Friday, April 7, 2017

ហ្វូងសត្វស្លាបធំបំផុត ហោះហើរងងឹតមេឃ​នៅ​បឹងមួយ ក្នុងសហ​រដ្ឋអា​មេរិក

Posted by Khmer Herald  |  at  8:47 AM
loading...

ប្លែកៗ៖ ប្រភេទសត្វស្លាប geeseរាប់ពាន់ក្បាល បាននាំគ្នា​ហោះហើរ​ចេញ​ពីតំបន់បឹង​មួយ​នៅ Pennsylvania ក្នុង​ប្រទេស​សហរដ្ឋអាមេរិក ពាស​ពេញ​ផ្ទៃមេឃ នៅ​ចន្លោះ​ពេលថ្ងៃរៀបលិច ដែលមើល​ទៅគួរឲ្យទាក់ទាញ​អារម្មណ៍ភ្ញៀវទេសចរ ព្រោះ​វាជាទិដ្ឋភាព​ដែលកម្ររឃើញ។

អ្នក​ថត​រូបស្ម័គ្រចិត្ត​លោក David និងលោកស្រី Hua បានលួច​ប្រមាញ់យក​រូបភាពដ៏​កម្ររកើត​មាននេះ ហើយ​បង្ហោះតាម​ប្រព័ន្ធអ៊ីធឺ​ណេត បង្ករឲ្យ​មាន​ភាពភ្ញាក់ផ្អើលជា​ខ្លាំងនៅ​តំបន់នោះ ដែលគេធ្វើការ​ប៉ាន់ស្មាន​លើហ្វូងសត្វ​បក្សីទាំង​នោះ មានប្រហែល​ជាជិត​មួយ​ម៉ឺនក្បាល។

សត្វបក្សីទាំង​នេះ គេអាច​ដឹងថាវា​តែងតែធ្វើកា​របំលាស់​ទីពីកន្លែង​មួយទៅ​កន្លែង​មួយ ទៅតាមរដូវ។ ពួកវាគឺចូល​ចិត្តរស់​នៅក្នុងរដូវ​រងារ និងនៅតាម​តំបន់ដែល​មានដី​សើម ហើយជាប់​ឆ្នេរសមុទ្រ ឬតំបន់​ទឹកសាប នៅសហ​រដ្ឋអាមេរិក បន្ទាប់​មកវា​នឹងបំលាស់​ទីរស់នៅ​បន្ទាប់ពី​តំប​ន់​នេះផ្លាស់​ប្តូររដូវ​នៅចុង​ខែមីនា រួចពួក​វាបន្ត​ដំណើរ​ទៅកាន់​ប្រទេស​កាណាដា, អាឡាស្កា​និង តំបន់បៃតង សម្រាប់​ការចិញ្ចឹម​ជីវិត​រស់នៅរបស់ពួកវា៕




loading...
loading...

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top