Friday, April 7, 2017

ស្អាតទេ ! សួនផ្កាស្នេហ៍ កំពុងពេញនិយម នៅខេត្តសៀមរាប

Posted by Khmer Herald  |  at  8:35 AM
loading...

កម្សាន្ត៖ រូបភាពសួ​នផ្កាដ៏ស្រស់​បំព្រង​ធ្លាប់តែ​ឃើញតាមរយៈ​រូបភាព ឬតាម​វិដេអូមាន​នៅបរទេស ប៉ុន្តែ​ឥឡូវនេះ សួន​ផ្កាដ៏ធំ​បានរំលេច​ខ្លួន​ដុះយ៉ាង​ស្គុះស្គាយ នៅ​លើទឹកដីនៃ​​ខេត្តសៀមរាប ដែល​​គ្របដណ្តប់លើផ្ទៃដី​ក្នុងទំហំ​ប្រមាណ៣ហិចតា។

សួនផ្កាពណ៌​លឿងនេះ មាន​ឈ្មោះថា “សួនផ្កាស្នេហ៍” ត្រូវបា​នគេដាំ​ដុះនៅ​លើទឹកដី​នៃខេត្តសៀមរាប ស្ថិតនៅ​បរិវេណត្រាវកុដ្ឋ ភូមិស្នាសង្ក្រាម ឃុំបល្គ័ង្គ ស្រុកប្រាសាទបាគង។ សួនផ្កាស្បៃ​រឿងនេះ បង្កើត​ឡើងក្នុង​គោលបំណង បំពេញ​តម្រូវការ​ទីផ្សារ មាន​លក់ដុំ និងរាយផ​ងដែរ ជាពិសេស​ដើម្បីជួ​យផ្គត់ផ្គង់​ការងារដល់​បងប្អូន​ប្រជាពល​រដ្ឋរស់​នៅ​ក្នុងតំបន់​នោះផងដែរ៕​




loading...
loading...

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top