Monday, April 24, 2017

រឿងធំទៀតហើយ..! ស៊ុយអែតថា កូរ៉េខាងជើងចាប់ខ្លួន ជនជាតិអាមេរិច

Posted by Khmer Herald  |  at  9:08 AM
loading...

ដំណឹងអន្តរជាតិ៖ ​យោងតាម​លោកស្រី Martina Aberg ដែលជា​ប្រធាន​រង​បេសកកម្ម​នៅ​ស្ថានទូត​ស៊ុយអែត​ ប្រចាំ​ប្រទេស​កូរ៉េខាងជើង​បានឱ្យដឹង​ថា ជនជាតិ​អាមេរិក​មួយរូប​ត្រូវបាន​ឃុំខ្លួន​នៅ​ប្រទេស​កូរ៉េខាងជើង​។​

​លោកស្រី​បាន​មានប្រសាសន៍ថា “​យើង​ត្រូវបាន​ជូនដំណឹង​ហើយ​អាច​បញ្ជាក់បាន​ថា មានការ​ឃុំខ្លួន​ជនជាតិ​អាមេរិក​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។ គាត់​ត្រូវបាន​បញ្ចៀស​ពី​ការឡើង​យន្តហោះ​ចេញពី​ក្រុង​ព្យុងយ៉ាង​។ យើង​សូម​មិន​ធ្វើ​អត្ថាធិប្បាយ​លើសពីនេះ​”​។​

​យោងតាម​អធិការបតី​សាកលវិទ្យាល័យ Pyongyang University of Science and Technology លោក Park Chan-mo បានឱ្យដឹងថា លោក Tony Kim ដែលមាន​ឈ្មោះ​កូរ៉េ Kim Sang-duk ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃ​សៅរ៍​។​

​លោក Park បាន​និយាយថា​លោក Kim ដែលមាន​វ័យ ៥០ឆ្នាំ បាន​បង្រៀន​ផ្នែក​គណនី​នៅ​សាកលវិទ្យាល័យ​ខាងលើ​ប្រហែល​បាន​មួយខែ​។ គាត់​បាន​និយាយថា Kim ត្រូវបាន​ឃុំខ្លួន​ដោយ​អាជ្ញាធរ​ដោយសារ​គាត់​ព្យាយាម​ចាក​ចេញពី​ប្រទេស​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ព្យុងយ៉ាង​។​

ស្ថានទូត​ស៊ុយអែត​ប្រចាំ​ក្រុង​ព្យុងយ៉ាង​បាន​និយាយថា ពួកគេ​បានដឹងថា ជនជាតិ​កូរ៉េ​កាត់​អាមេរិក​ត្រូវបាន​ឃុំខ្លួន​នាពេល​ថ្មីៗ​នេះ ប៉ុន្តែ​មិនអាច​អត្ថាធិប្បាយ​លើសពី​នេះឡើយ​។​

​ស្ថានទូត​ស៊ុយអែត​ទទួលបន្ទុក​កិច្ចការ​កុង​សុល​ឱ្យ​សហរដ្ឋអាមេរិក​នៅ​កូរ៉េខាងជើង​ដោយសារ​ប្រទេស​អាមេរិក​និង​កូរ៉េខាងជើង​មិនមាន​ទំនាក់ទំនង​អន្តរជាតិ​ឡើយ​៕

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top