Sunday, April 30, 2017

ឧបទ្វីបកូរ៉េកាន់តែឡើងកម្តៅហើយ! បារាំង​ បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ទៅ​ក្បែរកូរ៉េហើយ

Posted by Khmer Herald  |  at  8:13 PM
loading...

ដំណឹងអន្តរជាតិ៖ នាវា​ផ្ទុក​យន្តហោះ​បារាំង ​មួយ​គ្រឿង​ឈ្មោះ​ Mistral ​ បាន​ទៅ​ដល់​កំពង់ផែ​កោះ​ សាសេបូ​ (Sasebo) របស់​ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​សៅរ៍​នេះ ​ដើម្បី​ដឹកនាំ​សមយុទ្ធយោធា​ដែល​មាន​កងទ័ព​ បារាំង​ អង់គ្លេស​ អាមេរិក ​និង​ជប៉ុន​ បន្ត​រហូត​ដល់​ថ្ងៃ​ទី​៥ ​ខែ​ឧសភា។​

នាវា​ផ្ទុក​យន្តហោះ​ Mistral​ មាន​សមត្ថភាព​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ​ ៣៥​គ្រឿង​ មាន​នាវា​សណ្ដោង​ ៤​គ្រឿង​ ព្រមទាំង​ទាហាន​រាប់​រយ​នាក់​ ហើយ​អាច​វាយប្រហារ​គោល​ដៅ​ទាំង​ក្នុង​ទឹក ​និង​លើគោក។​ សមយុទ្ធ​យោធា​របស់​កងទ័ព​នៃ​ប្រទេស​ទាំង​ ៤ ​ធ្វើឡើង​ស្រប​ពេល​ដែល​ភាព​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ​ ស្ថិត​ក្នុង​តំណាក់​កាល​មួយ​អាក្រក់​បំផុត​ មិន​ធ្លាប់​មាន​តាំង​ពី​ការ​បញ្ចប់​ទៅ​នៃ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥៣​ ដោយសារ​ការសាកល្បង​​គ្រាប់បែក​នុយក្លេអ៊ែរ​រហូត​ដល់ ​៥លើក​ របស់​ កូរ៉េខាងជើង ​និង​ការ​សាកល្បង​មីស៊ីល​​ទំនើប​ជាច្រើន​លើក​ទៀត។​

ក្រៅពី​បញ្ហា​ឧបទ្វីប​កូរ៉េ​ មហាអំណាច​បស្ចិមប្រទេស​ក៏​មានបំណង​ពង្រឹង​អំណាច​យោធា​របស់​ខ្លួន​ផង​ដែរ​ ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​​ ក្រោយពី​ប្រទេស​ចិន​ បង្កើន​អំណាច​យោធា​យ៉ាង​ខ្លាំង​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ តាម​រយៈ​ការ​សាងសង់​កោះ​សិប្បនិម្មិត ​និង​បង្កើត​ប៉ម​ត្រួតពិនិត្យ​នៅ​លើ​ប្រជុំកោះ​ដែល​មាន​ទំនាស់​៕

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top