Friday, April 28, 2017

អាសន្នធំហើយ...! កូរ៉េខាងជើង បានផ្ញើសារជូនមេដឹកនាំកម្ពុជា និងមេដឹកនាំអាស៊ានដទៃក្នុងការគាំទ្ររឿងនេះ

Posted by Khmer Herald  |  at  11:43 AM
loading...

ដំណឹងអន្តរជាតិ៖ យោងតាមប្រភពពី Dailymail ថាប្រទេសកូរ៉េខាងជើងកំពុងស្នើសុំអោយប្រទេសនៅក្នុងអាស៊ានទាំងអស់ ជួយគាំទ្រខ្លួនក្នុងការប្រយុទ្ធប្រឆាំងពីការឈ្លានពានរបស់សហរដ្ឋអាមេរិក ពិសេសគឺប្រទេសកម្ពុជា និង ប្រទេសឡាវ ដោយសារតែគេគ្រប់គ្នាដឹងថាប្រទេសពីរនេះ ស្និទ្ធជាងគេបង្អស់នឹងកូរ៉េខាងជើង។ យ៉ាងណាមិញប្រទេសម៉ាឡេស៊ីនិងមិនចូលរូនគាំទ្រនោះទេ ព្រោះមិនត្រូវជាមួយ Kim Jong-Un ដោយសារតែរឿងសម្លាប់ Kim Jong Nam កន្លងមក ។

គាត់បានបញ្ចុះបញ្ចូលអោយប្រទេសទាំង 10 អោយផ្តោតអារម្មណ៍ទៅស្ថានភាពនៃការស្លាប់ពីសង្គ្រាមនេះ និង សំណើរពីផលលំបាករបស់កូរ៉េខាងជើង ពិសេសគឺការរិះគន់ទៅលើការសមយុទ្ធរបស់សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង។ ភាពតានតឹងនេះបានធ្វើទុក្ខបុកម្នេញអស់ជាច្រើនសប្តាហ៍ដោយសារតែការសាកល្បង Missle របស់កូរ៉េខាងជើង ហើយទីក្រុង Washington កំពុងអោយកូរ៉េខាងជើងព្យាយាមទម្លាក់កម្មវិធីនេះចោលអោយខានតែបាន ។

សូមបញ្ជាក់ថាសារលិខិតនេះបានធ្វើតាំងពីថ្ងៃទី23 ខែមិនា មកម្ល៉េះ ហើយទើបតែផ្ញើទៅដល់ទីស្នាក់អគ្គលេខាអាស៊ានតាំងពីម្សិលមិញទេ នៅទីក្រុងម៉ានីលហើយសង្ឃឹមប្រទេសទាំង 10 អាចសហការជាមួយប្រទេសកូរ៉េខាងជើងបាន។ លិខិតមួយច្បាប់ដូចៗគ្នាបានផ្ញើទៅអគ្គលេខាអាស៊ានពីលោករដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង Ri Yong-Ho ហើយសរសេរប្រាប់ពីស្ថានភាពនៃឧបទ្វីបកូរ៉េនៃការកើនឡើងកំដៅ ដោយសារសកម្មភាពរបស់សហរដ្ឋអាមេរិក៕

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top