Tuesday, April 11, 2017

បើ​ចង់​ពន្លូត​កម្ពស់​របស់អ្នក គួ​រពិសារ​អាហារ​ ៧​ប្រភេទ​នេះ​

Posted by Khmer Herald  |  at  12:12 PM
loading...

យល់ដឹងសុខភាព៖ របប​អាហារ​ គឺ​វា​មាន​សារៈសំខាន់​ណាស់​ សម្រាប់​ទ្រ​ទ្រ​ង់​រាងកាយ​របស់​មនុស្ស​ តែ​របប​អាហារ​ប្រភេទ​ខ្លះ ​វា​ក៏​អាចធ្វើ​ឲ្យ​​ខូចសុខភាព របស់​យើង​ដែរ​ជាពិសេស​គឺ​កម្ពស់​តែម្តង​។​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ព្យាយាម​ញ៉ាំ​អាហារ​និង​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ត្រឹមត្រូវ ​អ្នក​អាច​នឹងមាន​ឪ​កាស​លូត​កម្ពស់​បាន​ច្រើន​។​ ជាការ​ពិតណាស់​អ្នកជំនាញ​បាន​ណែនាំ​ ឲ្យ​ទទួលទាន​អាហារ​ដែល​ជួយ​ទ្រទ្រង់​ ដល់​អ័រម៉ូន​លូតលាស់​របស់​មនុស្ស​ត្រូវ​ប្រាកដថា អ្នក​មិន​ភ្លេច​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន វិ​តា​មីន​និង​ជាតិ​ខនិជ​ទេ​។​

ខាងក្រោម​នេះ​ជា​អាហារ​ដែល​ជួយ​ឲ្យ​អ្នក​លូត​កម្ពស់​បាន​៖
១. មាន់​
​ប្រភព​ប្រូតេអ៊ីន​ បានមកពី​សាច់​នឹងមាន​ប្រសិទ្ធភាព​ខ្ពស់ ​រួមបញ្ចូល​វា​ក្នុង​របប​អាហារ​របស់​អ្នក​ ដើម្បី​ជួយ​ឲ្យ​ការលូតលាស់​របស់​សាច់ដុំ​រាងកាយ​របស់​អ្នក​បាន​យ៉ាង​ល្អ​។​

២.​គ្រាប់​ធញ្ញជាតិ​
​ក្នុង​វ័យ​ជំទង់​អ្វីដែល​សំខាន់បំផុត​ដើម្បី​ទ្រទ្រង់​រាងកាយ​របស់​អ្នក​គឺ មាន​ជាតិ​កាឡូរី​គ្រប់គ្រាន់​។​ ជាពិសេស​គ្រាប់​ធញ្ញជាតិ​ដូចជា អង្ករ​និង​ស្រូវ​សាលី​វា​ផ្ទុក​នូវ​ជាតិ​កាបូ​ហៃ​ដ្រា​ត ជាតិ​ដែក ជា​តិ​ស​សៃ​ និង​វិ​តា​មីន​B ​ដែល​ដើរតួនាទី​ក្នុងរ​ការជួយ​ឲ្យ​លូត​កម្ពស់​យ៉ាង​មាន​ប្រសិទ្ធភាព​។​

៣. ទឹកដោះគោ​
​ប្រសិនបើ​អ្នក​ចង់​លូត​កម្ពស់ ឆ្អឹង​របស់​អ្នកត្រូវការ​លូត​កម្ពស់​បន្ថែម​។​ ទឹកដោះគោ​មាន​ផ្ទុក​នូវ​កាល់ស្យូម​ ដែល​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ឲ្យ​ឆ្អឹង​លូតលាស់​ ហើយ​ទឹកដោះគោ​ក៏មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន​ និង​វិ​តា​មីន​A​ ផងដែរ ​ទទួលទាន​ទឹកដោះគោ​គ្មាន​ក្រែ​ម​ឲ្យ​បាន​២​កែវ​ក្នុង​មួយថ្ងៃ​ វា​ល្អ​ទាំង​សុខភាប និង​ការ​លូត​កម្ពស់​។​

៤. សណ្ដែកសៀង
​មនុស្ស​ភាគច្រើន​មិនទាន់​ដឹង​ពី​ការពិត​ទេ​ថា សណ្ដែកសៀង​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​។​ ត្រូវ​ប្រាកដថា អ្នកទទួល​ទាន​ទឹក​សណ្តែកសៀង​ឲ្យ​បាន​តិច​ណាស់​ ៥០​ក្រាម​ក្នុង​១​ថ្ងៃ​ ដើម្បី​លូត​កម្ពស់​។​

៥. ស៊ុត​ស​
​ត្រូវ​ប្រាកដថា អ្នក​ទ​ទួ​យ​ទាន​ស៊ុត​ឲ្យ​បាន ​៣​គ្រាប់​ក្នុង​១​ថ្ងៃ​ ក្នុងដំណាក់កាល​លូតលាស់​កម្ពស់​របស់​អ្នក​។​ វា​ផ្ទុក​នូវ​ប្រូតេអ៊ីន និង​វិ​តា​មីន​ B2​។​

៦. ផ្លែឈើ​ និង​បន្លែ​
​ព្យាយាម​រួមបញ្ចូល​ប្រភេទ​ផ្លែឈើ និង​បន្លែ​ផ្សេងៗ​ឲ្យ​បាន​ច្រើន​ចូលទៅក្នុង​របប​អាហារ​របស់​អ្នក ព្រោះ​វា​ផ្ដល់​ជាតិ​ស​សៃ វិ​តា​មីន និង​សារធាតុ​ខនិជ​ ដើម្បី​ឲ្យ​រាងកាយ​យើង​រឹងមាំ និង​មានការ​លូតលាស់​ល្អ​។​

៧. ផលិតផល​ប្រចាំថ្ងៃ​
​ផលិតផល​ប្រចាំថ្ងៃ​មាន ប្រូ​ម៉ា ក្រែ​ម និង​ទឹកដោះគោ​ជូរ​។ ​បញ្ចូល​វា​ចូលទៅក្នុង​អាហារ​របស់​អ្នក ព្រោះ​វា​មាន​ផ្ទុក​នូវ​វិ​តា​មីន​ A B D​ និង​E​ ព្រមទាំង​ប្រូតេអ៊ីន និង​កាល់ស្យូម​។​ សារធាតុចិញ្ចឹម​ទាំងនេះ​ពិតជា​សំខាន់​ក្នុងដំណាក់កាល​កំពុង​លូតលាស់​។


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top