Monday, April 24, 2017

អាមេរិក ព្រមានដល់កូរ៉េខាងជើង ឱ្យបោះបង់ការបង្ករឿងអស្ថិរភាពតទៅទៀត

Posted by Khmer Herald  |  at  1:22 PM
loading...

ដំណឹងអន្តរជាតិ៖ ជាមួយនឹងភាពតានតឹង ដែលកំពុងតែកើនកម្តៅខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងមន្ទីរបញ្ចកោណកាលពីថ្ងៃអាទិត្យ បានស្នើឲ្យប្រទេសកុម្មុយនិស្តឯកោមួយនេះ ជៀសវាងការបង្កភាពគ្មានអស្ថិរភាពតទៅទៀត។

មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ Gary Ross បាននិយាយថា អាមេរិកបានធ្វើការអំពាវនាវឲ្យកូរ៉េខាងជើង បោះបង់សកម្មភាព និងវោហារសាស្ត្ររករឿងបង្កអស្ថិរភាព ដោយជ្រើសយកជម្រើសយុទ្ធសាស្ត្របំពេញកាតព្វកិច្ច និងការប្ដេជ្ញាចិត្តជាអន្តរជាតិរបស់ខ្លួន ហើយត្រឡប់មករកការចរចាគ្នាដ៏ច្បាស់លាស់ គឺកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង ជាតំណាងបង្ហាញឲ្យឃើញ ពីការគម្រាមកំហែងជាក់ស្តែងធ្ងន់ធ្ងរ ដល់សន្តិសុខសហរដ្ឋអាមេរិក។

យោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីកាសែតកូរ៉េខាងជើងមួយ និយាយថា ព្យុងយ៉ាងបានត្រៀមជាស្រេចក្នុងវាយពន្លិចនាវាផ្ទុកយន្តហោះអាមេរិក ដែលកំពុងតែធ្វើសមយុទ្ធជាមួយនឹងនាវាពិឃាតជប៉ុន នៅជិតប្រទេសហ្វីលីពីន៕

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top