Saturday, April 29, 2017

អធិរាជសង្គ្រាមលោកទី២ បង្ហាញសពា្វវុធ៤ប្រភេទ ធ្វើឱ្យក្រុងប៉េកាំង...

Posted by Khmer Herald  |  at  9:33 AM
loading...

អន្តរជាតិ៖ ថ្មីៗនេះមានគេហទំព័រមួយឈ្មោះ National Interest បានចុះផ្សាយពីសពា្វវុធទាំង៤ប្រភេទរបស់ជប៉ុនអាចនឹងធ្វើឱ្យក្រុងប៉េកាំងញញើតបាន។ អាវុធ ទាំង៤ប្រភេទនោះគឺ៖

ទី១ - នាវាមុជទឹក Soryu-Class ដើរដោយថាមពលអគ្គិសនី ជាប្រភេទនាវាមុជទឹកទំនើបក្នុងលោកមួយដែលមិនដើរដោយថាមពលនុយក្លេអ៊ែរ។ នាវានេះ អាចមុជទឹកបានយូរជាងនាវាមុជទឹកដើរដោយថាមពលអគ្គិសនីផ្សេងៗទៀត។ បច្ចុប្បន្នជប៉ុនមាន ៨គ្រឿង និងកំពុងស្ថាបនាបន្ថែមទៀត។ ដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ក្រុងប៉េកាំងខាងផ្នែកទំនើបកម្មយោធា នៅឆ្នាំ២០១០ ជប៉ុនបានពង្រីកកងកម្លាំងផ្នែកកងនាវាមុខទឹកពី ១៦ ទៅ ២២។ វាមានបំពាក់កាំភ្លើងធំ torpedo 533មិល្លីម៉ែត្រចំនួន ៦ និងមីស៊ីល Sub-Harpoon ជាដើម។ អ្នកវិភាគវាយតម្លៃថា ជប៉ុនពិតជាខ្លាំងផ្នែកកងទ័ពជើងទឹក និងកងនាវាមុជទឹក ខណៈក្រុងប៉េកាំងហាក់មានភាពទន់ខ្សោយផ្នែកសព្វាវុធប្រឆាំងនឹងនាវាមុខទឹក (ASW)។


ទី២​ - យន្តហោះប្រយុទ្ធ F-15J ជាយន្តហោះប្រយុទ្ធទំនើបបំផុតរបស់ជប៉ុន ដែលប្រហាក់ប្រហែលនឹង ឥន្ទ្រីហោះ F-15 របស់អាមេរិកដែរ។ វាមានបំពាក់មកជាមួយនូវមីស៊ីល AAM-5 និងមីស៊ីលនាំផ្លូវដោយប្រព័ន្ធរ៉ាដា AAM-4B ដែលជាប្រភេទមីស៊ីលទំនើបមួយក្នុងលោក។ មីស៊ីលដែលបំពាក់លើយន្តហោះប្រយុទ្ធនេះក្រុងប៉េកាំងមិនមែននោះទេ។ ដោយឡែក ដោយសារតែចិនបង្ហាញអនុភាពយោធា ជាពិសេសយន្តហោះចម្បាំងជារឿយៗ ក្រុមហ៊ុន Mitsubishi ដែលជាអ្នកផលិតយន្តហោះនេះ បានព្យាយាមកែលម្អអនុភាពយន្តហោះប្រយុទ្ធនេះឱ្យកាន់តែទំនើបជាងមុន អីចឹងហើយបានជាកងទ័ពជប៉ុនបានយក F-15J ជាកម្លាំងជួរមុខដើម្បីទប់ទល់នឹងការឈ្លានពានពីសំណាក់កងទ័ពបរទេស។

ទី៣ - នាវាកម្ទេច Atago-Class ជានាវានាំផ្លូវដោយមីស៊ីល នាវាកម្ទេច (destroyers) ប្រភេទ Atago ពីរគ្រឿងរបស់ជប៉ុនជាប្រភេទនាវានៃកងពលធំដ៏ខ្លាំង និងអាចបំពេញបេសកកម្មប្រយុទ្ធបានច្រើនយ៉ាង។ អាចផ្ទុកទម្ងន់បាន ១ម៉ឺនតោន វាត្រូវបានបំពាក់មកជាមួយនូវប្រព័ន្ធរ៉ាដាពិសេសដែលផ្ដល់សិទ្ធិផលិតដោយសហរដ្ឋអាមេរិកដោយយកគំរូតាមប្រព័ន្ធរ៉ាដា Aegis។ វាមានសមត្ថភាពអាចបាញ់ទម្លាក់យន្តហោះ និងមីស៊ីលបាន។ បន្ថែមពីលើនេះ វាបំពាក់ដោយកាំភ្លើងបាញ់មីស៊ីល 96 Mk.41 ប្រព័ន្ធស្ទាក់មីស៊ីល SM-3 និងមីស៊ីលប្រឆាំងនាវាដ៏ទំនើប។

ទី៤ - កប៉ាល់ពហុមុខងារប្រយុទ្ធ Izumo-Class អាចផ្ទុកទម្ងន់បាន ២៧ ០០០តោន និងមានប្រវែងជិត ២៥០ម៉ែត្រ កប៉ាល់នេះផ្ទុកទៅដោយឧទ្ធម្ភាគចក្រប្រយុទ្ធទំនើបៗ។ វាត្រូវបានអ្នកវិភាគអះអាងថា អាចត្រូវបានដាក់ឱ្យដំណើរការនៅខែមីនា ឆ្នាំ២០១៥ កន្លងទៅ។ ក្នុងកប៉ាល់នីមួយៗ មានផ្ទុកឧទ្ធម្ភាគចក្រប្រយុទ្ធ ១៤គ្រឿង ក្នុងនោះមានឧទ្ធម្ភាគចក្រប្រឆាំងនឹងនាវាមុជទឹកSH-60 ថែមទៀតផង៕

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top