posted by Khmer Herald  |  at  10:54 AM
loading...

អន្តរជាតិ៖ ប្រភពព័ត៌មានដែលធ្លាប់បានចេញផ្សាយដោយគេហទំព័ររបស់ The Pravdareport កាលពីថ្ងៃសុក្រសប្តាហ៍មុន បានសរសេរថាបន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារ ដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់សំដៅលើមូលដ្ឋាន ទ័ពអាកាស ស៊ីរីក្នុងទីក្រុង Homs រួចមកវាបានធ្វើឲ្យមានកើតជាចំងល់ជាច្រើនថា ហេតុអ្វីប្រព័ន្ធការពារមីស៊ីល ដែនអាកាស របស់រុស្សីដូច ជា Pantsir, S-300, S-400 និង Buk-M2 ហាក់បីដូចជាមិនបានបញ្ចេញសកម្មភាពអ្វីឡើយបែបនេះ។

អាមេរិកបានធ្វើការបាញ់គ្រាប់មីស៊ីលប្រភេទ Tomahawk ប្រមាណជា៥៩គ្រាប់ចេញពីនាវាចម្បាំងរបស់ខ្លួនដោយមិនមាន ការរារាំងពីភាគីណាមួយឡើយ។ ទោះបីជាយ៉ាងណាក្តីតាមអ្នកជំនាញយោធាមួយចំនួន ដែលបានពន្យល់ថាប្រព័ន្ធការពារមីស៊ីល របស់រុស្សីទាំងនោះត្រូវ បានដាក់ទីតាំង និងពង្រាយនៅតាមតំបន់នានាក្នុងប្រទេសស៊ីរី គឺដើម្បីតែការពារទីតាំងយោធាឈរជើងរបស់ប្រទេសរុស្សីប៉ុណ្ណោះ បើយោងទៅតាមកិច្ចព្រមព្រៀងគ្នាជាមួយនឹងរដ្ឋាភិបាលស៊ីរី។

ប៉ុន្តែអ្វីដែលជាមូលហេតុនៅពីក្រោយការនៅស្ងៀមរបស់មីស៊ីលដែនអាកាសរបស់រុស្សីដែល មាននៅក្នុងប្រទេសស៊ីរីនោះគឺ ត្រូវបានបកស្រាយដោយមេបញ្ជាការមួយរូបរបស់រុស្សីគឺលោក Igor Konashenkov ថាមីស៊ីលទាំង៥៩គ្រាប់របស់អាមេរិក បានបាញ់ចំទីតាំងមូលដ្ឋានទ័ពស៊ីរីបានតែ២៣គ្រាប់ ប៉ុណ្ណោះហើយលោកបញ្ជាក់ថាប្រសិនបើស៊ីរីហ៊ានប្រើ ប្រាស់មីស៊ីល ទាំងនោះវានឹងអាចនាំឲ្យជម្លោះជាមួយនឹងអាមេរិក ឈានទៅដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាមិនខាន៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top