Saturday, April 29, 2017

១គ្រាប់ រាប់ពាន់គីឡូម៉ែត្រ កូរ៉េខាងជើងអាចរលាយគ្រប់វិនាទី ខណៈកូរ៉េខាងជើងបរាជ័យ

Posted by Khmer Herald  |  at  4:00 PM
loading...

ដំណឹងអន្តរជាតិ៖ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបង្ហាញថា ការធ្វើតេស្តនេះដែលជួនពេលគ្នាជាមួយ ការដាក់ពង្រាយប្រព័ន្ធខែលការ​ពារមីស៊ីល THAAD លឿនជាងការគ្រោងទុក និងការមកដល់នៃក្រុមរបស់នាវា ដឹកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ USS Carl Vinson នៅសមុទ្រខាងកើតនៃឧបទ្វីបកូរ៉េផងដែរនោះ បានបង្ហាញឲ្យពិភពលោកឃើញយ៉ាងជាក់ច្បាស់សាជាថ្មីម្តងទៀតថា តើ​ភាគី​មួយ​ណា​ឲ្យប្រាកដ ដែល​ជា​អ្នក​ធ្វើឲ្យស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េធ្លាក់ចុះដុនដាបបែបនេះ។

ដោយឡែកនៅព្រឹកព្រលប់ថ្ងៃសៅរ៍នេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល Ballistic ទៀតហើយ ប៉ុន្តែទទួលបរាជ័យ នេះបើយោងតាមសារព័ត៌មាន AP និងសារព័ត៌មានធំៗ ចេញផ្សាយមុននេះបន្តិចនាព្រឹកព្រលឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។ ការបាញ់សាកល្បង ធ្វើឲ្យមីស៊ីល Ballistic ត្រូវបានធ្លាក់មកវិញបន្ទាប់ពីបាញ់ចេញ២-៣នាទីក្រោយមក, នៅតំបន់ក្បែរសមុទ្រភាគខាងកើត នៃប្រទេសកូរ៉េខាងជើង។ នេះជាលើកទី២ហើយ ដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលទទួលបរាជ័យ។

មីស៊ីលផ្លោងអន្តរទ្វីប (ឆ្លងទ្វីប) Minuteman III របស់អាមេរិច

តែប្រទេសកូរ៉េខាងជើង បានធ្វើការថ្កោលទោសចំពោះ ការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប Minuteman III នាពេលថ្មីៗនេះរបស់​សហរដ្ឋអាមេរិក និងបានចាត់ទុកថា ជាការត្រៀមវាយប្រហារមួយមកលើរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយ​ដោយ​ទីភ្នាក់​ងារ​ព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។

នាថ្ងៃពុធសប្តាហ៍នេះ កងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិក បានបាញ់ធ្វើតេស្តប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប (ឆ្លងទ្វីប) Minuteman III ដែល​មាន​បំពាក់​នូវ​ក្បាល​​គ្រាប់​នុយ​ក្លេអ៊ែរ តែមិនផ្ទុកជាតិផ្ទុះ​មួយគ្រាប់ផងដែ​រ ដោយ​ជោគជ័យ ខណៈក្បាលគ្រាប់នោះ​ហោះ​ទៅ​កាន់​គោល​ដៅ​​បានចម្ងាយដល់ទៅជិត៧,០០០គីឡូម៉ែត្រ។

មីស៊ីលផ្លោង​​ខាងលើនេះ ត្រូវបានបាញ់​​ចេញពីមូលដ្ឋាន​ទ័ព​អាកាស Vandenberg Air Force ស្ថិតក្នុង​រដ្ឋកាលីហ្វរញ៉ា ខណៈអ្នកនាំពាក្យ​​ទី​បញ្ជា​ការ​ទ័ព​ជើង​​អាកាសអាមេរិក ​បានអះអាង​នៅមុនការធ្វើ​តេស្តថា វាពុំមាន​ជាប់​ពាក់ព័ន្ធ​អ្វី​ជាមួយនឹង​ភាពតឹងតែង​ ដែលកំពុងកើន​ឡើង​​​​នៅ​​តំបន់​ឧបទ្វីប​កូរ៉េ​នោះឡើយ ដោយហេតុ​តែ​ការធ្វើ​តេស្តនេះ ត្រូវបានគ្រោង​​រៀបចំតាំង​ពីមួយឆ្នាំ​មុនមកម្ល៉េះ។

ខណៈពេលនោះដែរ​មេទ័ពអាមេរិកម្នាក់​​បានលើកឡើង​យ៉ាង​ដូច្នេះថា «ការបាញ់បង្ហោះ​​មីស៊ីលប្រភេទ Minuteman ទាំងនេះ​មាន​សារៈ​សំខាន់​ខ្លាំងណាស់ ក្នុងការ​បញ្ជាក់​អះអាង​អំពី​ស្ថានភាពនៃ​កម្លាំង​អាវុធនុយក្លេអ៊ែរជាតិ និងដើម្បីសម្តែង​អំពីសមត្ថភាព​ក៏​​ដូច​ជា ​​អានុ​ភាព​នៃ​​អាវុធ​​នុយ​​ក្លេ​​អ៊ែរ​​​របស់​​សហ​រដ្ឋ​​អា​មេ​រិក ហើយវាក៏ជាសញ្ញាមួយ​ប្រាប់ទៅដល់​សត្រូវរបស់​​យើងនានាផងដែរ»​។

គួរបញ្ជាក់ថាជុំវិញរឿងនេះអ្នកជំនាញផ្នែកយោធាម្នាក់របស់ប្រទេសរុស្ស៊ី បានបញ្ចេញមតិយោបល់ថា ការ​ធ្វើ​តេស្ត​បាញ់​សាក​ល្បង មីស៊ីល​ផ្លោង​​អន្តរទ្វីប ដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនេះ ពិតជាមើលទៅប្រៀបដូចជាសកម្មភាព​តំឡើងសាច់ដុំរបស់​សហ​រដ្ឋ​អាមេរិកសុទ្ធសាធ នៅ​ចំពោះ​មុខ​ភាព​តាន​តឹង​ដែល​កំពុងកើនឡើងជាមួយកូរ៉េខាងជើង ដោយសម្អាងលើហេតុផលថា​ទីក្រុង​វ៉ា​ស៊ីន​តោន នៅតែបន្តពង្រាយ​វត្តមាននៃ​កម្លាំង​​យោធារបស់ខ្លួន នៅជុំវិញកូរ៉េខាងជើង៕
មីស៊ីល Ballistic ដែលកូរ៉េខាងជើង បាញ់បរាជ័យ

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top