Monday, April 10, 2017

១០វិធីដើម្បីលុបបំបាត់ស្នាមផ្លែ(សម្លាក) លើផ្ទៃមុខ និងស្បែក​របស់​អ្នក​

Posted by Khmer Herald  |  at  8:03 AM
loading...

យល់ដឹងអំពីសម្រស់៖ ស្នាម​ផ្លែ​គឺជា​ស្លាកស្នាម​មួយ​ដែល​បាន​បន្សល់ទុក​នៅលើ​ស្បែក​របស់​អ្នក បន្ទាប់ពី​ស្បែក​របស់លោក អ្នក​ទ​ទូល​រង​នូវ​របួស​ដោយ​ប្រកា​រណា​មូ​យ ។ ជាទូទៅ ការព្យាបាល​ស្នាម​ផ្លែ​នេះ នៅតាម​ហាង​កែ សម្ផស្ស​មួយចំនួន​មានតម្លៃ​ថ្លៃ ។ ប៉ុន្តែ វិធីសាស្ត្រ​ខាងក្រោម​នេះ អាច​ជូ​យ​លុបបំបាត់​ស្នាម​ផ្លែ​ពី​ស្បែក របស់​អ្នក​បាន​ដោយ​មិនចាំបាច់​ចំណាយលុយ​ច្រើន​នោះទេ​។​

១.​ទឹកឃ្មុំ​
​យក​ទឹកឃ្មុំ​សុទ្ធ​មក​លាប​លើ​ស្នាម​ផ្លែ​របស់​អ្នក ពីរដង​ក្នុង​មួយថ្ងៃ ហើយ​លាប​ប្រហែលជា បី បួន សប្តាហ៍ អ្នក​និង​ទទួលបាន​លទ្ធផល​។​

២.​ម្សៅ​សូ​ដា​
​លាយ​ម្សៅ​សូ​ដា​មួយ​ស្លាបព្រា​កាហ្វេ ជាមួយ​ទឹក​អុកស៊ីសែន​បី​ស្លាបព្រា​កាហ្វេ ហើយ​ថែម​ទឹក​ធម្មតា បន្តិច​ឲ្យ​វា​ខាប់​។ យក​វា​មក​លាប​លើ​ស្នាម​ផ្លែ​របស់​អ្នក បី ឬ​បួន​ដង​ក្នុង​មួយថ្ងៃ​។ ពេល​លាប​ត្រូវយក សំឡី​មក​រុំ​វា​ឲ្យ​ជិត​ហើយ​ទុក​ពី 15 ទៅ 20 នាទី​។ អ្នក​និង​ទទួលបាន​លទ្ធផល​ក្នុង​រយៈពេល ពីរ ឬ បី សប្តាហ៍​។​

៣.​ខ្ទឹមស​
​យក​ខ្ទឹមស មក​បុក​ឲ្យ​ម៉ត់​ឲ្យ​វា​មានទឹក ហើយ​យក​ទឹក​នោះមក​លាប​លើ​ស្នាម​ផ្លែ​របស់​អ្នក ទុក​រយៈ ពេល​ពី 10 ទៅ 15​នាទី​។​

៤.​ទឹក​ផ្កាកូលាប និង​ដើម​ច័ន្ទ​ន៍​
​យក​ម្សៅ​ឈើ​ច័ន្ទ​ន៍​មួយ​ស្លាបព្រា​ការ​ហ្វេ​លាយ​ជាមួយនិង​ទឹក​ផ្កាកូលាប​កូរ​វា​ឲ្យ​ខាប់​។ លាង​ស្នាម​ផ្លែ របស់​អ្នក​ឲ្យ​ស្អាត ជូត​ឲ្យ​ស្ងួត ហើយ​យក​ម្សៅ​ខាប់​ខាងលើ​មក​លាប​លើ​ស្នាម​ផ្លែ​របស់​អ្នក​។ អ្នក​និង ទទួលបាន​លទ្ធផល​ក្នុង​រយៈពេល​ពីរ​ខែ​។​

៥.​ថ្នាំ​អាស្ពីរីន​
​យក​ថ្នាំ​អាស្ពីរីន​មួយគ្រា​ប់​ហើយ​ពុះ​វា​ជា បី ឬ បួន​ចំណែក ហើយ​យក​មួយចំណែក​មក​កិន​ឲ្យ​ម៉ត់​ជា ម្សៅ​លាយ​ជាមួយនិង​ទឹក​បន្តិច​ហើយ​លាប​វា​លើ​ស្នាម​ផ្លែ​របស់​អ្នក​រាងរាល់ថ្ងៃ​រហូត​ទាល់តែ​បាត់​ស្នាម​។​

៦. ប្រទាល​កន្ទុយក្រពើ​
​យក​ប្រទាល​កន្ទុយក្រពើ​ស្រស់​មក​លាប​លើ​ស្នាម​ផ្លែ​របស់​អ្នក ហើយ​ទុក​វាពី 15 ទៅ 20 នាទី​។​លាប ប្រហែលជា បី បួន​ដង​ក្នុង​មួយថ្ងៃ​រហូត​ទាល់តែ​បាត់​ស្នាម​។​

៧.​ទឹក​ខ្មះ​ផ្លែ​ប៉ោម​
​យក​ទឹក​ខ្មះ​ដែល​ធ្វើ​ពី​ផ្លែ​ប៉ោម​មក​លាប​លើ​ស្នាម​ផ្លែ ហើយ​ទុក​វា​ឲ្យ​ស្ងួត​រយៈពេល 15 នាទី​។ អ្នក​អាច លាប​ប្រហែលជា បី បួន​ដង​ក្នុង​មួយថ្ងៃ​រហូត​ទាល់តែ​បាត់​ស្នាម​។​

៨.​ក្រូចឆ្មា​
​យក​ទឹក​ក្រូចឆ្មា​មក​លាប​លើ​ស្នាម​ផ្លែ ហើយ​ទុក​រយៈពេល 30 នាទី​។ អ្នក​អាច លាប​ប្រហែលជា បី បួន​ដង​ក្នុង​មួយថ្ងៃ​រហូត​ទាល់តែ​បាត់​ស្នាម​។​

៩. ប្រេង​ផ្កា​ឡា​វេន​ឌ័​
​យក​ប្រេង​ផ្កា​ឡា​វេន​ឌ័​មក​លាប​លើ​ស្នាម​ផ្លែ​ឲ្យ​បាន​ទៀងទាត់​រហូត​ទាល់តែ​បាត់​ស្នាម​។​

១០. ម្សៅ Fuller’s  Earth
​លាយ​ម្សៅ Fuller’s  Earth មួយ​ស្លាបព្រា​ការ​ហ្វេ ជាមួយនិង​ទឹកក្រូច​ឆ្មា​មួយ​ស្លាបព្រា​ការ​ហ្វេ ហើយ​ថែម ទឹក​ផ្កាកូលាប​មួយ​ស្លាបព្រា​ការ​ហ្វេ​កូរ​វា​ឲ្យ​ខាប់ ។ ហើយ​យក​ម្សៅ​ខាប់​នេះ​មក​លាប​លើ​ស្នាម​ផ្លែ​របស់ អ្នក​ឲ្យ​បាន​ទៀងទាត់​រហូត​ទាល់តែ​បាត់​ស្នាម​៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top