Friday, April 21, 2017

អាមេរិកបញ្ជូននាវាប្រយុទ្ធ ២ គ្រឿងទៀត ទៅឧបសមុទ្រកូរ៉េ ដើម្បីត្រៀម....

Posted by Khmer Herald  |  at  9:14 AM
loading...

ដំណឹងអន្តរជាតិ៖ ព័ត៌មានពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី២៨ មេសា នេះថា ក្រសួងការពារអាមេរិក បានចេញបញ្ជាឱ្យត្រៀមបញ្ជូន នាវាផ្ទុកយន្តហោះចម្បាំង Nimitz ចំនួន ២ គ្រឿងទៀត ឆ្ពោះទៅសមុទ្រកូរ៉េ។

នោះគឺនាវា USS Ronald Reagan បច្ចុប្បន្នកំពុងចតនៅកំពង់ផែ ទីក្រុងយ៉ូកូស៊ុកៈ ភាគខាងកើតប្រទេសជប៉ុន និងនាវា USS Nimitz ដែលជានាវាផ្ទុកយន្តហោះខ្នាតធំបំផុតលើពិភពលោក ដែលកំពុងត្រៀមចេញដំណើរពីកំពង់ផែ ក្នុងរដ្ឋអ័ររិហ្គន និង ដល់ជប៉ុន ក្នុងសប្តាហ៍នេះ។

ស្របពេលដែលសកម្មភាព នៃកងនាវាពិឃាត អារម៉ាដា USS Carl Vinson ដែលព័ត៌មានផ្សាយថា ស្ថិតនៅក្នុងសមុទ្រចិនខាងកើត មិនទាន់ច្បាស់ថាចូលមកសមុទ្រកូរ៉េឬយ៉ាងណានៅឡើយទេ។

ទោះយ៉ាងណា កងនាវាពិឃាត អារម៉ាដា បានប្រាកដខ្លួនក្នុងពេលដែល កូរ៉េខាងជើងជិតដល់ថ្ងៃប្រារព្ធខួបទី ៨៥ឆ្នាំ នៃថ្ងៃបង្កើតកងទ័ពប្រជាជនកូរ៉េ (KPA) នៅថ្ងៃទី២៥ មេសានេះ។ តើថ្ងៃនោះ កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលទៀតឬអត់ ហើយប្រសិនជាបាញ់ តាមការទស្សន៍ទាយ ច្បាស់ជានាវាផ្ទុកយន្តហោះរបស់អាមេរិកទាំង ៣ គ្រឿងនេះ បញ្ចេញអានុភាពនាពេលនោះហើយមើលទៅ!!!


loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top