Friday, April 7, 2017

ដឹងអត់ថា ហេតុអ្វី​ខ្សែភ្លើង​ចាំបាច់​មាន​ជើង​បីធ្វើអី​?​

Posted by Khmer Herald  |  at  9:02 AM
loading...

យល់ដឹង៖ តើអ្នក​ធ្លាប់​ប្រើ​ខ្សែភ្លើង​ដែលមាន​ជើង​តំណ​បីដែរឬទេ​?​ តើអ្នក​ដែលឆ្ងល់​ដែរឬ​ទេថា ​តើ​ហេតុអ្វី​បានជា​ឃើញមាន​ខ្សែភ្លើង​ខ្លះ​ជើង២ផង​ ខ្លះ​ជើង៣ផង​ តើ​គេ​ផលិត​វាមក​ដើម្បីអ្វី​?​ ចុះបើ​អ្នកត្រូវការ​ប្រើខ្សែភ្លើង​ តើ​អ្នក​នឹងជ្រើសរើស​យក​ខ្សែភ្លើង​ប្រភេទ​ណាមកប្រើ​?​ ជើង២​ ឬជើង៣​? ​

ខាង​ក្រោម​នេះ​គឺជា​មូលហេតុ​ និង​អត្ថប្រយោជន៍​របស់​ខ្សែភ្លើង​ជើង៣ ​ដែលមិន​គួរឱ្យ​នឹកស្មាន​ដល់​៖​

ជាទូទៅ​អ្នកប្រាកដ​ជានិយម​ ប្រើ​ខ្សែភ្លើង​ជើង២​តជាប់មក​រហូត​ជាច្រើន​ឆ្នាំហើយ ​ដល់ពេល​ទៅប្រើ​ខ្សែភ្លើង​ជើង៣ ​ពេលខ្លះ​ក៏មាន​អារម្មណ៍​ថាដូចជា​ទើសទែង​​ៗ​ម៉េចមិនដឹង​ ប៉ុន្តែ​ពេលនេះ​អ្នកនឹង​ផ្លាស់ប្ដូរ​ការគិត​ទាំង​នោះ​ជាក់​ជា​មិនខាន​ ។ ​សូម​ជម្រាប​ជូនថា​ មូលហេតុ​ដែល​នាំឱ្យ​អ្នក​វិទ្យាសាស្រ្ត​វិ​ស្វក​ម្មនឹកឃើញ ​និងបង្កើត​ខ្សែភ្លើង​មានជើង៣​នេះ​ ក៏ព្រោះតែ​ខ្សែភ្លើង​ជើង២​មិនមាន​សុវត្ថិភាព ​និងបង្ក​គ្រោះថ្នាក់​ដល់អ្នក​ប្រើប្រាស់​ជាច្រើន។​ ខ្សែភ្លើង​ជើង៣ ​សព្វថ្ងៃ​បានក្លាយ​ជាទីពេញ​និយម​ប្រើក្នុង​ប្រទេសអភិវឌ្ឍន៍​ ព្រោះវា​រក្សាសុវត្ថិភាព​ខ្ពស់ដល់​អ្នកប្រើប្រាស់​ដោយសារ​តែវា​មិនងាយឆក់​។ ​មិនងាយ​ឆក់​ក៏ព្រោះ​តែវាមាន​ជើងទី៣ ​នៅត្រង់​ផ្នែកកំពូល​នៃត្រីកោណ ​ដែលមាន​សណ្ឋាន​រាងមូល ​ដែលមាន​តួនាទី​ខ្ពស់​ក្នុងការ​បញ្ជូន​ចរន្តអគ្គិសនី​ត្រឡប់​ទៅមណ្ឌល​ភ្លើងវិញ ​ឬជួន​កាល​វាចម្លង​ចូលទៅ​ក្នុងផ្ទៃដី​តាមរយៈ​ជើងរបស់​អ្នកផង​ក៏មាន ​ព្រោះផ្ទៃដី​ដែលអ្នក​ឈរ​ ក៏មាន​ទំនាញ​ខាងស្រូប​ចរន្តអគ្គិសនី​ដែ​រ។​ ជាក់ស្ដែង​ ឧទាហរណ៍​ថាប្រសិន​បើផ្ទះ​របស់​លោក​A​ត្រូវរន្ទះបាញ់​នាំឱ្យ​ឆ្លងចរន្ត​ភ្លើង​ ប្រសិនបើលោកA​ ប្រើប្រាស់​ខ្សែភ្លើងជើង៣ ​នោះចរន្ត​អគ្គិសនី​ដែលក្នុង​ផ្ទុកនៅ​តាមខ្សែភ្លើង​នឹង​ច្រាន​សម្ពាធ​ទម្លាក់​ទៅក្នុងដី​ ដែលវា​មិនបង្ក​ឱ្យផ្ទុះសេ ​ឆេះចេញ​ជាផ្កាភ្លើង​ ដែលនាំឱ្យ​មានអគ្គីភ័យ​ដូចការ​ប្រើប្រាស់​ខ្សែភ្លើង​ជើង២​ឡើ​យ​ ​។ ដូច្នេះ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ដែលបង្ក​ឡើង​ដោយ​ការផ្ទុះ​សេខ្សែភ្លើង ​អ្នក​គួរតែ​ជ្រើសរើស​យកខ្សែ​ភ្លើងជើង៣​មកប្រើ​ទើបល្អ​ប្រសើរ ​និង​សុវត្ថិភាព​ជាង​៕​



loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top