Tuesday, April 11, 2017

​ប្រទេស​ ៩​​ ដែលមានអាវុធ​នុយក្លេអ៊ែរ ​(Nuke​)​ ប្រៀប​បាន​នឹង​អាវុធ​ប្រល័យ​លោក

Posted by Khmer Herald  |  at  12:35 PM
loading...

ដំណឹងអន្តរជាតិ៖ ព័ត៌មាន​រឿង​សព្វាវុធ​បាន​ផ្ទុះ​ឡើង​​ជា​ថ្មី​ បន្ទាប់​ពី​កូរ៉េខាងជើង​បាន​​​ធ្វើ​តេស្ដ​គ្រាប់​បែក​អីដ្រូហ្សែន​ដោយ​ជោគជ័យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ​​នេះ​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​ទៀត​របស់​កូរ៉េខាងជើង​ ខាង​បច្ចេកវិទ្យា​សព្វាវុធ​ ខណៈ​នុយក្លេអ៊ែរ​ក៏​កំពុង​ត្រូវ​បាន​អភិវឌ្ឍន៍​បន្ថែម​ទៀត។ ​

​តាម​ពិត​ទៅ ​មិន​មែន​មាន​តែ​កូរ៉េខាងជើង​ឯណា​ ​​ប្រទេស​ចំនួន​ ៩​ដែល​មាន​សព្វា​វុធ​ប្រល័យ​លោក​នេះ។ ​បើ​សរុប​ទៅ​ ពិភពលោក​មាន​​អាវុធ​នុយក្លេអ៊ែរ​ប្រមាណ​ ១៥ ៧៤១​គ្រាប់​គិត​ត្រឹម​​ខែ​ធ្នូ​ ឆ្នាំ​២០១៥​​កន្លង​ទៅ​នេះ។

​ប្រទេស​បួន​ធំ​ៗដែល​បាន​ដាក់​ពង្រាយ​​ច្រើន​ជាង​គេ​ គឺ​​៖
- សហរដ្ឋ​អាមេរិក​ មាន​ ២០១៨​គ្រាប់​
- រុស្ស៊ី​ មាន​ ២៤៥៨​គ្រាប់​
- បារាំង​ មាន​ ២៩០​គ្រាប់
- អង់គ្លេស​ មាន​ ១៥០​គ្រាប់
​បើ​សរុប​គ្រាប់​ទាំង​អស់​វិញ​ ​សហរដ្ឋ​អាមេរិក​មាន​ ៧០៣៨​គ្រាប់​ ​​រុស្ស៊ី​ ៧៦៥៨​គ្រាប់​ ​បារាំង​ ៣០០​គ្រាប់​ អង់គ្លេស​ ២១៥​គ្រាប់​​ ចិន​ ២០៥​​គ្រាប់​ ​ប៉ាគីស្ថាន​ ១៣០​គ្រាប់​ ​ឥណ្ឌា​ ១១០​គ្រាប់​ អ៊ីស្រាអែល​ ៨០​គ្រាប់​ និង​កូរ៉េខាងជើង​មាន​តិច​ជាង​​ ២០​គ្រាប់។

សូម​បញ្ជាក់​ថា​​ ​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​បាន​ផលិត​ឡើង​នៅ​ឆ្នាំ​១៩៤៥​​ដោយ​សហរដ្ឋ​អាមេរិក​ នៅ​ឆ្នាំ​១៩៤៩​​ទើប​សហភាព​សូវៀត​​​ផលិត​បាន​ ​បន្ទាប់​មក​អង់គ្លេស​នៅ​ឆ្នាំ​១៩៥២​​ បារាំង​នៅ​ឆ្នាំ​១៩៦០​ ​ចិន​នៅ​ឆ្នាំ​១៩៦៤​ ​ឥណ្ឌា​នៅ​ឆ្នាំ​១៩៧៤​ ប៉ាគីស្ថាន​​នៅ​ឆ្នាំ​​១៩៩៨​ ​​​និង​កូរ៉េខាងជើង​នៅ​ឆ្នាំ ​២០០៦​ ខណៈ​​អ៊ីស្រាអែល​មិន​​ត្រូវ​បាន​ប្រភព​អះអាង​នោះ​ទេ៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top