Wednesday, April 26, 2017

គួរឲ្យទាក់ទាញមែន! នាង Demi Rose ធ្វើ​​ឲ្យខ្លួន​នាង​ក្លាយ​ជា DJ ដ៏​ស៊ិច​ស៊ី​បំផុត​​ក្នុង​ពិភព​​លោក (មានវីដេអូ)

Posted by Khmer Herald  |  at  9:30 AM
loading...

កម្សាន្ត៖ តា​រា​បង្ហាញ​ម៉ូដ​នៅ​លើ​បណ្តាញ​សង្គម Instagram នាង Demi Rose Mawby បាន​ចាប់​​ផ្តើម​អាជីព​របស់​នាង​ក្នុង​នាម​ជា​ DJ ដ៏​ស៊ិ​ច​ស៊ី​បំផុត​ក្នុងពិភព​លោក​។ យុវ​តី​វ័យ​២២​ឆ្នាំ​រូប​នេះ នឹង​ត្រូវ​ធ្វើ​ឲ្យ​ពិភព​តន្ត្រី​​មាន​ភាព​កក្រើក ក្រោយ​ពី​​​​បាន​ចេញ​បទ​ភ្លេង​ជា​លើក​ទី​មួយ​របស់​នាង​កាល​ពី​សប្តាហ៍មុន​។ ប្រភព​​​មួយ​​បាន​ប្រាប់​ថា៖ «នាង Demi កំពុង​តែ​មាន​ផែន​​ការ​ដ៏​ធំ​មួយ​ជា​មួយ​នឹង​តន្ត្រី​របស់​នាង​។

នាង​កំពុង​តែ​ចាប់​អារម្មណ៍​ទៅលើ​​ក្រុម​ហ៊ុន Ibiza និង​​កំពុង​តែ​រៀប​ចំ​កិច្ច​ប្រជុំ​​​​ផ្សេង​ៗ​នៅ​សប្តាហ៍​នេះ​។ Demi គឺ​ជា​នារី​ដ៏ស្រស់​ស្អាត ប៉ុន្តែ នាង​ក៏​មាន​ទេពកោ​សល្យ​​ផងដែរ ទាក់​ទង​នឹង​​គំនិត​ច្នៃ​ប្រឌិត​»​។ បទ​ភ្លេង​ជា​លើក​ដំបូង​របស់​នាង​គឺ​មាន​​ចំណង​ជើង​ថា Ritmos Del Sueno​។

Demi បាន​ធ្វើ​ឲ្យ​បណ្តាញ​អ៊ិន​ធឺ​ណិត​មាន​ភាព​កក្រើក​​កាល​ពី​សប្តាហ៍​មុន ដែល​នៅ​ពេល​នោះ​នាង​បាន​បង្ហោះ​រូប​ថត​មួយ​ដែល​ធ្វើ​ឲ្យ​នាង​ទទួល​បានការ​ Like ដល់​ទៅ​១០​ម៉ឺន​នាក់ ក្នុង​រយៈ​ពេល​​ត្រឹម​តែ​២​ថ្ងៃ​​។ នាង Demi ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា​ជា​​មួយ​នឹង​អ្នក​ចម្រៀង​រ៉េប Tyga ក្រោយ​ពី​អ្នក​ទាំង​ពីរ​​បាន​ជួប​​គ្នា​ កាល​ពី​ខែ​ឧស​ភា ឆ្នាំ​២០១៦ ពោល​គឺ​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​លោក Tyga និងនាង Kylie បាន​បែក​បាក់​គ្នា​ជា​បណ្តោះ​​​អាសន្ន​​៕

(សូមចុចទីនេះដើម្បីទស្សនារូបរបស់នាងជាច្រើនទៀត)

loading...
loading...

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top