Thursday, April 13, 2017

កងទ័ពកូរ៉េខាងជើងត្រូវបានអនុញ្ញាតឱ្យ ដើរកម្សាន្តសប្បាយមិនធ្លាប់មាន! នេះជាកាដូមុនពេលធ្វើសង្គ្រាម?

Posted by Khmer Herald  |  at  1:21 PM
loading...

ដំណឹងអន្តរជាតិ៖ កងទ័ព​ទាំងនេះ​ជា​មោទនភាព​របស់​មេដឹកនាំ​ផ្ដាច់ការ​របស់​ពួកគេ ហើយ​បុរស​និង​នារី​ដែល​លោក គីម​ជុង​អ៊ុន នឹង​ពឹង​ផ្អែកលើ​ទាំងអស់នេះ នឹង​ស្ម័គ្រចិត្ត​ស្លាប់ ប្រសិនបើ​លោក​ដូ​ណា​ល់​ត្រាំ​សម្រេច​បើក​ការវាយប្រហារ​លើ​ប្រទេស​កូរ៉េខាងជើង​។

​ប៉ុន្តែ​ការ​គំរាម​ធ្វើសង្គ្រាម​មិនបាន​បញ្ឈប់​កងទ័ព​កូរ៉េខាងជើង​ពី​ការ​ដើរលេង​កម្សាន្ត​ឡើយ ដូចដែល​រូបភាព​ទាំងនេះ​បានបង្ហាញ​ស្រាប់​។ នេះ​បើតាម​ប្រភព Daily Mail ទម្លាយ​កាលពី​ថ្ងៃ​ពុធ​ទី ១២ មេសា​។​

​កងទ័ព​ស្ថិតក្នុង​ឈុត​ឯកសណ្ឋាន​ត្រូវគេ​ឃើញ​សើច​សប្បាយ ដើរលេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ និង​ថែមទាំង​ចូលរួម​ទស្សនា​សត្វ​ដូ​ហ្វី​ន​នៅ​ឧទ្យាន​ក្រុង​ព្យុងយ៉ាង​ទៀតផង​។​

​ទោះយ៉ាងណា ជីវិត​កងទ័ព​ទាំងនេះ​មិនមែន​សប្បាយ​រហូត​នោះទេ ខណៈ​រូបភាព​ដទៃទៀត​បង្ហាញ​ពី​ពួកគេ​ធ្វើ​សមយុទ្ធ​យោធា​ឬក៏​ធ្វើ​ហត្ថកម្ម​ដ៏​លំបាក​ដោយ​អូស​ឈើ​ដ៏​ធំ​។​

យោងតាម​ជាង​ថតរូប​គឺ​លោក Eric Lafforgue បានឱ្យដឹងថា កងទ័ព​កូរ៉េខាងជើង​ហ្វឹកហាត់​ជាច្រើន​ម៉ោង​ក្នុង​មួយថ្ងៃ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​។​

​សមរភូមិ​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ប្រហែលជា​ផ្ទុះឡើង​ក្នុងពេល​ឆាប់ៗ​នេះ ស្របពេល​លោក​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជូន​កង​នាវាចម្បាំង​ទៅ​សមុទ្រ​ចិន​ខាងកើត​កាលពី​សប្ដាហ៍​មុន ដោយ​គំរាមថា អាមេរិក​នឹង​ចាត់ការ​កូរ៉េខាងជើង​ម្នាក់ឯង ប្រសិនបើ​ចិន​មិន​ដាក់​សម្ពាធ​លើ​របប​របស់លោក គីម​ជុង​អ៊ុន​៕





loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top