Friday, April 28, 2017

ប្រាក់​ខែ​ នី​ឡា ទទួលបាន​ដល់​ទៅ....ដុល្លារឯណោះ​ក្នុង​មួយខែ ដោយមិនរាប់បញ្ចូលចំណូល​ផ្សេងៗ ​ជាច្រើន​ទៀតផង

Posted by Khmer Herald  |  at  4:41 PM
loading...

កម្សាន្ត៖ កាលពីពេល​ថ្មីៗ​នេះ តារា​កំប្លែង​រាង​តូច​ច្រឡឹង​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN វ៉ាន់ នី​ឡា ទើបតែ​ទម្លាយ​ពី​មូលហេតុ​មិនទាន់​ចង់​ចូល​រោងការ​ភ្លាមៗ ​ដោយសារ​នាងនៅវ័យ​ក្មេងខ្ចី​ពេក​ ហើយ​ត្រូវ​រង់ចាំ​ប្រមាណ​ជា ២ ឆ្នាំ​ទៀត​ ទើប​មាន​ដំណឹង​ល្អ ។ ដោយឡែក​ពេលនេះ​ តារា​កំប្លែង​វ័យក្មេង​រូបនេះ ​ស្រាប់តែ​បង្ហើប​ពី​ប្រាក់ខែ​ផ្ទាល់ខ្លួន ​ដែល​បានមកពីស្ថានីយទូរទស្សន៍ CTN គឺខ្ពស់​គួរសម។

​ជាការ​ពិត ក្រៅពី​ធ្វើជា​តារា​កំប្លែង​នៅក្នុង​ក្រុម​របស់​នាយ ពែ​កមី ប្រចាំនៅស្ថានីយ​ទូរទស្សន៍ CTN កូនស្រី​លោកតា វិចទ័រ រូបនេះ ​ក៏បាន​ទទួល​ការងារ​ ធ្វើជា​ពិធី​ការិនី​វ័យក្មេង​ នៅក្នុង​ស្ថានីយទូរទស្សន៍​មួយ​នេះ ចំណែក​ប្រាក់​ខែ​វិញ នី​ឡា ទទួលបាន​ដល់​ទៅ ២០០០ ដុល្លារ (​ពីរពាន់​ដុល្លារ​) ឯណោះ​ក្នុង​មួយខែ។​

​នេះ​គ្រាន់តែ​ជា​ប្រាក់ខែ​គោល ​ដែល នី​ឡា ទទួលបាន​ពី​ទូរទស្សន៍ CTN ក្នុង​មួយខែៗ​ប៉ុណ្ណោះ ដោយឡែក​នៅ​ប្រាក់ចំណូល​ផ្សេងៗ​ជាច្រើន​ទៀត ​ដែល​តារា​កំប្លែង​វ័យក្មេង​រូបនេះ ​ទទួលបាន​ពី​វិស័យ​សិល្បៈគឺមានចំនួន​ច្រើនជាង​នេះ​ទ្វេដង ដោយ​មិន​រាប់បញ្ចូលនូវមុខ​ជំនួញ​ផ្ទាល់ខ្លួន​របស់​នាង​ឡើយ។​

​គួរបញ្ជាក់​ផងដែរ​ថា មួយរយៈ​ចុងក្រោយ​នេះ តារា​កំប្លែង វ៉ាន់ នី​ឡា បាន​វាយលុក​ទីផ្សារ​សិល្បៈ​ខ្លាំង​គួរឱ្យកត់សម្គាល់​ ទាំង​ការងារ​កំប្លែង និង ពិធី​ការិនី ជាពិសេស​តារា​ស្រី​រូបនេះ​ ថែមទាំង​ក្ដោប​បាន​តំណែង ជា​តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​ខាត​ធំ​ទៀតផង បានធ្វើឱ្យ​ប្រជាប្រិយភាព​របស់​នាង​កើនឡើង​ មួយកម្រិត​ថែមទៀត៕

(ចុចទីនេះដើម្បីទស្សនារូបថតស្អាតៗ និងសិចស៊ីរបស់នាងជាច្រើនទៀត)

loading...
loading...

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top