Wednesday, April 19, 2017

រុស្ស៊ីបង្ហាញមូលដ្ឋានទ័ពនៅតំបន់អាកទិក ដើម្បីក្តោបក្តាប់ធនធានប្រេង និងឧស្ម័នដ៏មហាសាលតម្លៃដល់ទៅ ២៣លានលានដុល្លារនៅតំបន់ទឹកកកនេះ

Posted by Khmer Herald  |  at  4:57 PM
loading...

ដំណឹងអន្តរជាតិ៖ រុស្ស៊ី​បានបង្ហាញ​មូលដ្ឋាន​ទ័ពអាកាស​តំបន់​អាក​ទិ​ក​ថ្មី​សន្លាង​របស់ខ្លួន ដែលមាន​សមត្ថភាព​ដាក់​ទ័ព​ចំនួន ១៥០ នាក់ និង យន្តហោះ​ចម្បាំង​នុយក្លេអ៊ែរ​ជាច្រើន​គ្រឿង​។ នេះ​បើតាម​ប្រភព Daily Mail កាលពី​ថ្ងៃ​អង្គារ​ទី១៨ មេសា​។​

មូលដ្ឋានទ័ព​រាង​ត្រីកោណ លាប​ពណ៌​ក្រហម ស និង​ខៀវ​នៃ​ពណ៌​ទង់ជាតិ​រុស្ស៊ី​នេះ ត្រូវបាន​សាងសង់ឡើង​នៅ​តំបន់​ដាច់ស្រយាល​ឈ្មោះ Alexandra Land នៅលើ​ប្រជុំ​កោះ Franz Josef​។

ខណៈ​ផ្នែក​ជាច្រើន​នៃ​មូលដ្ឋានទ័ព​នេះ​នៅមាន​លក្ខណៈ​អា​ថ៍កំ​បាំង​ខ្លាំង​នៅឡើយ មេៗ​យោធា​រុស្ស៊ី​ក៏បាន​បង្ហាញឱ្យឃើញ​ផ្នែក​ខាងក្នុង​នៃ​អគារ​មួយ​ផងដែរ​។

មូលដ្ឋានទ័ព​នេះ​សង់​ឡើង​គឺ​សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​ផ្នែក​យោធា​នៅ​តំបន់​អាក​ទិ​ក​ដ៏​ធំ​បំផុត​របស់​រុស្ស៊ី ចាប់តាំងពី​ការដួលរលំ​សហភាពសូវៀត ហើយ​វាស​ង់​ឡើង​ចំពេល​មូ​ស្គូ​កំពុង​ធ្វើ​ចំណាត់​ការអះអាង​សិទ្ធិ​កាន់កាប់​តំបន់​សម្បូរ​ធនធាន​ប្រេង​និង​ឧស្ម័ន​ដ៏​មហាសាល​នេះ ដែល​គេ​ជឿថា មានតម្លៃ​ដល់​ទៅ ២៣ លាន​លាន​ដុល្លារ​ឯណោះ​៕




loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top