Friday, April 21, 2017

ថ្ងៃមុនអាមេរិកអួតថា "ម៉ែគ្រាប់បែក" របស់ខ្លួនខ្លាំងជាងគេបំផុតលើលោក ឥឡូវរុស្ស៊ីអួតវិញថា "ឪគ្រាប់បែក" របស់ខ្លួន ខ្លាំងជាងម៉ែគ្រាប់បែក ៤ដង (មានវីដេអូ)

Posted by Khmer Herald  |  at  8:49 AM
loading...

ជួប​ជាមួយ "​ឪ​គ្រាប់បែក​" ទាំងអស់គ្នា​! គ្រាប់បែក​នេះ​ត្រូវបាន​ផលិតឡើង​ក្នុងប្រទេស​រុស្ស៊ី​ក្នុង​ឆ្នាំ ២០០៧ ហើយ​រុស្ស៊ី​អះអាងថា វា​ជា​គ្រាប់បែក​មិនមែន​នុយក្លេអ៊ែរ ខ្លាំងជាងគេ​បំផុត​លើ​លោក ដូច្នេះ​ពួកគេ​បានឱ្យ​រហស្សនាម​វា​ថា "​ឪ​គ្រាប់បែក​"​។​

CNN មិនអាច​បញ្ជា​ក់ដោយ​ឯករាជ្យ នូវ​អ្វីដែល​វីដេអូ​មួយ​នេះ​បង្ហាញថា វា​ជា​គ្រាប់បែក​ខ្លាំង​ជាង "​ម៉ែ​គ្រាប់បែក​" ដល់​ទៅ ៤ ដង នោះទេ​។

​ក្រុមអ្នកវិភាគ​យោធា​អាមេរិក​និយាយថា រុស្ស៊ី​អាច​និយាយ​ត្រូវ ប្រសិនបើ​ទិន្នន័យ​ដែល​ពួកគេ​មាន គឺ​សុក្រឹត​មែន​នោះ​។​

ម៉ែ​គ្រាប់បែក ឬ MOAB (Mother of all bombs) គឺជា​គ្រាប់បែក​មិនមែន​នុយក្លេអ៊ែរ​ខ្លាំង​បំផុត ដែល​អាមេរិក​មាននៅ​ក្នុង​ឃ្លាំង​គ្រាប់​របស់ខ្លួន​។ គ្រាប់​នេះ​ត្រូវបាន​ប្រើប្រាស់​ជា​លើកដំបូង​កាលពី​ថ្ងៃទី១៣ មេសា ២០១៧ ដើម្បី​កម្ទេច​រូង​ក្រោម​ដី​របស់​ពួក ISIS ក្នុង ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​រុស្ស៊ី​និយាយថា ឪ​គ្រាប់បែក ឬ FOAB (Father of all bombs) ខ្លាំង​ជាង MOAB (Mother of all bombs) ដល់​ទៅ ៤ ដង​ឯណោះ​។ ជាមួយ​រលក​ឥទ្ធិពល​គ្រាប់​ឡើងលើ​មេឃ​កម្ពស់ ៣០០ ម៉ែត្រ ឥទ្ធិពល​វា​គឺ​ខ្លាំង​ជាង MOAB ពីរដង​។

អ្នកជំនាញ​យោធានិយាយថា គ្រាប់​របស់​រុស្ស៊ី​អាច​បង្ក​វិនាសកម្ម​មិនអាច​គណនា​បាន​។ ទោះយ៉ាងណា ឪ​គ្រាប់បែក​មិនដែល​បាន​ប្រើប្រាស់​ក្នុង​សមរភូមិ​ម្តងណា​ឡើយ​៕

loading...
loading...
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top