Friday, April 28, 2017

បុរសម្នាក់ លូកស្ទាបនារីម្នាក់ស្រវឹងពេលកំពុងជិះឡានតាក់ស៊ី

Posted by Khmer Herald  |  at  12:47 PM
loading...

ហ្វី​លី​ពី​ន​៖ តាម​​​ប្រភពពី​ Viral4real ឱ្យ​ដឹង​ថា បុរស​​ជា​អ្នក​បើក​តាក់ស៊ី​ បាន​លូកដៃ​ស្ទាប​សុដន់​​អ្នកដំណើរ ខណៈ​ពេល​ដែល​នាង​កំពុង​ស្រវឹង​ជោក​ជាំ​។ មិន​ត្រឹមតែ​លូក​ស្ងាត់​ៗ​​ទេ ប្រុស​កំហូច​ម្នាក់​នេះ ​បាន​ថតរូប​បង្ហោះ​​ចែក​មនុស្ស​ទូទៅ​មើលលើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ទៀត​ផង​។

អ្នក​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ម្នាក់​​ ឈ្មោះ Mich Lat Gatan បាន​ប្រទះ​ភ្នែក​ឃើញ​អ្នក​បើក​តាក់ស៊ី​ខាងលើ ​បង្ហោះ​រូប​មិន​សម​រម្យ ហើយ​ក៏​យក​មក​បង្ហោះ​ត ដើម្បី​វិភាគ​រិះគន់​។

អ្នក​បើក​តាក់ស៊ី​ដ៏​កំហូចនោះ ​មានឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ថា Jay Ram បាន​សរសេរ​បង្ហោះ​​នៅ​ក្នុង​រូបថត​របស់​ខ្លួន​ថា​ «នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​ធ្វើ​ជាមួយនឹង​អ្នកដំណើរ ពេល​កំពុង​ស្ទះចរាចរណ៍ ឬ​ក៏​ពេល​ដែល​​​ស្រវឹង​ជ្រុល​»។

បើ​តាម​សារ​បង្ហោះ​របស់ Gatan បាន​ឲ្យ​ដឹង​ថា ប្រុស​កំហូច Jay ជា​ដៃគូ​របស់​ក្រុមហ៊ុន​តាក់ស៊ី​។ ប្រហែលជា​ដោយសារ​តែ​ខ្មាស់​គេ​ហើយ ទើប Jay ហើយ​និង​មិត្ត​ភក្តិ​​មួយ​ចំនួន​របស់​គេ បិទ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ចោល៕

រូបតំណាង

loading...
loading...

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top