Thursday, April 13, 2017

កំពូលជនជាតិពូកែរកស៊ីក្នុងលោកគឺ ជនជាតិជ្វីហ្វ (អ៊ីស្រាអ៊ែល)

Posted by Khmer Herald  |  at  12:28 PM
loading...

យល់ដឹង៖ នៅកម្ពុជាយើង យើងតែងនាំគ្នានិយាយថា ជនជាតិចិនជាជនជាតិពូកែរកស៊ីណាស់។ តែបើយើងសង្កេត ចេញពីស្រុកខ្មែរ យើងនឹងឃើញ ជនជាតិជ្វីហ្វ ជាកំពូលជនជាតិដែលពូកែរកស៊ីបំផុតក្នុងលោក។

ជនជាតិជ្វីហ្វ (Jewish) គឺជាជនជាតិមួយដែលមានគំនិតច្នៃប្រឌិតខ្ពស់ រួមទាំងមានបច្ចេកវិជ្ជាទំនើបរីកចម្រើនជាងគេ ដែលវាធ្វើឲ្យប្រជា​ជាតិមួយនេះមានមោទនភាព និងត្រូវបានគេឲ្យឈ្មោះថា Start-up Nation។ មនុស្សជាច្រើនពាន់លាន​នាក់បានចោទជាសំនួរថា តើហេតុអ្វីអ៊ីស្រាអែលដែលជាប្រទេសមួយមានអាយុកាលត្រឹមតែ៦០​ឆ្នាំ មានប្រជាជន​សរុប ​៧.១លាន​នាក់ ហ៊ុមព័ទ្ធទៅដោយសត្រូវគ្រប់ទិស ព្រមទាំងគ្មានធនធានធម្មជាតិ ហើយសិ្ថតនៅក្នុងស្ថានភាព​សង្គ្រាមរហូត​តាំង​ពីប្រទេសចាប់កំណើតមក អាចមានសមត្ថភាពបង្កើតក្រុមហ៊ុនបានច្រើនជាងប្រទេសធំៗ ដែលមានសន្តិភាព​ពេញ​លេញ និងមានស្ថានភាពនឹងនរ​ដូចជាជប៉ុន ចិន កូរ៉េ កាណាដា និងចក្រភពអង់គ្លេស? តើកត្តាអ្វីដែលនាំឲ្យប្រជាជនជ្វីហ្វ​ពេរពេញទៅដោយសហគ្រិនភាពស្ទើរគ្រប់គ្នាទៅហើយនោះ?

លោក Bill Drayton នាយកប្រតិបត្តិនៃក្រុមហ៊ុន Ashoka បានចែករំលែកមតិរបស់គាត់ថា “គ្មានអ្វីដែលខ្លាំងក្លា​ជាង​គំនិត​ដ៏​ល្អមួយ ដែលស្ថិតក្នុងដៃសហគ្រិននោះទេ”។ ក្តីស្រមៃនៃប្រជាជនជ្វីហ្វភាគច្រើនគឺក្លាយជាការពិត មិនថាពួកគេ​ស្ថិតនៅក្នុង​ប្រទេស​អ៊ីស្រាអែល ឬនៅប្រទេសដទៃនៅជុំវិញពិភពលោកឡើយ។ ដោយឡែក លោក Micah Goodman នៃ​ក្រុមហ៊ុន Ein Prat ដែលទទួលបានរង្វាន់ Academy ខាងផ្នែកភាពជាអ្នកដឹកនាំ បានរំលឹកពួកយើងថា មិនត្រូវបាត់បង់​សមត្ថភាព​ក្នុង​ការស្រមៃនោះទេ ហើយយើងគួរតែធ្វើអ្វីដែលយើងអាចធ្វើបានទៅតាមអ្វីដែលយើងគិតថាត្រឹមត្រូវ។

ម៉្យាង​ទៀត​យើង​ត្រូវ​ជួយ​អ្នកដែលកំពុងមានតម្រូវការជាជាងការពឹងផ្អែកទៅលើអ្នកដទៃដើម្បីដោះស្រាយបញ្ហា។ យើងត្រូវតែធ្វើ​ការ​ដើម្បី​សម្រេច​ចក្ខុវិស័យរបស់យើង និងដើម្បីយុត្តិធម៌ជានិច្ច។ លោក Nobel Laureate និង Holocaust ក្រុមហ៊ុន Elie Wiesel ក៏​បាន​ផ្តល់ជាគំនិតថា “រក្សានូវវិសាលភាពនៃការស្រមើស្រមៃរបស់យើង”។ សម្រាប់ពួកគាត់ វាជាកិត្តិយសមួយ​ដែល​បាន​កើត​ជាជនជាតិជ្វីហ្វ ដែលបានបង្កើតការផ្លាស់ប្តូរ និងបំពេញការងារឲ្យគ្នាទៅវិញទៅមក។

តាមការណែនាំកូនចៅរបស់ខ្លួន ជនជាតិជហ្វីវ តែងផ្តាំកូនឲ្យហ៊ានសាកក្តីស្រមៃរបស់ខ្លួន ទោះហានិភ័យធំប៉ុនណាក៏ដោយ។ ខុសពីជនជាតិមួយចំនួនទៀតដែលផ្តាំកូនឲ្យចាំមានវ័យច្រើន មានគំនិតចាស់ទុំសិន ចាំចេញរកស៊ី ខ្លាចបរាជ័យទៅខ្មាសគេ។ យើងសង្ឃឹមថា យុវជនកម្ពុជា នឹងនាំគ្នាហ៊ានធ្វើអ្វីដែលជាក្តីស្រមៃរបស់ខ្លួន កាន់តែច្រើន នោះយើងនឹងទទួលបានលទ្ធផល ធំ សម្រាប់ជីវិត៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top