Tuesday, April 25, 2017

បក្សី​ខ្មៅ​ Lockheed SR-71 Blackbird ​ធ្លាប់​ប៉ះ​គ្នា​ជាមួយ​មីស៊ីល​កូរ៉េខាងជើង​កាលពី​ ៣៦​ឆ្នាំ​មុន​ ពេលនេះ​ប៉ះ​គ្នា​ម្ដង​ទៀត​ (មានវីដេអូ)

Posted by Khmer Herald  |  at  8:22 AM
loading...

យល់ដឹង៖ ទសវត្ស​ឆ្នាំ​ ១៩៦០ ​កងទ័ព​អាកាស​ សហរដ្ឋ​អាមេរិក ​បាន​អភិវឌ្ឍ​ខ្លាំង​បំផុត​ផ្ដោត​ទៅ​យន្តហោះ​ ដែល​មាន​សមត្ថភាពអាច​ហោះហើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​រហូត​ដល់​ទៅ​ ៣​ ដង ។​ នៅ​ទីបំផុត​យន្តហោះ​ឈ្លប​យកការណ៍​ដែល​សម្រេច​បាន​តា​ម​បំណង​គឺ​បក្សី​ខ្មៅ​ Lockheed SR-71 Blackbird។​

ល្បឿន​ដ៏​អស្ចារ្យ​របស់​បក្សីខ្មៅ​ អនុញ្ញាត​ឲ្យ​យន្តហោះ​អាច​ប្រមូល​ព័ត៌មាន​សម្ងាត់​ ក្នុង​រយៈពេល​ត្រឹម​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ​រាល់​ពេល​ហោះហើរ​ឆ្លង​កាត់​ទីតាំង​សត្រូវ​កម្ពស់​ ២៤​ គីឡូម៉ែត្រ​ពី​ដី ។​ ប្រសិន​បើ​សត្រូវ​បាញ់​មីស៊ីល​ បក្សី​ខ្មៅ​ មិនបាច់​ប្រើប្រាស់​អាវុធ​ដើម្បី​ទប់ទល់​ឡើយ​ គឺ​គ្រាន់​តែ​បង្កើន​ល្បឿន​ដល់​កម្រិត​មួយ​ខ្ពស់​បំផុត​ជាការស្រេច។

កងទ័ព​អាកាស​ អាមេរិក​ ចាប់ផ្ដើម​​ប្រើប្រាស់​បក្សី​ខ្មៅ​ក្នុង​ឆ្នាំ ​១៩៦៤ ​ប៉ុន្តែ​យន្តហោះ​ដំបូង​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន​ខ្លាំង​នៅ​ឡើយ។​ រហូត​ដល់​ឆ្នាំ ​១៩៩៨ ​បក្សី​ខ្មៅ ​ក្លាយ​ជា​យន្តហោះ​ឈ្លប​យកការណ៍​ទំនើប​បំផុត​មួយ​របស់​កងទ័ព​អាកាស​ អាមេរិក​ ហើយ​ចំនួន​នៃ​យន្តហោះ​នេះ​ឡើង​ដល់​ ៣២ ​គ្រឿង​ ក្នុង​នោះ​ ១២ ​គ្រឿង​ខូច​ប្រើ​ប្រាស់​លែង​កើត​ បច្ចុប្បន្ន​នៅ​សល់​តែ​ ២០​ គ្រឿង​ប៉ុណ្ណោះ​ ប៉ុន្តែ​គ្មាន​បក្សី​ខ្មៅ​ណា​មួយ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ស្នាដៃ​សត្រូវ​ឡើយ។​

អំឡុង​សង្គ្រាម​វៀតណាម​ បក្សី​ខ្មៅ ​ធ្លាប់​ត្រូវបាន​សត្រូវ​ព្យាយាម​បំផ្លាញ​ ក្នុង​បេសកកម្ម​ឈ្លប​យកការណ៍​ប៉ុន្តែ​មិន​ជោគ​ជ័យ ។​ ឆ្នាំ​ ១៩៨១​ កូរ៉េខាងជើង​ ប្រើប្រាស់​មីស៊ីល​របស់ ​រុស្សី​ បាញ់​សំដៅ​ទៅ​រក​បក្សីខ្មៅ​ ប៉ុន្តែ​ដោយសារ​ជំនាញ​របស់​អ្នក​បើកបរ ​និង​ភាព​អស្ចារ្យ​របស់​បក្សី​ខ្មៅ​ធ្វើ​ឲ្យ​យន្តហោះ​នេះ​រួចផុត​ពី​ប្រវត្តិ​នៃ​ការ​បំផ្លាញ​ដោយ​សារ​ការ​វាយប្រហារ ។​

ភីឡុត​ Maury Rosenberg​ ត្រូវ​បាន​កងទ័ព​ស្នើ​ឲ្យ​ចូល​ដែនអាកាស​ កូរ៉េខាងជើង ​ជាច្រើន​លើក​ដើម្បី​ឈ្លប​យកការណ៍ ។ ​នៅ​ពេល​បក្សី​ខ្មៅ​ឆ្លងកាត់​តំបន់​ព្រំដែន​កូរ៉េ​លើក​ទី ​៣ ​បាន​ឃើញ​មីស៊ីល​មួយ​ហោះហើរ​សំដៅ​រក​យន្តហោះ​ ។​ លោក​ Rosenberg ​បាន​បង្កើន​ល្បឿន​យន្តហោះ ​និង​បង្កើន​រយៈកម្ពស់​ ហើយ​ហោះហើរ​ងាក​ទៅ​ទិស​ខាងត្បូង​ ពេលនោះ​មិស៊ីល​បាន​ផ្ទុះ​នៅ​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ពី​យន្តហោះ៕


​ ផ្តល់សិទ្ធិដោយ៖ Kqube

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top