Friday, April 21, 2017

រុស្ស៊ីអះអាងថា គ្រាប់បែកអេឡិចត្រូនិច ត្រឹមតែមួយគ្រាប់ អាចសម្អាតកងទ័ពជើងទឹកអាមេរិកទាំងស្រុង (មានវីដេអូ)

Posted by Khmer Herald  |  at  11:43 AM
loading...

ដំណឹងអន្តរជាតិ៖ រុស្ស៊ី បានអះអាងថា ខ្លួនអាចធ្វើឱ្យបាត់បង់សមត្ថភាពកងទ័ពជើងទឹករបស់អាមេរិក ទាំងអស់ជាមួយប្រព័ន្ធសញ្ញារំខាន ដោយគ្រាប់បែកអេឡិចត្រូនិចដ៏មានថាមពល ត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ។

ការចេញផ្សាយពីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី បានផ្សាយថា បច្ចេកវិទ្យាថ្មី នៃគ្រាប់បែកអេឡិចត្រូនិច អាចធ្វើឱ្យយន្តហោះ នាវា ព្រមទាំងគ្រាប់មីស៊ីលទាំងអស់របស់សហរដ្ឋអាមេរិក ក្លាយជារបស់គ្មានប្រយោជន៍។ បច្ចេកវិទ្យារ៉ាដា យោធាអេឡិចត្រូនិច របស់រុស្ស៊ី ដែលមានឈ្មោះថា (REW) អាចចាប់យក និងបំផ្លាញសមត្ថភាព នៃគោលដៅទាំងអស់ពីប្រព័ន្ធរបស់នាវា និងរ៉ាដារហូតដល់ផ្កាយរណបទៀតផង។

សារព័ត៌មានដដែលក៏បានផ្សាយផងដែរថា កាលពីប៉ុន្មានឆ្នាំមុនយន្តហោះចម្បាំងរុស្ស៊ី បានធ្វើការហោះហើរក្រវែលជុំវិញនាវាពិឃាតអាមេរិក USS Donald Cook ជាច្រើនដង នៅដែនសមុទ្រខ្មៅ ដែលធ្វើឱ្យប្រព័ន្ធរ៉ាដារបស់នាវាគ្មានដំណើរការ និងចាកចេញទាំងអស់សង្ឃឹម។ តាមសេចក្ដីរាយការណ៍យន្តហោះចម្បាំងរបស់រុស្ស៊ី បានបំពាក់នូវប្រព័ន្ធកាត់ផ្ដាច់សញ្ញាអេឡិចត្រូនិច ដែលធ្វើឱ្យប្រព័ន្ធរ៉ាដាមិនអាចចាប់សញ្ញាវាបានឡើយ។

ប្រព័ន្ធឃោសនាក៏បានលើកឡើងនូវសំដីរបស់លោក Frank Gorenc នាយឧត្ដមសេនីយ៍ ផ្កាយ៤ របស់សហរដ្ឋអាមេរិកថា បច្ចេកវិទ្យាអាវុធអេឡិចត្រូនិច យោធារុស្ស៊ី បានធ្វើឱ្យប្រព័ន្ធអេឡិចត្រូនិច ដែលបំពាក់លើគ្រាប់មីស៊ីល យន្តហោះ និងនាវាផងរបស់អាមេរិក ត្រូវបាត់បង់ដំណើរការទាំងស្រុង។ ដោយភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី ក៏បានផ្សាយផងដែរថា យើងមិនចាំបាច់មានអាវុធ ដែលមានតម្លៃថ្លៃ ដើម្បីយកឈ្នះសង្រ្គាមនោះទេ គ្រាន់តែប្រព័ន្ធកាត់ផ្ដាច់រលកវិទ្យុអេឡិចត្រូនិចប៉ុណ្ណោះ គឺគ្រប់គ្រាន់ណាស់ទៅហើយ។

គួរបញ្ជាក់ថា ការបង្ហាញពីគ្រាប់បែកអេឡិចត្រូនិច ដ៏មានថាមពលនេះគឺបន្ទាប់ពី លោក ដូណាល់ ត្រាំ បានបញ្ជូននាវាផ្ទុកយន្តហោះ USS Carl Vinson ដែលមានយន្តហោះប្រហែលជិត ១០០គ្រឿង ចូលរួម ដោយនាវាពិឃាតបំពាក់ដោយគ្រាប់មីស៊ីល ព្រមទាំងនាវាមុជទឹកមួយផង ទៅកាន់ដែនទឹកនៃឧបទ្វីបកូរ៉េ ហើយការបញ្ជូនក្រុមនាវាចម្បាំងរបស់សហរដ្ឋអាមេរិកនេះ ក៏ធ្វើឱ្យចិន និងរុស្ស៊ីបញ្ជូននាវាចារកម្មយោធាតាមប្រមាញ់ពីក្រោយផងដែរ៕

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top