Tuesday, April 11, 2017

រុស្ស៊ី និងអ៊ីរ៉ង់ ព្រមានសងសឹក​ ដូណាល់ត្រាំ បើសិនហ៊ានវាយ​ស៊ីរីម្ដងទៀត

Posted by Khmer Herald  |  at  2:47 PM
loading...

អន្តរជាតិ៖ កង​កម្លាំង​រុស្ស៊ី និង​អ៊ីរ៉ង់​ បាន​ព្រមាន​ប្រធានាធិបតី​អាមេរិក​​លោក ដូណាល់ត្រាំ​ កាល​ពី​យប់​ទី​៨ មេសា​ ថា​​ នឹង​សង​សឹក​តាម​ផ្លូវ​យោធា ប្រសិន​បើ​​អាមេរិក​វាយ​ប្រហារ​លើ​ប្រទេស​ស៊ីរី​បន្ថែម​ទៀត។

ការ​ព្រមាន​បង្កើត​សង្គ្រាម​នេះ ក្រោយ​រុស្ស៊ី និង​អ៊ីរ៉ង់​បាន​មើល​ឃើញ​ថា​ការ​វាយ​ប្រហារ​របស់​អាមេរិក​បាន​ឆ្លង​ចូល​បន្ទាត់​ក្រហម​ ពេល​ប្រើ​មីស៊ីល​បាញ់​ពី​ចម្ងាយ​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​របស់​រដ្ឋាភិបាល​ស៊ីរី។

​សេចក្ដី​ថ្លែង​ការណ៍​រួម​របស់​មេបញ្ជាការ​យោធា​ប្រទេស​ទាំង​ពីរ​បញ្ជាក់​ថា "ចាប់​ពី​ពេល​នេះ​តទៅ​យើង​​នឹង​ឆ្លើយ​តប ​ដោយ​កងកម្លាំង​យោធា​ ចំពោះ​​ការ​ឈ្លាន​ពាន​ចូល​បន្ទាត់​ក្រហម អាមេរិក​បាន​ដឹង​សមត្ថភាព​របស់​ពួក​យើង​ ក្នុង​​ឆ្លើយ​តប​យ៉ាង​ល្អ​​​រួច​មក​ហើយ​។"

ចំណែក​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​ឡុងដ៏​ ក៏​បាន​ស្នើ​នៅ​យប់​ជា​មួយ​គ្នា​ថា​ វា​នឹង​កើត​មាន​សង្គ្រាម​ពិត​ប្រាកដ ប្រសិន​បើ​ក្រុង​មូស្គូ​បាន​ដាក់​ឱសានវាទ​លើ​ប្រទេស​ស៊ីរី​បែប​នេះ។ ឯ​អាមេរិក​អះអាង​ថា​ខ្លួន​នឹង​វាយ​ស៊ីរី​ម្ដង​ទៀត​បើ​ចាំ​បាច់។

គួរ​រម្លឹក​ថា ​ការ​បញ្ជា​ឲ្យ​បាញ់​មីស៊ីល ៥៩​គ្រាប់ ​របស់​ដូណាល់​ត្រាំ ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​ខាត​ជម្រក​យន្ត​ហោះ​ចម្បាំង​ប៉ុណ្ណោះ ព្រោះ​ពេល​នោះ​យន្តហោះ​បាន​ចេញ​ពី​មូល​ដ្ឋាន​ទៅ​វាយ​ក្រុម​ឧទ្ទាម​ស្ទើរ​ទាំង​អស់​​បាត់​ទៅ​ហើយ៕

ប្រធានាធិបតីស៊ីរី លោក​អាសាដ (ឆ្វេង), ប្រធានាធិបតីរុស្ស៊ី​លោក​ពូទីន (ស្ដាំ)

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top