Monday, April 24, 2017

ស្តាប់​កូរ៉េខាងជើង​អួត​៩ ! Kim Jong-un ថា អាច​បាញ់​ពន្លិច​នាវា​ផ្ទុក​យន្តហោះ​អាមេរិក USS Carl Vinson ត្រឹម​តែម្តង​ជាការ​ស្រេច

Posted by Khmer Herald  |  at  8:58 PM
loading...


ដំណឹងអន្តរជាតិ៖ ​បទ​អត្ថាធិប្បាយ​របស់​សារព័ត៌មាន Rodong Sinmun កូរ៉េខាងជើង​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា ប្រទេស​កូរ៉េខាងជើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការបាញ់​ពន្លិច​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Carl Vinson របស់​សហរដ្ឋអាមេរិក​ត្រឹម​តែម្តង​ប៉ុណ្ណោះ​ជាការ​ស្រេច ប្រសិនបើ​នាវាចម្បាំង​នោះ​ធ្វើដំណើរ​ឆ្ពោះ​មកកាន់​ឧបទ្វីប​កូរ៉េ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នាវា​ផ្ទុក​យន្តហោះ​ដ៏​ទំនើប​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Carl Vinson របស់​សហរដ្ឋអាមេរិក​ដែល​អមដោយ​នាវាចម្បាំង​ជាច្រើន​គ្រឿង​ទៀត អាច​នឹងធ្វើ​ដំណើរ​មក​ដល់​ឧបទ្វីប​កូរ៉េ​នៅក្នុង​សប្តាហ៍​នេះ​ដើម្បី​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េខាងត្បូង បន្ទាប់ពី​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​អូស្ត្រាលី​រួចមក។​

​ក្រៅពី​ព្រមាន​វាយប្រហារ​ទៅលើ​វា​នា​ផ្ទុក​យន្តហោះ USS Carl Vinson របស់​សហរដ្ឋអាមេរិក​នោះ មេដឹកនាំ​វ័យក្មេង​របស់​ប្រទេស​កូរ៉េខាងជើង Kim Jong-un ក៏បាន​ព្រមាន​វាយប្រហារ​ទៅលើ​ប្រទេស​អូស្ត្រាលី​ដោយ​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ផងដែរ ប្រសិនបើ​អូស្ត្រាលី​នៅតែ​បន្ត «​អោបដៃអោបជើង​» ធ្វើជា​សម្ព័ន្ធមិត្ត​ជាមួយ​សហរដ្ឋអាមេរិក​ទៀត​នោះ។​

​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson (CVN-70) គឺជា​នាវា​ផ្ទុក​យន្តហោះ​ខ្នាត​ធំ និង​ជា​នាវាចម្បាំង​ទី​៣​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​ដែល​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ហើយក៏​ធ្លាប់​ចូលរួម​ក្នុង​ប្រតិបត្តិការ​សង្គ្រាម​ជាច្រើនលើក។ វា​អាច​ផ្ទុក​យន្តហោះ​ចម្រុះ និង​ឧទ្ធម្ភាគចក្រ​រហូតដល់​ជិត​១០០​គ្រឿង និង​បំពាក់​ដោយ​អាវុធ​បាញ់​យន្តហោះ ព្រមទាំង​មី​ស៊ី​ល​ទំនើបៗ​ថែមទៀត៕​


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top