Wednesday, April 12, 2017

ប្លែកៗ! ថៅកែស្រីចាប់ចោរបានហើយ ទុករំលោភ ចុងក្រោយ​ប្រឈមនឹងពន្ធនាគារទាំង២នាក់

Posted by Khmer Herald  |  at  2:00 PM
loading...

ប្លែកៗ៖ ថ្វីបើរឿងរ៉ាវនេះបានកើតកាលឆ្នាំកន្លងទៅក្តី តែវានៅតែជាព័ត៌មានចាប់អារម្មណ៍គួរឲ្យអស់ឲ្យសំណើចដក់ក្នុងចិត្តតែម្តង។ ហេតុការណ៍ដ៏កម្រនេះកើតឡើងនៅថ្ងៃទី១៤ ខែឧសភា នាទីក្រុង Meshchovsk ប្រទេសរុស្ស៊ី ខណៈពេលដែលចោរម្នាក់ប៉ុនប៉ងប្លន់លុយនៅហាងកែសម្ផស្សមួយកន្លែង តែត្រូវស្ត្រីម្ចាស់ហាងមានកំរិតការ៉ាតេដូខ្សែក្រវ៉ាត់ខ្មៅ ចាប់ចងជាប់ ហើយទុក.... រំលោភផ្លូវភេទ អស់ពេលប៉ុន្មានថ្ងៃ។

រូបដំណាង

រឿងហេតុ គឺគ្រាដែលហាងត្រៀមបិទទ្វារ ចោរប្លន់ម្នាក់រូបនេះបានកាន់កាំភ្លើងភ្ជង់ឲ្យបុគ្គលិកនៅស្ងៀម ហើយប្រមូលលុយដាក់ម្តុំ។ ថៅកែស្រីវ័យ ២៨ឆ្នាំ ឈ្មោះ Olga បានដើរប្រមូលលុយមកប្រគល់ឲ្យចោររូបនេះ ហើយក៏បញ្ចេញក្បាច់ផ្តួលសង្កត់ជាប់ រួចយកខ្សែភ្លើងមកចងក្រៀក។ នាងបានអូសចោរប្លន់រូបនេះ ចូលទុកក្នុងបន្ទប់កក់លាងសក់ រួចប្រាប់ឲ្យបុគ្គលិកឲ្យត្រលប់ទៅផ្ទះ ទុកនាងទូរស័ព្ទប្រាប់ប៉ូលីស ។

ពេលក្រោយមក Olga បានយកខ្នោះរុំក្រណាត់ពីក្រៅវាយដៃចោរប្លន់រូបនេះជាប់នឹងម៉ាស៊ីនកម្តៅ រួចប្រាប់ថា «លោកមានជម្រើសពីរ ទី១.ស្រាតខោអាវធ្វើតាមបញ្ជារខ្ញុំ ឬក៏ប្រគល់ខ្លួនឲ្យប៉ូលីស។ ពិតណាស់! ចោររូបនេះ ជ្រើសយកជម្រើសទី១។ ប៉ុន្មានថ្ងៃជាបន្តបន្ទាប់ នាងបានឲ្យចោររូបនេះ ផឹកថ្នាំសម្រើប Viagra រួចចាប់រំលោភគ្មានត្រាប្រណី»។

រហូតដល់ថ្ងៃទី១៦ ឧសភា ទើបនាងព្រលែងដោយព្រមានថាៈ «ចងចាំឲ្យច្បាស់ កុំឲ្យខ្ញុំឃើញមុខទៀតឲ្យសោះ!» ។

រីឯចោរប្លន់ឈ្មោះ Viktor ក៏បានទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសលើ «ប្អូនតូច» បន្ទាប់មក ទ្រាំពុំបានក៏ទៅរាយការណ៍ឲ្យប៉ូលីស។

Olga ខឹងយ៉ាងខ្លាំង គ្រាត្រូវប៉ូលីសចាប់ខ្លួន។ នាងស្រែកថាៈ អាឆ្កួត! យើងគ្រាន់តែដេកជាមួយគ្នា ២ ទៅ ៣ ដង យើងថែមទាំងឲ្យលុយឯង 1000 roubles (ប្រមាណ ៣០ដុល្លារ) ហើយទិញខោខៅប៊យឲ្យ១ទៀត។

សរុបទៅ Olga និង Viktor ប្រាកដជាជាប់ពន្ធនាគារដូចគ្នា គ្រាន់តែពីបទចោទប្រកាន់ខុសគ្នាគឺៈ ប្លន់ ហើយនិងចាប់រំលោភផ្លូវភេទ៕
ថៅកែស្រីវ័យ ២៨ឆ្នាំ នាងឈ្មោះ Olga Zajac


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top