Thursday, April 20, 2017

អាមេរិក​នឹងធ្វើ​តេស្ត​មី​ស៊ី​ល ​ប្រឆាំង​អាវុធ​នុយក្លេអ៊ែរ​ កូរ៉េខាងជើង​នៅ​ខែឧសភា​ខាងមុខ​

Posted by Khmer Herald  |  at  11:36 AM
loading...

ដំណឹងអន្តរជាតិ៖ មន្ទីរ​បញ្ច​កោណ​នឹង​ចាប់ផ្តើម​ធ្វើតេស្ត​អាវុធ​ប្រឆាំង​មី​ស៊ី​ល ដើម្បី​ធានាថា អាវុធ​ទាំងនោះ​អាច​ការពារ​ប្រឆាំងនឹង​អាវុធ​របស់​កូរ៉េខាងជើង​បាន​។ នេះ​បើតាម​ប្រភព​ដេលី​មែ​ល​កាលពី​ថ្ងៃទី ១៩ មេសា​។​

​អាមេរិក​នឹងធ្វើ​តេស្ត​ធំៗ​ចំនួន​ពីរ​នៅ​ខែឧសភា​ខាងមុខ នៅ​សមុទ្រ​ប៉ាស៊ីហ្វិក ជា​ផ្នែក​មួយ​នៃ​កម្មវិធី​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​យោធា​ខ្លួន ដើម្បី​ការពារ​ប្រឆាំងនឹង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង ឬ អ៊ីរ៉ង់​។

ការធ្វើ​តេស្ត​មួយ​ដាច់ដោយឡែក​ទៀត នឹង​កំណត់ថា​តើ​អាមេរិក​អាច​បាញ់​ទម្លាក់​មី​ស៊ី​ល​អន្តរទ្វីប​កូរ៉េខាងជើង​នាពេល​អនាគត​បាន​ឬក៏​អត់​។

​ការធ្វើ​តេស្ត​នោះ​គឺពាក់ព័ន្ធ​នឹង​មី​ស៊ី​ល​ស្កា​ត់បាញ់​ចេញពី​ដី​មាន​រយៈ​ចម្ងាយ​ឆ្ងាយ ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​អា​ឡា​ស្កា និង កាលីហ្វ័រ​ញ៉ា​។

​ដំណឹង​អំពី​ការធ្វើ​តេស្ត​នេះ​កើតឡើង ចំពេល​មានការ​ព្រួយបារម្ភ​ថា កូរ៉េខាងជើង​មាន​អាវុធ​នុយក្លេអ៊ែរ ១០ ទៅ ២៥ គ្រាប់​។

ក្រសួងការពារជាតិ​អាមេរិក​បាន​ប្រាប់ CNN ថា កម្មវិធី​ធ្វើតេស្ត​នេះ​បានចាប់ផ្តើម​តាំងពី​ជាង​មួយ​ទសវត្សរ៍​មុន​មកម្ល៉េះ ប៉ុន្តែ​ការធ្វើ​តេស្ត​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ​ទទួលបាន​ជោគជ័យ​៕

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top