Wednesday, April 26, 2017

នារីរកស៊ីផ្លូវភេទ នៅប៉ាតាយ៉ាប្រទេសថៃ មិនព្រមបោះបង់អាជីពខ្លួន ព្រោះហេតុផលសំខាន់ៗទាំងនេះ!

Posted by Khmer Herald  |  at  8:18 AM
loading...

ប្លែកៗ៖ ស្ត្រី​ថៃ​រាប់​ពាន់​នាក់ កំពុង​តែ​លក់​ខ្លួន​យ៉ាង​បើក​ចំហ បើ​ទោះ​បី​ជា​មាន​ការ​ហាម​ឃាត់ លើ​ពេស្យាកម្ម​ក៏​ដោយ។

ប៉ូលិស​នៅ​ក្នុង​ប្រទេស​ថៃ បាន​និង​កំពុង​ចាប់​ផ្ដើម​បើក​ការ​បង្ក្រាប និង​ហាមឃាត់​លើ​អាជីវកម្ម​ផ្លូវ​ភេទ នៅ​ក្នុង​ទីក្រុង​ប៉ាតាយ៉ា ដែល​គេ​ឲ្យ​រហស្សនាម​ថា «Sin City»។

ផ្ទុយទៅវិញ ស្ត្រី និង​ស្ត្រី​កែ​ភេទ (Lady Boy) ជាច្រើន កំពុងតែ​ប្រកប​របប​មួយ​នេះ​យ៉ាង​បើកចំហ នៅ​ចំពោះ​មុខ​ប៉ូលិស។ មិនតែប៉ុណ្ណោះ ពួកគេ​ថែម​ទាំង​មិន​ព្រម​បោះបង់​អាជីព​មួយ​នេះ​ទៀត​ផង ដោយសារ​តែ​ពួកគេ​អាច​រក​ប្រាក់​បាន​ច្រើន។

គួរ​បញ្ជាក់​ថា រមណីយដ្ឋាន​ខាងលើ​មាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង ដោយសារ​តែ​វា​ជា​គោលដៅ​សម្រាប់​ទេសចរ​ផ្លូវ​ភេទ ដោយ​មាន​បុរស​ជាង ១​លាន​នាក់ បាន​ភ្លូក​ទឹក​ភ្លូក​ដី​ទៅ​ទី​នោះ​ជា​រៀងរាល់​ឆ្នាំ។

ជា​មួយ​គ្នា​នេះ​ដែរ ប្រជាជន​ចំនួន ២០ភាគរយ និង​ស្ត្រី​ពេស្យា​ប្រមាណ​ជា ២៧ ០០០នាក់ កំពុង​រស់​នៅ និង​ធ្វើ​ការ​នៅ​ក្នុង​អាជីវកម្ម​មួយ​នេះ ក្នុង​ទីក្រុង​ប៉ាតាយ៉ា។

ទោះ​ជា​យ៉ាង​ណា ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ទាំង​នោះ អាច​រក​ប្រាក់​បាន​រហូត​ដល់​ទៅ ៣៨០០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​ស្មើ​នឹង​ប្រាក់​ខែ​ជា​មធ្យម ១០​ខែ​ឯណោះ។

ស្ត្រី​កែ​ភេទ (Lady Boy) ម្នាក់ មាន​ឈ្មោះ​ថា May បាន​ពន្យល់​ប្រាប់​ពី​មូលហេតុ ដែល​នាង​មិន​ព្រម​បោះបង់​អាជីព​នេះ​ថា «នៅ​ទី​នេះ ខ្ញុំ​រក​ប្រាក់បាន​ច្រើន គ្រប់គ្រាន់​សម្រាប់​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ»៕


loading...
loading...

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top