Thursday, April 20, 2017

ដំណឹងថ្មីទាន់ហេតុការណ៏!!! អា​មេ​រិ​ក​កំពុង​ជម្លៀស​គ្រួសារ​ពួក​គេ​ ចេញពី​ក្រុង​សេ​អ៊ូ​ល​ហើយ

Posted by Khmer Herald  |  at  12:35 PM
loading...

ដំណឹងអន្តរជាតិ៖ ពួក​យោធា​អា​មេ​រិ​ក​ចាប់ផ្តើម​ជម្លៀស​គ្រួសារ​ពួក​គេ និង​បុគ្គលិក​ស៊ី​វិល​ ចេញពី​បណ្តា​មូលដ្ឋាន​យោធា​ ស្ថិត​នៅ​ក្បែរ​ក្រុង​សេ​អ៊ូ​ល ។ ម្យ៉ាង​វិញទៀត សមាជិកគ្រួសារ​ពួក​អ្នកការទូត ព្រមទាំង​បុគ្គលិក​ស្ថានទូត​អា​មេរិ​ក ​ក៏​នាំ​គ្នា​ចាក​ចេញពី​រដ្ឋធានី​កូរ៉េ​ខាងត្បូង​ដែរ ។

បែប​នេះ ​ពួក​អ្នក​ជំនាញការ​រុ​ស្ស៊ី​និយាយ​ថា នោះ​ជា​សញ្ញា​យ៉ាង​ច្បាស់​នៃ​ការ​គំរាមកំហែង​មួយ​នៃ​ការ​ផ្ទុះ​សង្គ្រាម​នា​ពេល​ឆាប់​ៗ ។
បណ្តា​សមាជិកគ្រួសារ​កង​យោធា​អា​មេ​រិ​ក​ចាប់ផ្តើម​ចាកចេញ​ដោយ​តក់ក្រហល់​ពី​រដ្ឋធានី​កូរ៉េ​ខាងត្បូង ។ ទោះបី​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ពុំ​បាន​អះអាង​ជា​ផ្លូវការ​កាលពី​រឿង​នេះ តែ​របាយការណ៍​នានា​ពី​ការ​ជម្លៀស​ចេញ​នេះ​បាន​លេច​ចេញ​តាម​បណ្តាញ​សង្គម​ទាំង​ឡាយ ព្រមទាំង​ពី​ពួក​អ្នកបម្រើ​នៃ​កងពលធំ​ជើង​គោក​ទី​២ ព្រមទាំង​អង្គភាព​កងទ័ព​ទី​៨​របស់​អា​មេ​រិ​ក ដែល​ដាក់​ពង្រាយ​នៅ​កូរ៉េ​ខាងត្បូង ។ ម្យ៉ាងទៀត យោង​តាម​ព័ត៌មាន​ពុំ​មានការ​អះអាង​បញ្ជាក់​នានា​ថា គ្រួសារ​របស់​ពួក​អ្នកការទូត​អា​មេ​រិ​ក​ក៏​នឹង​ចាក​ចេញពី​ក្រុង​សេ​អ៊ូ​ល​ដែរ ។

យោង​តាម​លោក​កុង​ស្តត់​ទី​ន អា​ស្មូ​ឡូ​វ អ្នក​ជំនាញការ​រុ​ស្ស៊ី​ពី​កូរ៉េ​ម្នាក់​ថា ការ​ជម្លៀស​នេះ​បង្ហាញ​ពី​ការ​គំរាមកំហែង​នៃ​ជម្លោះ ។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត IZVESTIA លោក​កុង​ស្តង់​ទី​ន អា​ស្មូ​ឡូ​វ គូសបញ្ជាក់​ថា ឥរិយាបថ​របស់​ពួក​អា​មេ​រិ​ក​បែប​នេះ​មាន​ន័យ​ថា ពួក​គេ​ពុំ​សង្ឃឹមថា អាច​កម្ទេច​បណ្តា​ទីតាំង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ដោយ​គ្មាន​ការ​តបត​វិញ​ឡើយ ។ ពួក​គេ​យល់​ថា កូរ៉េ​ខាងជើង​នឹង​តបត​វិញ​ចំពោះ​ការ​វាយប្រហារ​ទាំងនេះ ។ ម្យ៉ាងវិញទៀត នៅ​កណ្តាល​ក្រុង​សេ​អ៊ូ​ល​មាន​សង្កាត់​មួយ​ដែល​មាន​កង​ទាហាន​អា​មេ​រិ​ក​ច្រើន ។

ខណៈ​ដែល​បណ្តាសារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ស្នើ​កុំឱ្យ​មានការ​ជ្រួលច្របល់ ដោយ​បញ្ជាក់​ថា កូរ៉េ​ខាងត្បូង​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រាល់​សកម្មភាព​យោធា​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ក្រុង​តូ​ក្យូ គ្រោង​ឱ្យ​មាន​វិធានការ​ជា​បន្ទាន់ ដើម្បី​ជម្លៀស​ពលរដ្ឋ​ជប៉ុន​៦០.០០០​នាក់ ចេញពី​កូរ៉េ​ខាងត្បូង​។

ដើម្បី​បង្កើន​កម្លាំង​របស់​ខ្លួន​ប្រឈម​មុខ​នឹង​កូរ៉េ​ខាងជើង សហរដ្ឋ​អា​មេ​រិ​ក គិត​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ​៣​គ្រឿង​នៅ​ឧបទ្វីប​កូរ៉េ​គឺ​នាវា USS CARL VINSON នាវា USS RONALD REAGAN និង​នាវា USS NIMITZ ។ចំណែក​កូរ៉េ​ខាងជើង​វិញ​លើក​ឡើង​ពី​ការ​គំរាមកំហែង​របស់​អា​មេ​រិ​ក ហើយ​ពង្រីក​កម្មវិធី​នុយក្លេអ៊ែរ ព្រមទាំង​បាលី​ស្ទិ​ក​របស់​ខ្លួន ទោះបី​មានការ​ហាមឃាត់​របស់​ក្រុម​ប្រឹក្សាសន្តិសុខ អ​.​ស​.​ប ក្តី៕


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top