Wednesday, April 12, 2017

ញ៉ាំ​ទឹក​បែបណា​ទើប​អាច ​បន្ថយ​ជំងឺមហារីក ទឹកនោម​ផ្អែម និង​សម្ពាធ​ឈាម​?

Posted by Khmer Herald  |  at  1:00 PM
loading...

យល់ដឹងអំពីសុខភាព៖ ការ​ញ៉ាំ​ទឹក​រាល់​ព្រឹក​ក្រោយពី​ភ្ញាក់​ពី​គេង​កំពុងតែ​ក្លាយទៅជា​រឿង​ដ៏​ពេញនិយម​មួយ​នៅ​ប្រទេស​ជប៉ុន​។ ការស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​បាន​អះអាងថា ទម្លាប់​បែបនេះ​មាន​ប្រយោជន៍​បំផុត​សម្រាប់​សុខភាព​ទូទៅ​របស់​យើង​។

​សូមបញ្ជាក់​ថា ការព្យាបាល​ដោយ​ប្រើ​ទឹក​របស់​ប្រជាជន​ជប៉ុន​គឺ​មាន​អត្ថប្រយោជន៍​ខ្លាំងណាស់​សម្រាប់​ព្យាបាល​ជំងឺ​ជា​ច្រើន​។ ទម្លាប់​នែ​ការ​ញ៉ាំ​ទឹក​មាន​ប្រសិទ្ធភាព ១០០​ភាគរយ​ក្នុង​ការព្យាបាល​ជំងឺ​ដូចខាងក្រោម​នេះ​៖
- ​ឈឺក្បាល​
- ​ឈឺ​ខ្លួន​
- ​ជំងឺ​បេះដូង​សរសៃឈាម​
- ​រលាក​សន្លាក់​
- ​ជំងឺ​ឆ្គួតជ្រូក​
- ​ធាត់​ជ្រុល​
- ​រលាក​ទងសួត​
- ​ជំងឺ​ហឺត​
- ​ជំងឺរបេង​
- ​ជំងឺរលាកស្រោមខួរ​ក្បាល​
- ​ជំងឺ​តម្រងនោម​
- ​ក្អួត​
- ​រលាក​ក្រពះ​
- ​រាក​រូស​
- ​ទឹកនោម​ផ្អែម​
- ​ទល់​លាមក​
- ​ជំងឺ​ភ្នែក​
- ​មក​រដូវ​ខុសធម្មតា​
- ​បញ្ហា​ត្រចៀក ច្រមុះ និង​បំពង់​ក​

របៀប​អនុវត្ត​ការព្យាបាល​ដោយ​ប្រើ​ទឹក​៖
១. ​ចូរ​ញ៉ាំ​ទឹកជា​រៀងរាល់​ព្រឹក​ក្រោយ​ពី​ភ្ញាក់​ពី​គេង ប៉ុន្តែ​ត្រូវ​ធ្វើ​មុន​ពេល​ដុសធ្មេញ​។ ចូរ​ញ៉ាំ​ទឹក ៤​កែវ ឬ ១៦០​មី​លី​លីត្រ​ក្នុង​មួយ​កែវៗ​។
២. ​ក្រោយ​ពី​ងូតទឹក និង​ដុស​សម្អាត​ធ្មេញ​រួច មិន​ត្រូវ​ញ៉ាំ​អ្វី​ទាំងអស់​រយៈពេល​៤៥​នាទី​។
​៣​. ក្រោយ​ពី​នេះ អ្នក​អាច​ញ៉ាំ​អាហារ​ពេលព្រឹក ញ៉ាំ​កាហ្វេ និង​ធ្វើ​រឿង​ធម្មតាៗ​របស់​អ្នក​បាន​ហើយ​។
​៤. មិន​ត្រូវ​ញ៉ាំ ឬ​ផឹក​អ្វី​ទាំងអស់​រយៈពេល ២​ម៉ោង​ក្រោយ​ពី​ញ៉ាំ​អាហារ​ពេលព្រឹក ថ្ងៃត្រង់ និង​ពេលយប់​រួច​។
​៥. អ្នក​ដែល​មិន​អាច​ញ៉ាំ​ទឹក ៤​កែវ​នៅ​ពោះ​ទទេ អាច​ចាប់ផ្តើម​ជាមួយ​នឹង​ទឹក​តិចៗ​សិន ហើយ​ចាំ​បង្កើន​ចំនួន​របស់​វា​រហូតដល់ ៤​កែវ​ក្នុង​មួយថ្ងៃ​។
៦. ​បើសិន​ជា​អ្នក​កំពុងតែ​ជួប​បញ្ហា​ដូច​ជា​ជំងឺ​ដែល​ខ្ញុំ​លើ​នៅ​ខាងលើ​នោះ អ្នក​អាច​ព្យាបាល​បែបនេះ​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​វិញបាន​។ ជាទូទៅ បើសិន​ជា​អ្នក​មាន​សុខភាព​ល្អ​ហើយ អ្នក​នៅ​តែ​អាច​ព្យាយាម​ធ្វើ​បែប​នេះ​បាន​ដើម្បីឲ្យ​មាន​កម្លាំង​កាន់តែ​ច្រើន​។

​ខាងក្រោម​នេះ​គឺជា​ ចំនួន​ថ្ងៃ​ដែល​ការព្យាបាល​មួយ​នេះ​ស៊ី​ពេល​អ្នក​៖
១. លើស​សម្ពាធ​ឈាម ត្រូវការ​ពេល ៣០​ថ្ងៃ​
​២. រលាក​ក្រពះ ប្រើពេល ១០​ថ្ងៃ​
​៣. ជំងឺ​ទឹកនោម​ផ្អែម ប្រើពេល ៣០​ថ្ងៃ​
​៤. ទល់​លាមក ប្រើពេល ១០​ថ្ងៃ​
​៥. ជំងឺមហារីក ប្រើពេល ១៨០​ថ្ងៃ​
​៦. របេង ប្រើពេល ៩០​ថ្ងៃ ប៉ុន្តែ​ត្រូវការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​
​៧. អ្នកជំងឺ​រលាក​សន្លាក់​សម្រាប់​មួយ​សប្តាហ៍​ដំបូង អ្នក​គួរតែ​ធ្វើតាម​ការព្យាបាល​ខាងលើ​តែ​បី​ថ្ងៃ​បាន​ហើយ​។ ចាប់ពី​សប្តាហ៍​ទី​ពីរ អ្នក​អាច​ចាប់ផ្តើម​ធ្វើ​វា​ជា​រៀងរាល់ថ្ងៃ​បាន​ហើយ​។

​នៅ​ពេល​អ្នក​ចាប់ផ្តើម​ប្រើ​វិធី​នេះ​ព្យាបាល​ជំងឺ អ្នកនឹង​មិនឃើញ​មាន​ផល​រំខាន​អ្វី​ឡើយ​ក្រៅ​ពី​នោម​ញឹកញាប់​ជាង​ធម្មតា​៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top