Tuesday, April 25, 2017

ដេ​ន​នី ក្វាន់ ត្រូវ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ហាម​សម្តែង​គ្រប់​ប៉ុស្តិ៍​និង​ផលិតកម្ម​ពេញ​មួយឆ្នាំ​

Posted by Khmer Herald  |  at  10:47 PM
loading...

ភ្នំពេញ​៖ តារា​សម្ដែង​ចូលចិត្ត​បញ្ចេញ​ដើមទ្រូង​ទ្រលុកទ្រលន់ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កញ្ញា ដេ​ន​នី ក្វាន់ ​ពេលនេះ​ត្រូវបាន​ទទួល​ការ​​ពិន័យ​រយៈពេល​មួយឆ្នាំ ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រោយពី​មានការ​ប្រជុំ​មួយ​កាលពី​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧​។​

​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​ដាក់ពិន័យ​នេះ​ដែល​ត្រូវបាន​ធ្វើឡើង​ក្រោម​ការដឹកនាំ លោក ចំរើន វ៉ាន់​ថា ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រ​​សិល្បៈ និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន​ជំនួយការ​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ​បានប្រកាស​ជា​ថា​តារា​សម្តែង ដេ​ន​នី ក្វាន់​ត្រូវ​​ទទួល​ការពិន័យ​មួយឆ្នាំ មិន​ចេញមុខ​លើ​កម្មវិធី​សិល្បៈ​នានា​បន្តទៀត​។ 

​លោក ចំរើន វ៉ាន់​ថា បាន​ឲ្យ​ដឹង​ទៀតថា ក្រុមប្រឹក្សា​ពិន័យ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានធ្វើការ​សម្រេច​ថា ទី​១.​ក្រសួង​វប្បធម៌​​សម្រេច​ដាក់ពិន័យ កញ្ញា ដេ​ន​នី ក្វាន់ មិន​ឲ្យ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ ជាមួយនឹង​វិស័យ​សិល្បៈ​វប្បធម៌​រយៈពេល​១​ឆ្នាំ ចាប់តាំងពី​ថ្ងៃ​ចុះ ហត្ថលេខា ទៅលើ​លិខិត​នេះ​តទៅ​។ ទី​២. ក្រសួង​វប្បធម៌ ក៏ដូចជា​ក្រុមប្រឹក្សា​ពិន័យ ក៏បាន​សំណូមពរ និង​ស្នើ​ដល់​សមាគម​សិល្បៈ​ទាំងអស់ ស្ថានីយទូរទស្សន៍ ផលិតកម្ម​នានា​សូម​ចូលរួម​សហការ ជាមួយនឹង​ក្រុមប្រឹក្សា​ពិន័យ​ចំពោះ​ការដាក់ពិន័យ​ទៅលើ កញ្ញា ដេ​ន​នី ក្វាន់ នេះ ដោយ​សុំ​សំណូមពរ​មិន​ឲ្យ​យក​តួ​នេះ​ទៅ​ថត ទាំង​រឿង និង​ស្ព​ត​ពាណិជ្ជកម្ម​ផ្សេងៗ​។ ទី​៣. កិច្ចប្រជុំ​បានស្នើ​ដល់​ផលិតកម្ម​ទាំងអស់​ពេល​​ចង់បាន​តួ​ថត ឬ​សម្ដែង​ក្នុង​រឿង​របស់ខ្លួន គួរ​ធ្វើការ​ទំនាក់ទំនង​តាមរយៈ សមាគម​សិល្បៈ​ដែលមាន​ស្រាប់ ដើម្បី​ការពារ​ហានិភ័យ ឬ​ការរិះគន់​ណាមួយ​កើតឡើង​នូវ​ណា​ប្រការ​ណាមួយ​ទៀត​។​

​សូមបញ្ជាក់​ផងដែរ​ថា ការដាក់ពិន័យ​លើ កញ្ញា ដេ​ន​នី ក្វាន់ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ដែល​ក៏មាន​វត្តមាន ប្រធាន​សមាគម​ភាពយន្ត លោក ឆាយ បូរ៉ា​, ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ លោក សុះ ម៉ាច និង តំណាង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ជួយ​សង្គម ដែលមាន​ស្វាមី ច​ន ច័ន្ទ​លក្ខិណា​គឺ លោក ហេង ឡុង ជា​តំណាង ដោយ​អ្នក​ទាំង​បីនាក់​នេះ បាន​ឯកភាព​ទាំងស្រុង​ចំពោះ​ការដាក់ពិន័យ​លើ កញ្ញា ដេ​ន​នី ក្វាន់ មិន​ឲ្យ​មាន​សកម្មភាព​រយៈពេល​១​ឆ្នាំ ខណៈដែល​សាមីខ្លួន​ផ្ទាល់ ដេ​ន​នី ខ្វាន់ មិនបាន​បង្ហាញខ្លួន​ចូលរួម​ក្នុង​កិច្ចប្រជុំ​តាម​ការ​អញ្ជើញ​ឡើយ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​នេះ ត្រូវបានធ្វើ​ឡើងជា​លើក​ទី​២ ដោយ​លើក​នេះ​មាន​ទ្រង់ទ្រាយ​ទំ​បន្តិច​ដោយមាន​តំណាង​ពី​សមាគម​នានា​​ចូលរួម ជុំវិញ​តារា​សម្តែង​សិច​ស៊ី ដេ​ន​នី ក្វាន់ ដែល​មិនបាន​ធ្វើតាម​ការណែនាំរ​បស់ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ៕

(ចុចទីនេះដើម្បីទស្សនារូបរបស់នាងជាច្រើនទៀត)



ប្រភព៖ ការសែតរស្មីកម្ពុជា

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top