Friday, April 21, 2017

យោធា​អាមេរិក​និយាយថា ចិន​ដាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​ខ្លួន​ក្នុងស្ថានភាព​ប្រុង​ជើងការ​ខ្ពស់​

Posted by Khmer Herald  |  at  3:50 PM
loading...

ដំណឹងអន្តរជាតិ៖ ​មន្ត្រី​ការពារជាតិ​អាមេរិក​ម្នាក់​បាន​ប្រាប់ (CNN) ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​ចិន​ត្រូវបាន​ដាក់ឱ្យ​ប្រុង​ជើងការ​ខ្ពស់​កាលពី​ថ្ងៃ​ពុធ (១៩ មេសា​) ស្របពេល​សហរដ្ឋអាមេរិក​មើលឃើញ​ភស្តុតាង​ដែលថា​យោធា​ចិន​កំពុង​ត្រៀម​ឆ្លើយតប​ទៅនឹង​ស្ថានការណ៍​នៅ​កូរ៉េខាងជើង​។​

មន្ត្រី​អាមេរិក​បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ឃើញ​យន្តហោះ​យោធា​ចិន​ក្នុង​ចំនួន​ច្រើន​ត្រូវបាន​យកមក​ដាក់​ប្រុង​ជើងការ​តាមរយៈ​ការមើល​ថែ​យ៉ាង​ជាប់លាប់​មិន​ធ្លាប់​ឃើញ​ពីមុន​។​

មន្ត្រី​សុំ​មិនបាន​បញ្ចេញ​ឈ្មោះ​រូបនេះ​បាន​និយាយទៀតថា ចំណាត់ការ​ពេល​ថ្មីៗ​ទាំងនេះ​របស់​ចិន​ត្រូវបាន​វាយតម្លៃថា​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី "​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ឆ្លើយតប​ទៅនឹង​ស្ថានភាព​យថាហេតុ​ណាមួយ​ដែល​អាច​កើតឡើង​នៅ​កូរ៉េខាងជើង​"​។​

​យថាហេតុ​បែបនេះ​អាច​រួមបញ្ចូល​ហានិភ័យ​នៃ​ការផ្ទុះ​ជម្លោះ​យោធា ស្របពេល​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​បាន​កើនឡើង​បន្ទាប់ពី​ការធ្វើ​តេស្ត​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ជាច្រើនលើក​។ សហរដ្ឋអាមេរិក​និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក៏បាន​បង្កើន​វោហារសាស្ត្រ​របស់​ពួកគេ ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ឯកោ​បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការវាយប្រហារ​ជាមុន​ដោយ​កូរ៉េខាងជើង អាច​បង្ក​ការបំផ្លិច​បំ​ផ្លា​ភ្លាមៗ​ទាំងស្រុង​នៅ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​៕



loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top