Tuesday, April 25, 2017

អាសន្នធំហើយ...! ស៊ី ជីន​ភីង ប្រាប់​កងទ័ព​ចិន​ឲ្យ​ត្រៀមខ្លួន​ប្រយុទ្ធ ហើយត្រូវ...

Posted by Khmer Herald  |  at  12:30 PM
loading...

ដំណឹងអន្តរជាតិ៖ ​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង បាន​ណែនាំ​ឲ្យ​កងទ័ព​ប្រជាជន​ចិន​ទាំងអស់ តាមដាន​ការប្រែប្រួល​ស្ថានការណ៍​ពិភពលោក​ឲ្យ​បាន​ដិតដល់ និង​ត្រៀមខ្លួន​ប្រយុទ្ធ​គ្រប់ពេល​ទាំងអស់​។ មេដឹកនាំ​លំដាប់​ទី​១ រូបនេះ ក៏​ស្នើ​ឲ្យ​កងទ័ព​ទាំងអស់ ពង្រឹងសមត្ថភាព​រប​ស់​ខ្លួន ដើម្បី​យកជ័យ​ជម្នះ​លើ​សមរភូមិ​។ ប្រធានាធិបតី​ចិន​និយាយ​ដូចនេះ ខណៈដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ដែលមាន​របង​ជាប់​ព្រំដែន​ជាមួយ​ចិន កំពុង​តានតឹង​ខ្លាំង​។

ស្របពេល​ស្ថានការណ៍​នៅ​តំបន់​កំពុង​រង្គោះរង្គើ​ខ្លាំង​ដែល​អាច​ធ្លាក់ចូល​សង្គ្រាម មេដឹកនាំ​ចិន​លោក ស៊ី ជីន​ភីង បានលើកឡើង​ពី​ភាពចាំបាច់​ក្នុងការ​បង្កើត​កងទ័ព​មួយ ដែល​ត្រៀមលក្ខណៈ​ប្រយុទ្ធ​ជានិច្ច​។ លោក ស៊ី ជីន​ភីង ក៏​ស្នើ​ឲ្យ​កងទ័ព​ទាំងអស់​ពង្រឹងសមត្ថភាព​ប្រយុទ្ធ​របស់ខ្លួន និង​បន្ត​គោលការណ៍​កំណែទម្រង់កងទ័ព​ដែល​លោក​រដ្ឋាភិបាល​បានដាក់​ចេញ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ដើម្បី​យកឈ្នះ​គ្រប់ពេល​ទាំងអស់​។​

​លោក ស៊ី ជីន​ភីង ដែលជា​លេខា​បក្ស​កុម្មុយនីស្ត​ចិន​ផង​នោះ បានលើកឡើង​របៀបនេះ​នៅ​ថ្ងៃទី​២២ ខែមេសា អំឡុងពេល​ទស្សនកិច្ច​ត្រួតពិនិត្យ​នៅ​ទីបញ្ជាការ​កងទ័ព​ភូមិភាគ​ខាងត្បូង​មាន​ទីតាំង​ក្នុង​តំបន់​ស្វយ័ត Guangxi Zhuang ភាគខាងត្បូង​ចិន​។ ឆ្លៀត​ពេលនោះ លោក ស៊ី បាន​ទទូច​ឲ្យ​កងទ័ព​ទាំងអស់ ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការហ្វឹកហាត់​ដើម្បី​យកឈ្នះ​ក្នុងពេល​ប្រយុទ្ធ និង​ធ្វើយ៉ាងណា​ពង្រឹងសមត្ថភាព​ប្រយុទ្ធ​របស់ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​

​បើតាម​សារព័ត៌មាន​ចិន CGTN លោក ស៊ី ជា​កាន់តំណែង​ជា​ប្រធាន​គណៈកម្មាការ​យោធា​មជ្ឈិម​ដ៏​មានអំណាច ក៏​ស្នើ​ឲ្យ​កងទ័ព​រំដោះប្រជាជន​ចិន បន្ត​អនុវត្ត​ការកែទម្រង់​បន្តទៀត តាមរយៈ​ការអភិវឌ្ឍ​សមត្ថភាព​ប្រយុទ្ធ និង​ពង្រឹង​ប្រសិទ្ធភាព​ប្រយុទ្ធ​ឲ្យ​បាន​ខ្លាំងក្លា​។ លោក ក៏​មិន​ភ្លេច​ណែនាំ​ឲ្យ​កងទ័ព អនុវត្ត​ផែនការ​សមាហរណកម្ម​យោធា និង​ស៊ីវិល សំដៅ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ការពារជាតិ និង​សេដ្ឋកិច្ច​ប្រទេស​ផង​។​

​កងទ័ព​រំដោះប្រជាជន​ចិន ដែលជា​កងទ័ព​ដ៏​ធំ​មួយ​លើ​ពិភពលោក បានធ្វើ​កំណែទម្រង់​យ៉ាងច្រើន ក្រោយ​ការចូល​កាន់អំណាច​រប​ស់​ជា​ប្រធានាធិបតី​របស់លោក ស៊ី ជីន​ភីង មក​។ លោក ស៊ី ដែលជា​សព្វ​ថ្ងៃជា​បុគ្គល​មាន​ឥទ្ធិពល​ធំជាងគេ បានប្រកាស​កែប្រែ​រចនា​សម្ព័ន្ធ​កងទ័ព​ជា​បន្តបន្ទាប់​។ ជាក់ស្ដែង​កាលពី​ឆ្នាំមុន លោក បាន​បន្ថយ​ភូមិភាគ​កងទ័ព​ប្រជាជន​ចិន​ពី​៧​ភូមិភាគ មក​ត្រឹម​៥​ភូមិភាគ និង​បាន​បង្កើត​អង្គភាព​ទ័ព​ថ្មី​ជាច្រើន​ទៀត​។

​ស្ថានការណ៍​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ និង​ការប្រឈមមុខ​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​កត្តា​ដែល​ធ្វើ​ឲ្យ​ចិន​ខិតខំ​បង្កើន​ឥទ្ធិពល​កងទ័ព​របស់​ខ្លួន​។ កងទ័ព​ទាំង​៤​អង្គភាព​ចំណុះ​កងទ័ព​រំដោះប្រជាជន​ចិន សុទ្ធតែ​ទទួលបាន​ការផ្លាស់ប្ដូរ និង​ទទួលបាន​ការបំពាក់​អាវុធ​ទំនើបៗ​។ នាពេល​ចុងក្រោយ ប៉េកាំង ក៏​ប្រឹង​ពង្រឹង​អានុភាព​យោធា​ជើង​ទឹក​របស់ខ្លួន តា​រយៈ​ការដាក់​ឲ្យ​ប្រើប្រាស់​នាវា​ដឹក​យន្តហោះ​ទី​១ និង​កំពុង​ផលិត​នាវា​ដឹក​យន្តហោះ​ទី​២ បន្តទៀត​៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top