Wednesday, April 12, 2017

កំពូលសំណាង! ទិញរថក្រោះ​សល់តាំងពី​សម័យសង្គ្រាម រកឃើញ​ដុំមាស តម្លៃ២លានដុល្លារ

Posted by Khmer Herald  |  at  12:01 PM
loading...

ដំណឹងប្លែកៗ៖ បុរស​ចូលចិត្ត​សម្ភារៈ​យោធា​ម្នាក់ មាន​ឈ្មោះ​ថា Nick Mead អាយុ​៥៥​ឆ្នាំ បាន​ទិញ​រថក្រោះ​មួយ​គ្រឿង ពី​គេហទំព័រ eBay ក្នុង​តម្លៃ ៣៧ ០០០​ដុល្លារ ហើយ​សឹង​តែ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង នៅ​ពេល​ដែល​រូបគេ បាន​រក​ឃើញ​ដុំ​មាស មាន​តម្លៃ​រហូត​ដល់​ទៅ ២,៥​លាន​ដុល្លារ លាក់​នៅ​ខាង​ក្នុង​នោះ។

ដុំ​មាស​ចំនួន​៥​ដុំ ដែល​បាន​លាក់​ទុក​នៅ​ក្នុង​រថក្រោះ ប្រភេទ T54 ផលិត​ដោយ​ប្រទេស​ចិន ខាងលើ ត្រូវ​គេ​ជឿជាក់​ថា បាន​លួច​យក​ទៅ​លាក់​ទុក​ក្នុង​នោះ​ដោយ​ក្រុម​ទាហាន​អ៊ីរ៉ាក់ ក្នុង​អំឡុង​ពេល​ការ​វាយលុក​នៃ​ប្រទេស​គុយវ៉ែត នៅ​ឆ្នាំ​១៩៩០។

លោក Nick Mead (ឆ្វេង) និង ជាង​មេកានិច​ Todd Chamberlain

ម្ចាស់​មុន​របស់​រថក្រោះ​ខាងលើ មាន​ឈ្មោះ​ថា Joe Hewes អាយុ​២៣​ឆ្នាំ បាន​ធ្វើ​ការ​ជួសជុល​ម៉ាស៊ីន និង​ប្ដូរ​កង់​របស់​វា ដោយ​មិន​ដឹង​ថា នៅ​ខាង​ក្នុង​នោះ មាន​លាក់​វត្ថុ​មាន​តម្លៃ​បែប​នេះ​ឡើយ។

គួរ​បញ្ជាក់​ថា ដំបូង​ឡើយ លោក Mead បាន​រក​ឃើញ​ហិប​អាវុធ​មួយ​នៅ​ក្នុង​រថក្រោះ និង​ភ័យ​ខ្លាច​ថា​មាន​កាំភ្លើង​នៅ​ក្នុង​នោះ។ លោក Mead និង​ជាង​មេកានិច​ម្នាក់ ឈ្មោះ Todd Chamberlain បាន​ថត​វីដេអូ ដើម្បី​ទុក​ជា​ភស្តុតាង​បញ្ជាក់ ព្រោះ​ខ្លាច​ថា​មាន​ការ​ចោទ​សួរ​ពី​ប៉ូលិស។ ផ្ទុយទៅវិញ ពួក​លោក​ទាំង​២ មិន​បាន​រក​ឃើញ​អាវុធ​អ្វី​ឡើយ តែ​វា​គឺ​ជា​ដុំ​មាស​ទម្ងន់ ៥​គីឡូក្រាម ចំនួន​៥​ដុំ ដែល​វា​មាន​តម្លៃ​រហូត​ដល់​ទៅ ២,៥​លាន​ដុល្លារ​ឯណោះ៕
លោក Nick Mead

ម្ចាស់មុន ឈ្មោះ Joe Hewes

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top