Friday, April 21, 2017

អាមេរិក​ បញ្ជូន​​យន្តហោះ​ហិតក្លិន​អាវុធ​នុយក្លេអ៊ែរ​ទៅកាន់​ឧបទ្វីប​កូរ៉េ!

Posted by Khmer Herald  |  at  9:32 AM
loading...

ដំណឹងអន្តរជាតិ៖ គេហទំព័រ​សារព័ត៌មាន Yonhapnews របស់​ប្រទេស​កូរ៉េខាងត្បូង បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧​នេះ​ដែល​ដកស្រង់​ប្រភពពី​រដ្ឋាភិបាល​ឲ្យ​ដឹងថា កងកម្លាំង​ទាហានជើងអាកាស​សហរ​ដ្ឋ​អាមេរិក​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ពិសេស​មួយគ្រឿង​ដែលជា​ប្រភេទ​យន្តហោះ​ស៊ើបអង្កេត​តាមដាន​ហិតក្លិន​អាវុធ​នុយក្លេអ៊ែរ​ឆ្ពោះទៅកាន​តំបន់​ភាគ​ខាងកើត​ឧបទ្វីប​កូរ៉េ ស្រប​ពេលដែល​ប្រទេស​កូរ៉េខាងជើង​ប្រកាស​កំណត់​ពេលវេលា​ធ្វើតេស្ត​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​សាជាថ្មី​ទៀត ។​

​យន្តហោះ​ធុន WC-135 Constant Phoenix ដែល​សហរដ្ឋអាមេរិក​បញ្ជូន​មកកាន់​ឧបទ្វីប​កូរ៉េ​នេះ (​ចុះចត​ដំបូង​នៅ​មូលដ្ឋាន​ទ័ពអាកាស Kadena នៃ​កោះ Okinawa ប្រទេស​ជប៉ុន​) គឺមាន​បេសកកម្ម​ពិសេស​លើ​ការប្រមូល​តឹកតាង​ដែលមាន​នៅក្នុង​បរិយាកាស​ទូទៅ សំដៅ​ដើម្បី​រក​ឲ្យ​ឃើញ និង​កំណត់​ឲ្យ​បាន​នូវ​ទីតាំង​ឃ្លាំង​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង។​

​គួរបញ្ជាក់​ជូន​ថា កម្មវិធី​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​ច្រើនលើកច្រើនសា ម្តង​ហើយ​ម្តងទៀត​ទល់​បច្ចុប្បន្ន​រប​ស់​ប្រទេស​កូរ៉េខាងជើង ដឹកនាំ​ដោយ​បុរស​វ័យក្មេង Kim Jong-un បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េខាងជើង រហូតដល់​មហាអំណាច​អាមេរិក​គំរាម​វាយប្រហារ​ប្រទេស​កូរ៉េខាងជើង​ទៀតផង៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top