Sunday, April 9, 2017

ដំណោះស្រាយ​៣​យ៉ាង ដែល​អាច​បញ្ឈប់​បញ្ហារ​មាស់​រន្ធ​គូថ ​របស់​អ្នក​បាន​

Posted by Khmer Herald  |  at  10:32 PM
loading...

យល់ដឹងសុខភាព៖ ការ​រមាស់​រន្ធ​គូថ បើសិនជា​យើង​មិន​និយាយ​អំពី​ប្រភព ឬ​មូលហេតុ​របស់​វា​ទេ វា​តែងតែ​ធ្វើ​ឲ្យ​យើង​គ្មាន​ផាសុកភាព​រស់នៅ​ឡើយ ជាពិសេស​នៅពេល​ដែលមាន​អារម្មណ៍​រមាស់​ខ្លាំង​នៅពេល​មាន​មនុស្ស​ជុំវិញខ្លួន​តែម្តង​។ មាន​កត្តា​ច្រើនណាស់​ដែល​នាំ​ឲ្យ​រន្ធ​គូថ​រមាស់​ដូចជា ជំងឺ​ឬ​ស​ដូង​បាត បញ្ហា​រំលាយ​អាហារ និង​ការ​ប្រេះ​ក្រសាលគូថ​ជាដើម​។ នៅពេល​ការ​រមាស់​គូថ​កើតឡើង​ដោយសារ​ការ​ទល់លាមក ឬ​រាករូស អ្វីដែល​សំខាន់​គឺ​ត្រូវ​ព្យាបាល​លើ​មូលហេតុ​របស់​វា​។ មាន​ថ្នាំ​ច្រើនណាស់​ដែល​អាច​ប្រើ​សម្រាប់​កាត់បន្ថយ​ការ​រលាក និង​ឈឺចាប់​ពេល​រមាស់​រន្ធ​គូថ ប៉ុន្តែ​បើសិនជា​អ្នក​ចង់រក​វិធីសាស្ត្រ​អ្វីដែល​ថ្មី​នោះ យក​ល្អ​គួរតែ​សាកល្បង​វិធី​ទាំងបី​ប្រភេទ​ដូចខាងក្រោម​នេះ​ទៅ​៖

១ -​ ទឹកខ្មេះ​ផ្លែ​ប៉ោម​
​ការបង្ក​រោគ​ដោយ​ពពួក​មេរោគ​ផ្សិត​ក៏​អាចជា​ដើមហេតុ​នាំ​ឲ្យ​រន្ធ​គូថ​រមាស់​មិន​ឈប់​ដែរ​។ អ្វី​ដែលជា​ដំណឹង​ល្អ​នោះ​គឺថា ទឹកខ្មេះ​ផ្លែ​ប៉ោម​អាច​បំបាត់​អាកា​រៈទាំង​នេះ​បាន​។ ចូរ​ចាប់ផ្តើម​តាមរយៈ​ការចាក់​ទឹកខ្មេះ​ផ្លែ​ប៉ោម​នេះ​ពីរ​ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ ហើយ​ញ៉ាំ​វា​ពីរដង​ក្នុង​មួយថ្ងៃ​។ អ្នក​ក៏​អាច​ប្រើ​វា​ដើម្បី​លាយ​ក្នុង​ទឹក រួច​ត្រាំ​គូថ​ក្នុងនោះ ១៥ ទៅ​២០​នាទី​បានដែរ​។​

២ - ​ស្លៀកខោ​ទ្រនាប់​ធ្វើ​ពី​សាច់​ក្រណាត់​កា​តុង​
​វិធីសាស្ត្រ​ព្យាបាល​ដោយ​ខ្លួនឯង​មួយទៀត​គឺ​ការផ្លាស់ប្តូរ​ខោស​ទ្រនាប់​ណា​ដែល​រលុងៗ​។ អ្នក​ក៏​គួរតែ​ប្រើប្រាស់​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​សាច់​ក្រណាត់​កា​តុង ដើម្បី​អាច​ឲ្យ​ខ្យល់​ចេញចូល​បាន​ស្រួល និង​បំបាត់​ការឈឺចាប់ និង​រមាស់​ផង​។​

​៣ - លាបម្សៅ​
​ដើម្បី​បំបាត់​ការ​រមាស់ ចូរ​ចាក់​ម្សៅ​លាប​ខ្លួន​បន្តិច​នៅលើ​កន្លែង​ដែល​រមាស់​នោះ និង​មិនត្រូវ​ភ្លេច​ស្លៀកខោ​ទ្រនាប់​ដែល​ធ្វើ​ពីសា​ច់កា​តុង​ផង​។ ការប្រើ​វិធីសាស្ត្រ​ពីរ​មុខ​រួមគ្នា​បែបនេះ នឹង​អាច​បំបាត់​ការ​រមាស់​បាន​រហូត ជាពិសេស​នៅពេល​អ្នក​ត្រូវ​ទៅ​ក្រៅ​ផ្ទះ​តែម្តង​៕​

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top