Wednesday, April 19, 2017

អីយ៉ាសង្គ្រាមកើតឡើងហើយ....! ជប៉ុនបាញ់តប ជាមួយ​កូរ៉េខាងជើង​វិញ ​ក្រោយពេល.... (មានរូបភាព)

Posted by Khmer Herald  |  at  6:02 PM
loading...

លោក​ស្រី ​Tomomi Inada ​រដ្ឋមន្ត្រីការពារជាតិ​ជប៉ុន​ បាន​ឲ្យដឹង​ថា​ រាល់​សកម្មភាព​ដ៏​ផ្គើន ​របស់​កូរ៉េខាងជើង ​បាន​ធ្វើ​ឲ្យ​ជប៉ុន​ មាន​ការ​អត់ធ្មត់​យ៉ាង​ខ្លាំង​ រហូត​ដល់​ពេល​នេះ​ បាន​បង្ខំ​ឲ្យ​កម្លាំង​ទ័ព​ការពារ​ខ្លួន​ (Self-Defense Forces)​ ធ្វើ​ការ​ឆ្លើយ​តប​វិញ​ ដោយ​ប្រយុទ្ធ​ប្រឆាំង​ នឹង​មីស៊ីល​ផ្លោង​របស់​​ទីក្រុងព្យុងយ៉ាង​​ ក៏​ដូច​ជា​ការ​ដាក់​ពង្រាយ​ទ័ព ​ការពារ​សន្តិសុខ​ នៅ​តាម​​តំបន់​សេដ្ឋកិច្ច​សំខាន់​ៗ​ ក្បែរ​សមុទ្រ​ជប៉ុន​​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទីក្រុង​តូក្យូ បាន​លើក​យក​ច្បាប់ ​អន្តរជាតិ​មួយ​ ដែល​បាន​អនុម័ត​ឡើង​ កាល​ពី​ថ្ងៃ​ទី​ ២៩ ​ខែ​មីនា ឆ្នាំ​២០១៦ ស្ដី​អំពី មីស៊ីល​បរទេស​ទាំងឡាយ​ ដែល​ធ្លាក់​ចូល ​ទៅ​ក្នុង​សមុទ្រ​ជប៉ុន គឺ​ជា​ការ​គំរាម​កំហែង ​ទឹកដី​យ៉ាង​ពិត​ប្រាកដ​។ ផ្អែក​លើ​ច្បាប់​នេះ ​យោធា​ជប៉ុន ​ក៏​អាច​ធ្វើការ​វាយបក​វិញ​ផង​ដែរ ក្នុង​កិច្ច​ការពារ​ខ្លួន៕




loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top