Wednesday, April 19, 2017

ប្រវត្តិមួយចំនួននៃដំណាក់កាល វិវត្តន៍កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង កាលពីអតីតកាល

Posted by Khmer Herald  |  at  2:00 AM
loading...

Wikipedia: កាលវិវត្តន៍នៃកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសកុម្មុយនីសកូរ៉េ ត្រូវបានគេជឿជាក់ថា ចាប់ផ្តើមលូតលាស់​ដំបូង នាខ្ទង់ទស្សវត្សឆ្នាំ១៩៥០ ប៉ុន្តែវា មិនត្រូវបានគេចាប់អារម្មណ៍ខ្លាំងនៅឡើយ រហូតដល់ឆ្នាំ១៩៨៩ គឺជាឆ្នាំនៃការបញ្ចប់ វិបត្តិសង្គ្រាមត្រជាក់ ដោយសារការដួលរលំ របស់សហភាពសូវៀត ជាសម្ព័ន្ធមិត្តសំខាន់បំផុត លើវិស័យសេដ្ឋកិច្ច របស់កូរ៉េខាងជើង។

ឆ្នាំ១៩៥៦សហភាពសូវវៀត ដែលជាប្រទេសមហាអំណាច នុយក្លេអ៊ែរ ប្រជែងនឹងសហរដ្ឋអាមេរិក បានធ្វើការចាប់ផ្តើមការងារបណ្តុះបណ្តាល ក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមវិស្វករកូរ៉េខាងជើង ជាមួយនឹងចំណេះដឹងមូលដ្ឋាន ផ្នែកកម្មវិធីនុយក្លេអ៊ែរ។ មិនបាន៣ឆ្នាំផង គឺនៅក្នុងឆ្នាំ១៩៥៨ អាមេរិកធ្វើការពង្រាយមីស៊ីលបាញ់ គ្រាប់នុយក្លេអ៊ែរ Honest John Missile និងអាវុធជាច្រើន ទៅកាន់កូរ៉េខាងត្បូង ដែលអាចជាកត្តាបណ្តាលឲ្យកូរ៉េខាងជើង និងសហភាពសូវៀត យល់ព្រមចុះហត្ថលេខាគ្នា លើកម្មវិធីនុយក្លេអ៊ែរ កាន់តែស៊ីជម្រៅឡើង។

ឆ្នាំ១៩៦៥ម៉ាស៊ីនរ៉េអាក់ទ័រទី១ របស់ កូរ៉េខាងជើង ត្រូវបានកសាងឡើង និងបន្ទាប់មករោងចក្ររ៉េអាក់ទ័រទី២ ដែលមានកម្លាំងខ្លាំង ​ជាលើកទី១ទ្វេរដង ត្រូវបានកសាងឡើង។ ក្រោយមកកំឡុងឆ្នាំ១៩៧០ និងដើមទសវត្សទី៨០ កូរ៉េខាងជើង ក៏បានចាប់ផ្តើមប្រតិបត្តិការរុករក និងប្រមូលទុកសារធាតុអ៊ុយរ៉ាញ៉ូម នៅក្បែរតំបន់ Sunchon និងPyongsan។

ចុងក្រោយនាឆ្នាំ១៩៨៩ ជាពេលដែលសហភាពសូវៀត ចាប់ផ្តើមចុះខ្សោយ ដែលវាបានបង្កការព្រួយបារម្ភ ដល់កូរ៉េខាងជើង ដែលធ្លាប់តែបាន ទទួលការឧបត្ថម្ភគាំទ្រ យ៉ាងខ្លាំង អស់រយៈពេលជាង ៤៥ឆ្នាំមកហើយ។ ក្រោយមកអាមេរិកបានប្រកាសថា ខ្លួនបានពិនិត្យមើលឃើញ តាមប្រព័ន្ធផ្កាយរណបថា កូរ៉េខាងជើងបានសាងសង់អគារថ្មីមួយ នៅក្បែររោងចក្រនុយក្លេអ៊ែរ ក្នុងទីក្រុង Yongbyon ដែលអាមេរិកបានកើតចេញ ជាការសង្ស័យឡើង ហើយបន្ទាប់មកនៅខែធ្នូ ឆ្នាំ១៩៩០ កូរ៉េខាងជើង បានធ្វើការសាកល្បង សារធាតុផ្ទុះ ដែលមានកម្រិតខ្លាំង ចំនួន៧០ទៅ៨០ដង នៅក្នុងតំបន់Yongbyon៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top