Thursday, April 6, 2017

ល្ហិតល្ហៃខ្លាំងអាចជាសញ្ញាបង្ហាញថា រាងកាយមានជាតិពុលលើសលុបហើយ! អនុវត្តវិធីនេះ ២ ថ្ងៃដើម្បីបណ្តេញជាតិពុល

Posted by Khmer Herald  |  at  4:22 PM
loading...

​សុខភាព៖ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​អស់កម្លាំង​ល្ហិតល្ហៃ បានន័យថា​រាងកាយ​របស់​អ្នក​លើស​ជាតិពុល​លើសលុប​ហើយ​។ ស្បែក​របស់​អ្នកនឹង​ស្ងួត ហើយ​ប្រផេះ ហើយ​អ្នក​នឹងមាន​ស្នាម​ខ្មៅ​នៅ​រង្វង់​ភ្នែក​។​

នៅពេល​រាងកាយ​ពោរពេញ​ទៅដោយ​ជាតិពុល អ្នកនឹង​ងាយ​រងគ្រោះ​ដោយសារតែ​ជំងឺឆ្លង​ដូចជា​មេរោគ ផ្ដាសាយ និង​វីរុស​ផ្សេងៗ ដូច្នេះ​អ្នក​ត្រូវ​លាង​សម្អាត​ជាតិពុល​នោះ​ចេញពី​រាងកាយ​ដើម្បី​ស្ដារ​ប្រព័ន្ធ​ភាពស៊ាំ​។​

តាមរយៈ​ការបណ្ដេញ​ជាតិពុល អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​លាង​សម្អាត​តម្រងនោម ពោះវៀនធំ ថ្លើម សួត និង​កូនកណ្ដុរ​។​

​រូបមន្ត​នេះ​ត្រូវបាន​ណែនាំ​ឱ្យប្រើ ២ ថ្ងៃ​ប៉ុណ្ណោះ ហើយ​អនុវត្ត​វា ២ ដង​ក្នុង​មួយឆ្នាំ ។ គួបផ្សំ​ជាមួយនឹង​ការធ្វើ​លំ​ហាត់ប្រាណ រត់ ហែល​ទឹក ។​ល​។ ប្រសិទ្ធភាព​នឹង​កាន់តែ​អស្ចារ្យ​។​

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​៖

​ឧទាហរណ៍​ថា​ជ្រើសរើស​ថ្ងៃ​ចុង​សប្តាហ៍​
* ថ្ងៃ​សៅរ៍​
​    ​- អាហារ​ពេលព្រឹក ៖ ផឹក​ទឹកតែ​បៃតង​ក្ដៅៗ ២៥០ មិ​ល្លី​លីត្រ​ពេល​ពោះ​ទទេ​។​
​    ​- អាហារ​ថ្ងៃត្រង់ ៖ ត្រី​ដុត ២៥០​ក្រាម បន្លែ​បៃតង ប្រេង​អូ​លីវ សាឡា​ត់ ចេក និង​ឪឡឹក​។​
​    ​- អាហារសម្រន់ ៖ ទឹក ផ្លែ​ប៉ោម គ្រាប់​ល្ពៅ យ៉ា​អួ​។​
​    ​- អាហារ​ពេល​ល្ងាច ៖ ញាំ​បន្លែ ២ ចានចង្កឹះ ដែលមាន ទឹកក្រូច​ឆ្មា​និង​ប្រេង​អូ​លីវ បន្លែ​ស្រុស​ទឹក​ក​ក្ដៅ (​ស្ពៃ​ស្ពី​ណា​ច់​និង​ខាត់ណា​) ចេក និង​ផ្លែ​ប៉ោម​។​

* ថ្ងៃអាទិត្យ​
​    ​- អាហារ​ពេលព្រឹក ៖ យ៉ា​អួ សារី និង​តែ​បៃតង​។​
​    ​- អាហារ​ថ្ងៃត្រង់ ៖ មាន់​ដុត ២០០ ក្រាម ជ្រក់ ១៥០ ក្រាម ស៊ុប​បន្លែ (​គ្រឿងផ្សំ ៖ ម្រេច សណ្ដែក ដំឡូងបារាំង ការ៉ុត ខ្ទឹមបារាំង និង​ឃិនឆាយ​)​។​
​    ​- អាហារសម្រន់ ៖ ទំពាំងបាយជូរ​។​
​    ​- អាហារ​ពេល​ល្ងាច ៖ ភេសជ្ជៈ (​គ្រឿងផ្សំ ចេក គ្រាប់​អាល់​ម៉ុង ផ្លែ​ប៊ឺ​រី ស្ពៃ​ស្ពី​ណា​ច់ ស្ពៃក្រញាញ់ និង​ត្រសក់​) ៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top