Sunday, April 23, 2017

អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ​! ប្រធានភូមិ​ម្នាក់នេះ​ចំណាយពេល ៣៦ ឆ្នាំ ដាប់ថ្ម​ជញ្ជាំង​ភ្នំ ធ្វើ​ប្រឡាយទឹក ឱ្យ​អ្នកភូមិ​ប្រើប្រាស់​គ្រប់​រដូវ​ (មានវីដេអូ)

Posted by Khmer Herald  |  at  7:00 PM
loading...

ដំណឹងប្លែកៗ៖ ដោយ​ការប្ដេជ្ញា​កែលម្អ​ស្រុកកំណើត​ឱ្យ​បានល្អ​ផូរផង់​ប្រធានភូមិ​ម្នាក់​របស់​ភូមិ Caowangba ជា​ភូមិតូច​មួយ​កប់​ជ្រៅ​ក្នុង​ភ្នំ​នៅ​ខេត្ត Guizhou បាន​ចំណាយពេល ៣៦ ឆ្នាំ​ជីក​ប្រលាយទឹក​តាម​គែម​ភ្នំ​ចំនួន ៣ ប្រវែង​ប្រមាណ​ជា ១០ គីឡូម៉ែត្រ​។​

​វីរបុរស​មេភូមិ Yu Gong ជា​បុរស​ចំណាស់​ម្នាក់ មានផ្ទះ​នៅ​ដាច់ដោយឡែក​ពី​ភូមិ​ក្បែរ​នោះ​ចំនួន ២ ភ្នំ​។ ដូច្នេះ​គាត់​បានសម្រេច​ចិត្ត​ជីក​ប្រឡាយ​ទៅដល់​ភូមិ​ផ្សេង​ដោយផ្ទាល់​តែម្ដង​។ មនុស្ស​បាន​សើចចម្អក​ឱ្យ​គាត់ ដោយ​ហៅថា​ការប្រឹងប្រែង​របស់គាត់​ឥត​បានការ ខណៈដែល​កូនចៅ​របស់គាត់​មិនអាច​ជីក​ប្រឡាយ​ឡើងទៅ​ខ្ពស់​បន្តទៅទៀត​។​

​ដោយ​ការប្ដេជ្ញាចិត្ត​យ៉ាង​មុះ​មុត បុរស​ចំណាស់​រូបនេះ Yu Gong បានសម្រេច​នូវ​គោលបំណង​របស់គាត់​ដោយ​មិនអាច​កាត់ថ្លៃ​បាន​។ គាត់​បាន​ជីក​ប្រឡាយទឹក​នេះ​តាំងពី​ឆ្នាំ ១៩៥៩ និង​ប្រើពេល​អស់ ៣៦ ឆ្នាំ​ដើម្បី​បញ្ចប់​។​

​សព្វថ្ងៃនេះ​ភូមិ​របស់គាត់​មានទឹក​រត់​កាត់​ភូមិ ហើយ​អ្នកភូមិ​បាន​អបអរ​សារ​ទរ​ចំពោះ​ការប្រឹងប្រែង​របស់ Yu Gong ជាខ្លាំង​។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​គ្រោះរាំងស្ងួត​ប្រេះ​ដី​បែក​ក្រហែង នៅ​ភូមិ Caowangba លែងមានទៀតហើយ ហើយ​អ្នកភូមិ​ក៏មាន​ទឹក​គ្រប់គ្រាន់​ដើម្បី​ផឹក​ផងដែរ​។​

​យ៉ាងណាមិញ ប្រធានភូមិ​រង​លោក Xu Zhou បានកំណត់​ច្បាប់​មិនឱ្យ​អ្នកភូមិ​ផឹកទឹក​ច្រើនពេក​នោះទេ ព្រោះ​អាចឱ្យ​អ្នកភូមិ​ផ្សេងទៀត​អត់​អី​លិឍ​ពេល​ក្រោក​ឡើង​បាន​៕



loading...
loading...

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top