Wednesday, April 12, 2017

ក្តៅៗ៖ រុស្ស៊ីបានបញ្ជាកងទ័ពយ៉ាងច្រើន ទៅស៊ីរីប៉ុន្តែមិនមែនធ្វើសង្រ្គាមជាមួយ....

Posted by Khmer Herald  |  at  12:51 PM
loading...

ដំណឹងអន្តរជាតិ៖ សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី​បានលើកឡើង​ថា រុស្ស៊ី​មិន​ប្រយុទ្ធ​ជាមួយ​ទាហាន​អាមេរិក​នៅក្នុង​ជម្លោះ​ស៊ី​រី​ឡើយ​។ អ្វីដែល​រុស្ស៊ី​កំពុង​ធ្វើ​នៅ​ស៊ី​រី​គឺ​បន្ត​គាំទ្រ​ទាហាន​រដ្ឋាភិបាល​ស៊ី​រី​ដើម្បី​បន្ត​ប្រយុទ្ធ​កម្ចាត់​ក្រុម​ភេរវជន​ប៉ុណ្ណោះ​។​ ​ប្រធាន​គណៈកម្មការ​ស​ន្តិ​សុខ​និង​ការពារជាតិ​នៃ​សភា​ព្រឹទ្ធសភា​រុស្ស៊ី Victor Ozerov បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា រុស្ស៊ី​គ្មាន​គោលដៅ​ធ្វើសង្គ្រាម​ជាមួយ​កងកម្លាំង​អាមេរិក​ដែល​ស្ថិតនៅ​ស៊ី​រី​ឡើយ​។​ ​យោងតាម​សារព័ត៌មាន​រុស្ស៊ី Sputnik សមាជិក​ព្រឹទ្ធសភា​រូបនេះ​បាន​លើកឡើងថា កងទ័ព​ជើង​អាកាស​និង​ជើង​ទឹក​រុស្ស៊ី​មាន​ភារកិច្ច​តែ​ម្យ៉ាង​គត់​គឺ​ជួយ​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​។ កងទ័ព​ទាំងនោះ​គ្មាន​ភារកិច្ច​ធ្វើ​សកម្មភាព​យោធា​ឬ​ប្រយុទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​ឡើយ​។​

“​រុស្ស៊ី​មិន​ទៅ​ស៊ី​រី​ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​អាមេរិក​ទេ​។ ការងារ​របស់​យើង​នៅ​ទីនោះ​គឺ​គាំទ្រ​ទាហាន​ស៊ី​រី​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​ប៉ុណ្ណោះ​” ។ នេះ​ជាការ​បញ្ជាក់​របស់​សមា​ជិ​ក​ព្រឹទ្ធសភា​រុស្ស៊ី Victor Ozerov​។​ ​ការបកស្រាយ​រស់​សមា​ជិ​ក​ព្រឹទ្ធសភា​រុស្ស៊ី កើតមានឡើង​ស្របពេល​ស្ថានភាព​នៅក្នុង​ប្រទេស​ស៊ី​រី​ហាក់បីដូចជា​តានតឹង​ខ្លាំង​ក្រោយ​រដ្ឋបាល​អាមេរិក​ប្រើប្រាស់​មី​ស៊ី​ល​ផ្លោងចូល​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​នៅ​ក្រុង  Homs សប្តាហ៍​មុន ។ ក្រោយ​ការបាញ់​ផ្លោង​នេះ  រុស្ស៊ី​បាន​ទិតៀន​អាមេរិក និង​ហៅ​សកម្មភាព​នេះ​ថា​ជាការ​ឈ្លានពាន​មួយ​យ៉ាង​គ​ឃើ្ល​ន​របស់​អាមេរិក​ប្រឆាំង​រដ្ឋ​សមាជិក​អង្គការ​សហ​ប្រជា​តិ​។​ អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះ រុស្ស៊ី​និង​អ៊ីរ៉ង់​បានប្រកាស​តបត បើ​អាមេរិក​មិន​បញ្ឈប់​សកម្មភាព​បង្ក​រឿងនេះ​ទេនោះ​។ គេ​ឃើញ​មាន​វត្តមាន​នាវាចម្បាំង​ស៊ី​រី​មួយគ្រឿង​ចាកចេញ​ពី​មូលដ្ឋាន​ទ័ពជើងទឹក​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ ទៅកាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ផង​។​

​យ៉ាងណាមិញ សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី​ខាងលើ បាន​បកស្រាយ​ផងដែរ​ថា ការបញ្ជូន​នាវាចម្បាំង​ទៅ​ស៊ី​រី ជាការ​គ្រោងទុក​មិនមែនជា​សកម្មភាព​តប​ត​នឹង​អាមេរិក​ឡើយ​។​ “​អ្នក​មិនអាច​ពង្រាយ​នាវា​ប្រភេទ​នេះ​ក្នុង​រយៈពេល​មួយថ្ងៃ​ឡើយ​។ វា​ការគ្រោងទុក​។​នាវាចម្បាំង Admiral Grigorovich អមដំណើរ​នាវា​ដឹក​យន្តហោះ Admiral Kuznetsov ត្រឡប់មក​រុស្ស៊ី​វិញ​កន្លងមក ហើយ​ពេលនេះ​វា​ត្រឡប់​ទៅ​ស៊ី​រី​វិញ​ហើយ​” ។ នេះ​ជាការ​បញ្ជាក់​របស់លោក Victor Ozerov​។​ ​លោក​បន្តថា​៖ “នាវាចម្បាំង​Admiral Grigorovich មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការបំពេញ​ប្រតិបត្តិការ​សឹក ហើយ​យើង​ប្រើប្រាស់​នាវា​នេះ​ដើម្បី​វាយប្រហារ​ក្រុម​ឧទ្ទាម​ចេញ​សមុទ្រ​ទៅ”៕



loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top